GeneralKhmerSecurity NewsVideo

តើបង្កើតក្រុមយុទ្ធសាស្ត្រទីផ្សារឌីជីថល (Digital Marketing) គួរមានគ្នាប៉ុន្មាននាក់?

ISAC Cambodia (InfoSec)

ក្រុមហ៊ុនកាន់តែច្រើនឡើង​ៗចាប់ផ្តើម​យកចិត្តទុកដាក់​បណ្តាក់ទុន និង​បង្កើនការចំណាយលើ​ការធ្វើទីផ្សារ​នៅ​តាមប្រព័ន្ធឌីជីថលនានាដោយសារតែពួកគាត់​ចាប់ផ្តើម​យល់ពីតម្លៃ និង​ប្រសិទ្ធភាព​របស់វា។ ទំនោរ​មួយ​នេះ គឺកើតឡើង​ដោយសារតែអតិថិជន និង​អ្នកប្រើប្រាស់ទូទៅ បានចំណាយពេលកាន់តែច្រើនឡើងជាមួយ​នឹង​ច្រកឌីជីថល​នានាដូចជា​បណ្តាញសង្គម Facebook Instagram Youtube និងគេហទំព័រព័ត៌មាន ហើយ​កាន់តែតិចទៅៗជាមួយ​នឹង​ច្រកផ្សព្វផ្សាយ​ជំនាន់មុន​ដូចជា​ទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី ឬកាសែតជាដើម។ទំនោរមួយនេះ នឹងកាន់តែវិវឌ្ឍន៍​ទៅមុខយ៉ាងឆាប់រហ័ស មិនមានល្បឿនថមថយឡើយ ហើយ​ច្រកឌីជីថល​ជាច្រើនថ្មីៗទៀត​នឹង​លេចចេញជាបន្តបន្ទាប់ ដែលតម្រូវឱ្យ​ក្រុមហ៊ុន និងសហគ្រាស​សម័យថ្មីនេះត្រូវតែតាមដាន និងធ្វើបច្ចុប្បភាពយុទ្ធសាស្ត្រទីផ្សារ​របស់ខ្លួនជានិច្ច។

ដោយសារ​តែភាពចាំបាច់​ក្នុង​ការបង្ហាញវត្តមាននៅលើ​ប្រព័ន្ធឌីជីថល និង​ចេះរៀបចំយុទ្ធសាស្ត្រ​ទីផ្សារ​ឌីជីថល​ឱ្យទាន់ទំនោរសង្គម ក្រុមហ៊ុន និង​ម្ចាស់អាជីវកម្មជាច្រើន​បាន​សម្រេចចិត្ត​ជាវសេវាកម្មឱ្យក្រុមហ៊ុនភ្នាក់ងារ​យុទ្ធសាស្ត្រទីផ្សារ​ឌីជីថល​ជួយសម្របសម្រួល និង​បង្កើត​យុទ្ធសាស្ត្រសម្រាប់ផលិតផល​និង​សេវាកម្មរបស់ខ្លួនផ្សព្វផ្សាយ​លើបណ្តាញសង្គមនានា ជាពិសេស​ Facebook និង Instagram។ នៅពេលដែលក្រុមហ៊ុនតូច និង​មិនទាន់មានធនធានមនុស្សគ្រប់គ្រាន់ ការជាវសេវាកម្មពីភ្នាក់ងារ​ទីផ្សារឌីជីថល គឺជា​ជម្រើសមួយ​ដ៏ប្រសើរ។ ប៉ុន្តែ នៅពេលដែលក្រុមហ៊ុន​មានចំណូល​សមរម្យ​មួយ និងមានកញ្ចប់ថវិការ​ដើម្បីពង្រីកខ្លួននៅលើទីផ្សារ បង្កើត​ក្រុមយុទ្ធសាស្ត្រទីផ្សារ​ឌីជីថលនៅក្នុងក្រុមហ៊ុនគឺជា​ជម្រើស​មួយ​ដែលមិនអាច​មើលរំលង​បាន ហើយខ្ញុំជឿជាក់ថា នៅពេលដែល​អ្នកមាន​ក្រុមការងារ​ខ្លួនឯង អ្នកនឹងមានប្រៀបជាង​អ្នកដែលជួលសេវាកម្មពីខាងក្រៅ និង​អាចធ្វើទីផ្សារបានស៊ីជម្រៅជាងដៃគូរអាជីវកម្មរបស់អ្នក។ តើក្រុមការងារយុទ្ធសាស្ត្រទីផ្សារឌីជីថល​គួរមានប៉ុន្មានអ្នក និង​មានតួរនាទីអ្វីខ្លះ? ក្នុងវីដេអូនេះ អ្នកទាំងអស់គ្នានឹងបានគន្លឹះខ្លះស្តីពីការបង្កើតក្រុមទីផ្សារឌីជីថល។

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button