ISAC Cambodia (InfoSec)
GeneralSecurity News

ចោរព័ត៌មានវិទ្យាទាមទារប្រាក់ ៧០លានដុល្លា ដើម្បីស្រោចស្រង់ទិន្នន័យដែលបានកូដនីយកម្ម

ចោរព័ត៌មានវិទ្យាដែលត្រូវគេសង្ស័យថានៅពីក្រោយការវាយប្រហារក្នុងទ្រង់ទ្រាយដ៏ធំទៅលើក្រុមហ៊ុនរាប់រយទូទាំងពិភពលោកកាលពីចុងសប្តាហ៍មុននេះ បានទាមទារឱ្យមានការបង់ប្រាក់លោះចំនួន ៧០លានដុល្លាអាេមរិក ដើម្បីធ្វើការសង្រ្គោះទិន្ននន័យទាំងអស់មកវិញ – នេះបើតាមការបញ្ចេញព័ត៌មាននៅក្នុង ​dark web។

តាមព័ត៌មានពី Reuters បានបន្ថែមទៀតថា ការទាមទារខាងលើនេះត្រូវបានបង្ហោះនៅក្នុងប្លុកដែលបានប្រើប្រាស់ដោយក្រុមចោរព័ត៌មានវិទ្យា ​REvil cybercrime gang។ ក្រុមមួយនេះមិនបានឆ្លើយតបទៅនឹងការសាកសួររបស់ ​Reuters ឡើយ។

ក្រុមចោរព័ត៌មានវិទ្យាមួយនេះ បានវាយលុកចូលទៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន ​Kaseya (មានមូលដ្ឋាននៅក្នុងរដ្ឋម៉ៃអាមី​) ហើយបានវាយលុកបន្តចូលទៅក្នុងប្រព័ន្ធរបស់អតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។ ថ្នាក់ដឹកនាំ ​Kaseya បាននិយាយថា ក្រុមហ៊ុនបានដឹងហើយអំពីទំហំទឹកប្រាក់ដែលទាមទារ ។

មានប្រទេសជាច្រើនដែលរងគ្រោះដោយបញ្ហានេះ បើតាមឯកសារដែលចេញផ្សាយដោយ ESET។ ខាងក្រោមនេះ គឺជារូបដែលបានមកពីវេបសាយរបស់ ​ESET:

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Check Also
Close
Back to top button