អ្នកផលិតសន្យាហៅចូលត្រលប់មកវិញឧបករណ៍ ហើយគំរាមផ្លូវច្បាប់ប្រឆាំងអ្នកដែលចោទប្រកាន់

ក្រុមហ៊ុនអេឡិចត្រូនិចចិនដែលត្រូវបានចោទប្រកាន់ដោយអ្នកជំនាញផ្នែកសន្តិសុខអ៊ិនធឺណិតថាជាអ្នកទទួលទទួលខុសត្រូវក្នុងការធ្វើឲ្យឧបករណ៍របស់ខ្លួនក្លាយទៅជាអាវុធនៃការវាយប្រហារទ្រង់ទ្រាយធំ ធ្វើឲ្យវេបសាយល្បីៗជាច្រើនមិនដំណើរការ បានប្តេជ្ញាចិនក្នុងការហៅចូលមកវិញ (recall) នូវផលិតផលមួយចំនួនរបស់ខ្លួន ហើយក៏មានទាំងគំរាមក្នុងការប្តឹងប្រឆាំងទៅនឹងការចោទប្រកាន់ ដែលធ្វើឲ្យប៉ៈពាល់ទៅដល់កេរ្ត៍ឈ្មោះក្រុមហ៊ុនខ្លួនផងដែរ។

ការវាយប្រហារកាលពីសប្តាហ៍មុនទៅលើក្រុមហ៊ុនផ្តល់សេវាកម្មហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត Dyn ដែលចូលរួមមួយផ្នែកដោយមេរោគ Mirai ហើយក្នុងពេលនេះបានក្លាយទៅជា open-source malware ដែលបានស្កេនអ៊ិនធឺណិតដើម្បីរុករកនូវ routers, cameras, digital video recorders និងឧបករណ៍ IoTs ជាច្រើនទៀត ដែលការពារទៅដោយពាក្យសម្ងាត់ភ្ជាប់មកពីរោងចក្រតែប៉ុណ្ណោះ (factory-default passwords) ។ នៅពេលដែលឆ្លងមេរោគ ⁣Mirai ឧបករណ៍ទាំងអស់នោះនឹងត្រូវប្រើប្រាស់ដើម្បីវាយប្រហារ។

នៅក្នុងរបាយការណ៍ដំបូងរបស់ខ្លួនស្តីពីការវាយប្រហារនេះ Dyn បាននិយាយថា “ដោយមានជំនួយពីក្រុមហ៊ុន ⁣FlashPoing និង Akamai យើងអាចប្រាកដបានថា ប្រភពមួយនៃការវាយប្រហារគឺចេញមកពីឧបករណ៍ដែលឆ្លងមេរោគ Mirai Botnet ។ យើងអាចឃើញនូវ 10s នៃ Million IP addresses ដែលចូលរួមនៃការវាយប្រហារនេះគឺចេញពី Mirai botnet”។

អ្នកស្រាវជ្រាវមកពី FlashPoint បានបន្តទៀតថា ពាក្យសម្ងាត់ដែលភ្ជាប់មកជាមួយម៉ាស៊ីនដែលឆ្លងមេរោគ ⁣Mirai នោះគឺ username: root និង password: xc3511 ដែលត្រូវបានគេ ភ្ជាប់ទៅជាមួយនឹង ⁣DVR និង IP camera ដែលផលិតដោយក្រុមហ៊ុន XiongMai Technologies ។ បន្ទាប់មកវា (component) ត្រូវបានគេលក់បន្តទៅឲ្យអ្នកផ្គត់ផ្គង់ផ្សេងទៀត រួចហើយបញ្ចូលទៅក្នងផលិតផលសម្រេចចុងក្រោយ។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រុមហ៊ុន XiongMai (ឬ XM) បាននិយាយថាខ្លួននឹងធ្វើការហៅត្រលប់ចូលមកវិញនូវឧបករណ៍រាប់សិនលានគ្រឿង ដែលភាគច្រើនគឺ network cameras ។ Mirai គឺជាគ្រោះមហន្តរាយដ៏ធំមួយសម្រាប់ IoT devices ហើយក្រុមហ៊ុនរបស់ខ្លួនទទួលស្គាល់ថា ផលិតផលខ្លួនក៏ទទួលរងគ្រោះផងដែរពីការហេគចូល និងប្រើប្រាស់ខុសច្បាប់។

លោក Brian Karas ដែលជាអ្នកវិភាគមកពីក្រុមហ៊ុន IPVM បាននិយាយថា ក្នុងអំឡុងពេល ០៥ឆ្នាំចុងក្រោយនេះ ចំណែកទីផ្សារកាំមេរ៉ាសុវត្ថិភាពរបស់ចិនគឺមានការកើនឡើងខ្ពស់ ដោយសារតែក្រុមហ៊ុនចិន (ដូចជា XiongMai និង Dahua) បានពង្រីកខ្លួនជាសាកល ។ បញ្ហានៃ Mirai Botnet នេះវាបានបង្កើតនូវ ការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ៈពាល់ទៅដល់ផលិតផលកាំមេរ៉ាសុវត្ថិភាពរបស់ចិន ហើយការគំរាមគំហែងក្នុងការប្តឹងតបទៅនឹងការចោទប្រកាន់គឺគ្រាន់តែជារឿងដើម្បីមុខមាត់ប៉ុណ្ណោះ៕

ប្រភព៖ krebsonsecurity

Exit mobile version