ISAC Cambodia (InfoSec)
GeneralSecurity News

How to use a malicious JPEG to hack corporate networks

អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាន លោក Marcus Murray បានរកឃើញនូវវិធីសាស្ត្រមួយក្នុងការប្រើប្រាស់នូវឯកសារប្រភេទ JPEG ដើម្បីវាយប្រហារ ជ្រៀតចូលទៅកាន់ម៉ាស៊ីនមេ Windows ដែលស្ថិតនៅក្នុងបណ្តាញក្រុមហ៊ុនធំៗ។

អ្នកជំនាញផ្នែកសន្តិសុខ និងធ្វើតេស្តរកមើលកំហុសឆ្គងទាំងឡាយ (penetration tester) បានរកឃើញនូវវិធីសាស្ត្រខាងលើ ហើយបានធ្វើការបង្ហាញ ពីវិធីសាស្ត្រវាយប្រហារ កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងព្រឹត្តិការណ៍ Live Hack នៅក្នុងសិក្ខាសាលារបស់ RSA Conference ក្នុងរដ្ឋ San Franciso។ អ្នកវាយប្រហារ បានប្រើប្រាស់នូវ malicious JPEG (file រូបភាពដែលត្រូវបានគេបង្កើតឡើង) ដើម្បីជ្រៀតចូលទៅកាន់ប្រព័ន្ធ នៃស្ថាប័នរដ្ឋាភិបាលអាមេរិកមួយមិនបញ្ចេញឈ្មោះ ដែលស្ថាប័ននោះដំណើរការនូវវិបសាយដែលមានកំហុសឆ្គង ហើយអនុញ្ញាតឲ្យមានការបញ្ជុនរូបភាព។

លោក Murray បានបញ្ចូលនូវទិន្នន័យមួយចំនួនចូលទៅក្នុង attributes របស់រូបភាព JPEG ហើយនៅពេលដែលគោលដៅត្រូវបានវាយប្រហារ គាត់បានធ្វើការជ្រៀតចូលទៅគ្រប់គ្រង domain controller នៅក្នុងបណ្តាញនោះ ហើយអាចគ្រប់គ្រងបណ្តាញទាំងមូល ដូចជាគាត់អាចធ្វើការបញ្ចូលនូវ malware សម្រាប់ធ្វើការចារកម្មទៅលើម៉ាស៊ីនណាមួយ ឬលួចទិន្នន័យណាមួយក៏បាន។

គាត់បានធ្វើការពន្យល់ថា “គាត់បានព្យាយាមធ្វើការជ្រៀតចូលទៅកាន់ Web Server បន្ទាប់មកចូលទៅកាន់ប្រព័ន្ធប្រតិបត្តិការ ហើយចុងក្រោយគឺធ្វើការ គ្រប់គ្រង domain controller តែម្តង។” បានបានប្រើប្រាស់បច្ចេកទេសបញ្ជូននូវ remote access trojan (RAT) ដែលបានបង្កើតឡើង ដោយប្រើប្រាស់ Metasploit Penetration Testing។ លោកក៏បានប្រើប្រាស់នូវកម្មវិធី និង compliers មួយចំនួនទៀត ដើម្បីសម្រេចបាន ដោយជោគជ័យនូវការវាយប្រហារ។

លោកបានបន្ថែមទៀតថា “ទោះបីជានៅក្នុងមជ្ឈដ្ឋានចម្រុះក៏ដោយ នៅពេលដែលអ្នកធ្វើការគ្រប់គ្រងបាននូវ domain controller ហើយនោះ អ្នកនឹងក្លាយទៅជាម្ចាស់នៃហេដ្ឋារចនាសម្ព័ន្ធទាំងមូលនៅក្នុងអង្គភាពនោះ ហើយនេះគឺជាការពិត ពីព្រោះពួកគេមាននូវ linux server ប៉ុន្តែជាទូទៅគឺប្រើប្រាស់ កុំព្យូទ័រ Windows ដើម្បីភ្ជាប់ទៅកាន់វា។”

បច្ចេកទេសនៃការវាយប្រហារនេះ គឺអាចសម្រេចទៅបានដោយសារតែកំហុសឆ្គងនៃការផ្ទៀងផ្ទាត់ព័ត៌មានដែលបញ្ចូលដោយអ្នកប្រើប្រាស់។

ខាងក្រោមគឺជាវិដេអូ បង្ហាញពីវិធីសាស្ត្រនៃការវាយប្រហារ

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button