Information Security Seminar @ MiniBarCamp

កាលពីថ្ងៃសៅរ៍ទី ២៨ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ មានប្រារព្វនូវសិក្ខាសាលាមួយស្តីពី “សន្តិសុខព័ត៌មាន” ក្រោមកិច្ចសហការណ៍ជាមួយនឹងក្រុម BarCamp Cambodia ។ នៅក្នុងសិក្ខាសាលានេះមានការចូលរួមពីសំណាក់មហាជនទូទៅមានចំនួនប្រហែលជា ១៥០រូប មកពីបណ្តាសាកលវិទ្យាល័យ អង្គការ ក្រុមហ៊ុន និងអ្នកប្រើប្រាស់បច្ចេកវិទ្យា។
វាគ្មិនកិត្តិយសចូលរួមក្នុងអង្គសិក្ខាសាលាខាងលើនេះមានចំនួនបួនរូប គឺលោក Ham Sokly, លោក OU Phannarith (founder of SecuDemy.com), លោក Cheat Sovichea (founder of VCSTrust.net) និងលោក Ly Vandy (founder of KhmerCyber.org) ។




ខាងក្រោមនេះគឺជាការថតសកម្មភាពរបស់ Mr. Cheat Sovichea នៅពេលដែលលោកធ្វើបទឧទ្ទេសនាមបទបង្ហាញរបស់លោក (ចំណែកឯរបស់វាគ្មិនដទៃទៀតគឺមិនមានការថតឡើយ)។ វិដេអូនេះគឺផ្តល់ដោយលោក Chea Lay ដែលគឺជាអ្នកចូលរួមក្នុងអង្គសិក្ខាសាលានេះ។
ខាងក្រោមនេះគឺជាវិដេអូរបស់លោក Cheat Sovichea ដែលបង្ហាញពីសារៈសំខាន់នៃសន្តិសុខនៅលើទូរស័ព្ទដៃទំនើប៖
បទបង្ហាញក្នុងអង្គសិក្ខាសាលា
ខាងក្រោមនេះគឺជាតំណភ្ជាប់ទៅទាញយកនូវបទបង្ហាញនៅក្នុងអង្គសិក្ខាសាលា៖
1 – Information Security in Cambodia – The Way Forward
2 – Smart Phone Security
3 – Website Security – SQL Injection

ចំណែកឯរូបភាពសកម្មភាពលំអិតសូមចូលទៅទាញយកនៅក្នុង Facebook Page ។