ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

ហេគចូលទៅស្មាតហ្វូនដែលដំណើរការនូវ MediaTek Processors

Backdoor មួយត្រូវបានរកឃើញនៅក្នុង MediaTek processor ដែលអាចត្រូវបានហេគចូលទៅក្នុងឧបករណ៍ Android ពីចម្ងាយបានដោយងាយ។

MediaTek គឺជាក្រុមហ៊ុនផលិត hardware មានមូលដ្ឋាននៅតៃវ៉ាន់ ដែលផលិតនូវឈីប និង processor ប្រើប្រាស់នៅក្នុងស្មាតហ្វូន និង tablets។ មេរោគ Backdoor ត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវផ្នែកសន្តិសុខ Justin Case ដែលរូបគាត់បានជូនដំណឹងទៅដល់ក្រុមហ៊ុន MediaTek រួចទៅហើយតាមរយៈ Twitter ដោយសារតែក្រុមហ៊ុនមួយនេះ មិនមានយន្តការត្រឹមត្រូវសម្រាប់រាយការណ៍អំពីចំនុចខ្សោយ។

Screenshot 2016-02-02 09.03.16

កំហុសឆ្គងនេះគឺបណ្តាលមកពីកម្មវិធីតូចមួយ (debug tool) ដែលត្រូវបានបើកចំហរសម្រាប់ឲ្យក្រុមហ៊ុននានាធ្វើការតេស្តទៅលើឧបករណ៍ ហើយមិនត្រូវបាន គេបិទវិញនៅក្នុងឧបករណ៍ដែលចែកចាយដើម្បីលក់ ជាហេតុធ្វើឲ្យវាងាយស្រួលទៅដល់ហេគឃ័រ។

បើសិនជាទទួលរងការវាយប្រហារ វាអាចអនុញ្ញាតឲ្យហេគឃ័រធ្វើការគ្រប់គ្រងទៅលើទិន្នន័យផ្ទាល់ខ្លួន (នៅលើឧបករណ៍ android) ដោយក្នុងនោះរួមមាន private contacts, messages, photos, videos និង private data ។

MediaTek បានធ្វើការឆ្លើយតបទៅនឹងបញ្ហានេះ ដោយបាននិយាយថា “ខ្លួនបានដឹងអំពីបញ្ហានេះ ហើយក្រុមការងារសន្តិសុខរបស់ MediaTek បានកំពុងធ្វើការត្រួតពិនិត្យទៅលើបញ្ហានេះ។ បញ្ហានេះត្រូវបានរកឃើញនៅក្នុងឧបករណ៍ Android ដំណើរការប្រតិបត្តិការ Android 4.4 KitKat ដែលមាននៅក្នុង MediaTek MT6582 processor ប្រើប្រាស់នៅក្នុងឧបករណ៍ Android កម្រិតខ្ពស់ (ថ្លៃៗ)។”

ហេតុដូច្នេះហើយ បើសិនជាស្មាតហ្វូនរបស់អ្នកកំពុងប្រើប្រាស់នូវ processor មួយនេះ អ្វីដែលអ្នកអាចធ្វើបានក្នុងពេលនេះគឺ … បិទមិនឲ្យឧបករណ៍នោះ ធ្វើការភ្ជាប់ទៅកាន់អិុនធឺណិត ។

ប្រភព៖

https://thehackernews.com/2016/02/mediatek-hacking-mobile.html

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button