Security NewsWebsite Hack

Khmer71.com Hacked

នៅទីបំផុតវិបសាយខ្មែរ71 (www.khmer71.com) ត្រូវទទួលរងការវាយប្រហារយ៉ាងចាស់ដៃដោយ ចៅ កំសត់ នាវេលាល្ងាចថ្ងៃសុក្រនេះហើយ។

វិបសាយ Khmer71 ត្រូវបានវាយប្រហាររួចដាក់រូប ចៅ កំសត់
វិបសាយ Khmer71 ត្រូវបានវាយប្រហាររួចដាក់រូប ចៅ កំសត់

ក្រៅពីការជ្រៀតចូលនិងបង្កើតនូវទំព័រដូចសព្វដង ចៅ កំសត់បានបញ្ចេញនូវព័ត៌មានជាច្រើនរបស់អភិបាលវិបសាយនោះតែម្តង ហាក់ដូចជាការវាយប្រហារយ៉ាង ចាស់ដៃតែម្តងទៅលើវិបសាយនោះ។

បញ្ជី Tables នៃដាតាបេសនៃវិបសាយ Khmer71
បញ្ជី Tables នៃដាតាបេសនៃវិបសាយ Khmer71
ផ្ទាំងបញ្ចូលទិន្នន័យរបស់វិបសាយ Khmer71
ផ្ទាំងបញ្ចូលទិន្នន័យរបស់វិបសាយ Khmer71
តារាងអ្នកប្រើប្រាស់និងអភិបាលរបស់ វិបសាយ Khmer71
តារាងអ្នកប្រើប្រាស់និងអភិបាលរបស់ វិបសាយ Khmer71
ភាគខ្លះនៃកូដរបស់វិបសាយ ⁣Khmer71
ភាគខ្លះនៃកូដរបស់វិបសាយ ⁣Khmer71

 

កាលពីម្សិលមិញនេះ វិបសាយដំណឹង (www.domneng.com) បានធ្វើការបញ្ចេញនូវព័ត៌មានមួយដែលមានចំណងជើងថា “ក្រុម Hacker ឈ្មោះ ចៅ កំសត់ និង Jek Jean បរាជ័យក្នុងការ Hack លើគេហរទំព័រ Khmer71″។ ប៉ុន្តែបានតែប៉ុន្មានតែកន្លះម៉ោងក្រោយមក ចៅ កំសត់ បានធ្វើការជ្រៀត ចូលទៅក្នុងវិបសាយដំណឹង ហើយបានធ្វើការកែប្រែចំណងជើងអត្ថបទនោះទៅជា “ក្រុម Hacker ណាទៅដែលបរាជ័យក្នុងការ Hack លើគេហទំព័រ Khmer71។ សូមដំណឹងមេត្តាដាក់ព័ត៌មានពិតផង កុំដាក់យកមុខពេក”។ សូមមើលព័ត៌មានលំអិតនៅទីេនះ។

សូមរំលឹកដែរថា ម្ចាស់វិបសាយ ⁣Khmer71.com បានធ្វើការប្រកាសឲ្យក្រុម Hacker ចៅ កំសត់ និងចេកចៀន ធ្វើការវាយប្រហារគេហទំព័ររបស់ខ្លួនតែម្តង។

[Update – 5:30pm]

មកដល់ពេលនេះ អភិបាលគ្រប់គ្រងវិបសាយបានដឹងពីការវាយប្រហារនេះរួចហើយ ហើយបានអរគុណដល់ចៅ កំសត់ទៀតផង ព្រមទាំងអញ្ចើញមកពេលក្រោយទៀត។

khmer71-2013-07-19_17-32-16

 

ចំណែកឯខាងចៅ កំសត់ក៏មិនៅស្ងៀមដែរ ក៏បានតបតទៅវិញដូចក្នុងរូបខាងក្រោម៖

khmer71-2013-07-19_18-00-04

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button