ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsTelecom & ICT

គណនា Satellite communication link budget

ក៏ដូចជាការបញ្ជូនពត៌មាននៅលើមជ្ឈដ្ឋានបញ្ជូនពត៌មានជាខ្សែអុបទិក រឺជា microwave link ដែរ ការវិភាគកញ្ចប់ថាមពល link budget មួយសំរាប់ប្រព័ន្ធបញ្ជូនតាមផ្កាយរណប satellite link មួយមានសារះសំខាន់ខ្លាំងណាស់ដើម្បីកំនត់បានជាក់លាក់ថាតើអានុភាពស៊ីញ៉ាល់ដែលទទួលបានគ្រប់គ្រាន់រឺទេនៅត្រង់ឧបករណ៍ទទួលនៃផ្កាយរណប (satellite) រឺ ស្ថានីយលើដី (earth station) ដើម្បីទទួលបានពត៌មានរឺទិន្នន័យដោយត្រឹមត្រូវ។

ការគណនា link power budget នឹងយកមកគិតដល់ផលចំនេញថាមពលនិងកំហាតបង់ថាមពលទាំងអស់ដោយគិតចាប់ពីឧករណ៍ផ្សាយកាត់តាមមជ្ឈដ្ឋានបញ្ជូនរហូតដល់ឧករណ៍ទទួលនៃប្រព័ន្ធបញ្ជូនពត៌មាននេះ។ 

ខាងក្រោមនេះគឺជាជំហ៊ានសង្ខេបក្នុងការគណនាកញ្ចប់ថាមពលនៃលីងរវាងស្ថានីយលើដីនិងផ្កាយរណប:

1- អានុភាពបញ្ចេញអ៊ីសូត្រូពិចសមមូល Equivalent Isotropically Radiated Power (EIRP): ត្រូវបានប្រើដើម្បីបង្ហាញអោយដឹងអានុភាពដែលផ្សាយចេញពីអង់តែនមួយ។ EIRP=អានុភាព Power + ផលចំនេញអនុភាពអង់តែន Antenna Gain។

2- គណនារាល់កំហាតបង់ថាមពលក្នុងការបញ្ជូន transmission losses ដោយរួមមានកំហាតបង់មិនប្រែប្រួល constant losses និងកំហាតបង់ដែលប្រែប្រួល variable losses ។ កំហាតបង់ក្នុងខ្សែ feeder losses គឺជាករណីមួយនៃ constant losses។ រឺឯបណ្តាកំហាតបង់ដែលទាក់ទងទៅនឹងលក្ខ័ណ្ឌបរិយាកាសនិងអាកាសធាតុហៅថា variable losses។ ជាសរុបកំហាតបង់ទាំងឡាយរួមមាន កំហាតបង់ក្នុងលំហសេរី free space loss, កំហាតបង់ feeder and branching loss (feeder, duplexers, filters…), កំហាតបង់ដោយសារការស្រូបយកថាមពលពីស៊ីញ៉ាល់នៅក្នុងស្រទាប់បរិយាកាសផែនដី atmospheric absorption loss (ស្រូបយកដោយម៉ូលេគុលអុកស៊ីសែន ចំហាយទឹក, កំហាតបង់ដោយសារទឹកភ្លៀង ពពកនិងអ័ព្រជាដើម), កំហាតបង់ដោយសារអង់តែនផ្សាយនិងទទួលតម្រង់រកគ្នាមិនបានល្អ antenna misalignment loss (depointing loss), កំហាតបង់ដោយសារការមិនស៊ីគ្នានៃប៉ូលកម្មរវាងអង់តែនផ្សាយនិងទទួល polarization losses (polarization misalignment loss)។

3- គណនាអានុភាពស៊ីញ៉ាល់ដែលទទួលនៅឯឧបករណ៍ទទួលដែលជាអនុគមន៍នៃ EIRP, ផលចំនេញអង់តែនទទួល receiving antenna gain, និងបណ្តាកំហាតបង់ថាមពលទាំងឡាយដែលរៀបរាប់ខាងលើ។

4- ស៊ីញ៉ាល់រំខានជាសីតុណ្ហភាពនៃប្រព័ន្ធ system noise temperature ដែលជាផលបូកនៃស៊ីញ៉ាល់រំខានជាសីតុណ្ហភាពនៃអង់តែន antenna noise temperature ព្រមទាំងសីតុណ្ហភាពរួមផ្សំនៃបណ្តាធាតុផ្សំដ៏ទៃផ្សេងទៀត។

5- គណនាថាមពលស៊ីញ៉ាល់រំខាននៃប្រព័ន្ធ system noise, ដង់ស៊ីតេស្បិចនៃស៊ីញ៉ាល់រំខាន noise spectral density (thermal noise) No។

6- គណនាថាមពលក្នុងមួយ bit ពត៌មាន energy per bit (Eb)។

7- គណនាតួលេខបញ្ជាក់គុណវឌ្ឍន៍ figure of merit ដើម្បីវាយតំលៃការបំពេញមុខងារនៃឧបករណ៍ទទួលដែលជាផលធៀបរវាងផលចំនេញអានុភាពនៃអង់តែន antenna gain និង សីតុណ្ហភាព system noise temperature (G/T)។

8- គណនាផលធៀបរវាងស៊ីញ៉ាល់ (រលកនាំ) និងស៊ីញ៉ាល់រំខានទទួលបាននៅឯផ្កាយរណប uplink signal to noise ratio (S/N រឺ C/N)។

9- គណនាផលធៀបរវាងស៊ីញ៉ាល់ (រលកនាំ) និងស៊ីញ៉ាល់រំខានទទួលបាននៅឯស្ថានីយលើដី downlink signal to noise ratio (S/N រឺ C/N)។

10- គណនាផលធៀបរវាងថាមពលស៊ីញ៉ាល់ក្នុងមួយ bit និងដង់ស៊ីតេនៃស៊ីញ៉ាល់រំខាន Bit Energy-to-Noise Density Ratio (Eb/No)។

11- គណនាកំរិតបំរុងថាមពល margin ដែលជាគំលាតរវាងអត្រា Eb/No ដែលបានគណនានិង Eb/No ដែលជាគោលដៅចង់បាន (អាស្រ័យលើប្រភេទ modulation scheme ដែលបានប្រើ គេអាចទទួលបានផលធៀប Eb/No ដែលត្រូវគ្នានឹងអត្រា BER ដែលចង់បានជាគោលដៅនោះ) ដើម្បីវាយតំលៃថាតើ link ដែលបានគណនានេះអាចប្រតិបត្តិបានដោយជោគជ័យ (តាមរយះការជ្រើសយកប៉ារ៉ាម៉ែត្រទាំងឡាយមកប្រើក្នុងការគណនា) ដែររឺទេ៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button