ISAC Cambodia (InfoSec)
Security NewsWebsite Hack

Jek Jean Hacker attack more websites

ក្រុម hacker Jek Jean បានធ្វើការវាយប្រហារទៅលើវិបសាយមួយចំនួនទៀតហើយ ក្នុងថ្ងៃព្រហស្បតិ៍នេះ។ វិបសាយទាំងនោះរួមមាន [www.price.com.kh] និង [www.bitus.com.kh]។

bitus-2013-06-20_22-03-04
វិបសាយ www.bitus.com.kh

 

 

price-2013-06-20_22-03-53
វិបសាយ www.price.com.kh

[Update 21/06/2013 – 03:50PM]

មកដល់ពេលនេះ វិបសាយ Price.com.kh  មិនទាន់ដំណើរការធម្មតាមកវិញនៅឡើយទេ ចំណែកឯ Bitus.com.kh ស្ថិតក្នុងដំណាក់កាលប្រទាញប្រទង់រវាងក្រុមចេកចៀន និងអ្នកគ្រប់គ្រងវិបសាយ ។ ក្រុម hacker ចេកចៀនបានឌឺដងបន្ថែមនៅក្នុងវិបសាយ ទាំងពីរនោះថា៖

ជាដំបូង ខ្ញុំសូមទាញពេលវេលារបស់អ្នកមកអាននូវពាក្យពេចន៍របស់ខ្ញុំ។ យើងខ្ញុំចូលមកទីនេះគឺប្តូរមុខវិបសាយ (defaced) មិនមែនមកពីពួកយើងគិតថា យើងមានវិជ្ជាគុនខ្លាំង នោះទេ ប៉ុន្តែយើងនៅទីនេះគឺដើម្បីតេស្ត ប្រព័ន្ធសន្តិសុខវិបសាយ។ យើងមិនមែនជា hacker អាជីពឡើយ យើងគ្រាន់តែជាក្មេងៗ ដែលរៀនសូត្រអំពីវិធីសាស្ត្រ hack។

ហេតុដូចម្តេចបានជាយើង defaced? ពីព្រោះ បើសិនជាខ្ញុំធ្វើការទាក់ទងអ្នកក្នុងមធ្យោបាយផ្សេង អ្នកគ្រប់គ្រងវិបសាយនឹងមិនចាប់អារម្មណ៍អំពីប្រព័ន្ធសន្តិសុខរបស់ខ្លួនឡើយ។ យើងប្រាប់អ្នកថា វិបសាយរបស់អ្នកមានចំនុចខ្សោយ ដែលអាចឲ្យក្រុមចេកចៀនយើងខ្ញុំ អាច hack ចូលទៅកាន់ Webserver អ្នកបាន។

សូមអរគុណសម្រាប់ចំណាយពេលវេលាអានពាក្យពេចន៍ទាំងនេះ។ ខ្ញុំនឹងរង់ចាំមើល ថាតើអ្នកនឹងធ្វើការជួសជុលវិបសាយអ្នកយ៉ាងដូចម្តេច?

ពីក្រុមចេកចៀន

bitus-2013-06-21_15-49-39

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button