ISAC Cambodia (InfoSec)
Security NewsWebsite Hack

180 Mass Defacement Singapore’s Websites

នៅក្នុងករណីពីរដោយឡែកពីគ្នា វិបសាយប្រមាណជា ១៨០វិបសាយ ត្រូវបានទទួលរងការវាយប្រហារនៅប្រទេសសឹង្ហបុរី។

ការវាយប្រហារចុងក្រោយបំផុត មានទ្រង់ទ្រាយជា defacement ជាក្រុម (batch defacement) ដែលកើតឡើងវេលាម៉ោង ១១ ព្រឹកម្សិលមិញនេះ បានប៉ះពាល់ទៅដល់វិបសាយប្រមាណជា ៨០ វិបសាយ នេះបើតាមការផ្តល់ព័ត៌មានពី SingCERT ។

SingCERT បានផ្តល់ព័ត៌មានទៅដល់ប្រតិបត្តិករសេវាកម្ម hosting អំពិការជ្រៀតចូល ហើយបាន និយាយបន្ថែមថា មិនមានវិបសាយរដ្ឋាភិបាលណាមួយរងគ្រោះឡើយ។

ការវាយប្រហារស្រដៀងគ្នានេះដែរ កាលពីសប្តាហ៍មុន បានប៉ះពាល់ទៅដល់វិបសាយយ៉ាងហោច ណាស់ចំនួន ១០៣ វិបសាយ នេះបើតាម Zone-H។ ក្រុមអ្នកវាយប្រហារតាមអិុនធឺណែតដែល មានឈ្មោះថា Lopth Crews គឺជាអ្នកទទួលខុសត្រូវ ហើយវិបសាយមួយចំនួនធំគឺមិនទាន់ត្រូវបាន ជួសជុលឲ្យដូចដើមវិញនៅឡើយទេ។

ការវាយប្រហាររបៀបនេះគឺជាទូទៅគឺធ្វើឡើងដោយវិធីសាស្រ្ត SQL injectsions ដែលជា បច្ចេកទេសសម្រាប់ធ្វើការទាញយកនូវសិទ្ធិជាអភិបាល ហើយធ្វើការភ្ជាប់ទៅកាន់វិបសាយ ដោយទាញយកព័ត៌មានអំពីដាតាបេស  ឬក៏ទាញយកនូវឈ្មោះ និងពាក្យសម្ងាត់តាមរយៈ File Transfer Protocol (FTP)។

ព័ត៌មានបន្ថែម៖

http://sg.news.yahoo.com/massive-website-defacing-spree-singapore-173100369.html

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button