ISAC Cambodia (InfoSec)
CybercrimeSecurity News

WhatsApp នឹងលុបគណនីរបស់អ្នក ប្រសិនបើអ្នកមិនយល់ព្រមក្នុងការចែករំលែកទិន្នន័យជាមួយ Facebook

នាពេលថ្មីៗនេះ WhatsApp បានធ្វើការជូនដំណឹងទៅដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាស្តីអំពីការធ្វើបច្ចុប្បន្នភាពទៅលើគោលការណ៍នៃការប្រើប្រាស់ និងឯកជនភាព ដែលនឹងចូលជាធរមាននៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

ការផ្លាស់ប្តូរដោយជៀសមិនរួចនោះគឺបានអនុញ្ញាតឲ្យ ​WhatsApp ធ្វើការចែករំលែកព័ត៌មានអ្នកប្រើប្រាស់បន្ថែមទៀតជាមួយនឹងក្រុមហ៊ុនផ្សេងទៀតរបស់ហ្វេសប៊ុក ដោយរួមមានព័ត៌មានអំពីការចុះឈ្មោះ លេខទូរស័ព្ទ ទិន្នន័យប្រតិបត្តិការ ព័ត៌មានអំពីសេវាពាក់ព័ន្ធ ព័ត៌មានអំពីឧបករណ៍ចល័ត អាស័យដ្ឋានអាយភី និងព័ត៌មានផ្សេងៗទៀតដែលទទួលបានយល់ព្រមពីអ្នកប្រើប្រាស់។

គោលនយោបាយនៃការចែករំលែកព័ត៌មានជាមួយនឹងហ្វេសប៊ុក និងសេវាផ្សេងៗមិនមានវិសាលភាពនៅក្នុងសហភាពអុឺរ៉ុបដែលជាផ្នែកនៃ European Economic Area (EEA) ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយច្បាប់គ្រប់គ្រងទិន្នន័យ ​GDPR។

អ្នកប្រើប្រាស់ដែលមិនយល់ព្រមទៅលើគោលការណ៍ថ្មីនេះ នឹងមិនអាចប្រើប្រាស់ ​WhatsApp តទៅទៀតឡើយ (គណនី WhatsApp នឹងធ្វើការលប់ចោល) ចាប់ពីខែកុម្ភៈ ៨ ឆ្នាំ២០២១។

ផលិតផលរបស់ក្រុមហ៊ុនហ្វេសប៊ុក គឺសំដៅទៅដល់ក្រុមគ្រួសារនៃសេវាព័ត៌មានសង្គមមានដូចជា Facebook app, Messenger, Instagram, Boomerang, Threads, Portal-branded devices, Oculus VR headsets (when using a Facebook account), Facebook Shops, Spark AR Studio, Audience Network និង NPE Team apps ។ វាមិនរួមបញ្ចូល Workplace, Free Basics, Messenger Kids និង Oculus Products ទេ។

“We collect information about your activity on our Services, like service-related, diagnostic, and performance information. This includes information about your activity (including how you use our Services, your Services settings, how you interact with others using our Services (including when you interact with a business), and the time, frequency, and duration of your activities and interactions), log files, and diagnostic, crash, website, and performance logs and reports. This also includes information about when you registered to use our Services; the features you use like our messaging, calling, Status, groups (including group name, group picture, group description), payments or business features; profile photo, “about” information; whether you are online, when you last used our Services (your “last seen”); and when you last updated your “about” information.”

នៅក្នុងកំណែថ្មីនេះ WhatsApp ក៏បានបញ្ជាក់អំពីព័ត៌មានដែលនឹងត្រូវប្រមូលពីអ្នកប្រើប្រាស់ រួមមាន ប្រភេទនៃឧបករណ៍ (hardware model), ព័ត៌មាននៃប្រព័ន្ធប្រតិបត្តិការ (operating system information), កម្រិតនៃថាមពលថ្ម (battery level), កំលាំងនៃសេវា (signal strength), ជំនាន់នៃ ​App (app version), ព័ត៌មានអំពីកម្មវិធីបើកវេបសាយ (browser information), បណ្តាញឧបករណ៍ចល័ត (mobile network), ព័ត៌មាននៃការតភ្ជាប់ (connection information (including phone number, mobile operator or ISP)), ភាសា និងទីតាំងតំបន់ម៉ោងពេល ​(language and time zone), អាស័យអាយភី (IP address), ព័ត៌មានប្រតិបត្តិការរបស់ឧបករណ៍ (device operations information), និង identifiers (including identifiers unique to Facebook Company Products associated with the same device or account)។

ទោះបីជាអ្នកប្រើប្រាស់មិនបើកមុខងារពាក់ព័ន្ធទៅនឹង location ក៏ដោយ ក៏ ​WhatsApp ប្រើប្រាស់អាស័យដ្ឋានអាយភី និងព័ត៌មានដ៏ទៃទៀតដូចជាលេខកូដតំបន់របស់លេខទូរស័ព្ទ ដើម្បីធ្វើការប៉ាន់ស្មាន នូវតំបន់ទូទៅរបស់អ្នក ដូចជាទីក្រុង និងប្រទេសជាដើម៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button