ISAC Cambodia (InfoSec)
GeneralSecurity NewsUncategorizedVulnerability

ទីភ្នាក់ងារអវកាសជប៉ុន រងការវាយប្រហារតាមអ៊ីនធឺណិត

តំណាងរដ្ឋាភិបាលជប៉ុនម្នាក់បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ទីភ្នាក់ងាររុករកលំហអាកាសរបស់ប្រទេសជប៉ុន (JAXA) ត្រូវបានវាយប្រហារដោយការវាយប្រហារតាមអ៊ីនធឺណិត។

ក្រុមចោរព័ត៌មានវិទ្យាដែលមិនស្គាល់ ត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅម៉ាស៊ីនមេបណ្តាញរបស់ទីភ្នាក់ងារនេះ ប៉ុន្តែមិនទទួលបានជោគជ័យឡើយក្នុងការចូលទៅកាន់ព័ត៌មានរសើប។ JAXA ទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងបាញ់បង្ហោះផ្កាយរណបទៅក្នុងគន្លងតារាវិថី ហើយក៏ចូលរួមក្នុងបេសកកម្មកម្រិតខ្ពស់ផងដែរ ដូចជាការរុករកអាចម៍ផ្កាយ និងការរុករកសក្តានុពលរបស់មនុស្សនៅលើព្រះច័ន្ទ។

យោងតាមរបាយការណ៍ ក្រុមចោរព័ត៌មានវិទ្យាបានវាយលុកទៅលើភាពងាយរងគ្រោះ ដើម្បីចូលទៅកាន់ប្រព័ន្ធដែលមិនមានការអនុញ្ញាត ​JAXA’s central Active Directory server ដែលប្រព័ន្ធនេះគ្រប់គ្រងទៅលើ ​employee IDs, Passwords, និងសិទ្ធិពាក់ព័ន្ធមួយចំនួនទៀត។

នេះមិនមែនជាការវាយប្រហារតាមអ៊ីនធឺណិតលើកដំបូងលើ JAXA ទេ។ ក្នុងឆ្នាំ 2016 និង 2017 វាត្រូវបានគេរាយការណ៍ថាជាគោលដៅដោយក្រុមចោរព័ត៌មានវិទ្យាយោធាចិន ក្នុងចំណោមអង្គភាព 200 ផ្សេងទៀតរបស់ជប៉ុន។ ថ្មីៗនេះមាននិន្នាការនៃការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុនជប៉ុនធំៗផងដែរ។

Cover Image: Japan News

ប្រភព៖

https://japan.kantei.go.jp/tyoukanpress/202311/29_a.html

https://www.rappler.com/technology/japan-space-agency-jaxa-cyberattack-rocket-satellite-info-not-accessed/

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button