ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

Microsoft releases Emergency Patch Update for all versions of Windows

ក្រុមហ៊ុនម៉ៃក្រូសូហ្វទើបតែបញ្ចេញនូវកម្មវិធីជួសជុល ​(emergency fix) ទៅលើគ្រប់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ដែលមានបញ្ហាអាចឲ្យមានការតភ្ជាប់ពីចម្ងាយ (Remote Code Execution)។

វាគឺជាពេលវេលាដែលអ្នកត្រូវធ្វើការជួសជុលប្រព័ន្ធប្រតិបត្តិការរបស់អ្នកទៀតហើយ ដើម្បីទប់ស្កាត់មិនឲ្យមានការតភ្ជាប់ពីចម្ងាយ ទៅកាន់កុំព្យូទ័ររបស់អ្នក ដែលអាចឲ្យអ្នកវាយប្រហារធ្វើការគ្រប់គ្រងកុំព្យូទ័ររបស់អ្នកបានទាំងស្រុង។

ចំនុចខ្សោយនេះត្រូវបាន គេដាក់លេខកូដថា CVE-2015-2426 ដែលមានផលប៉ៈពាល់ទៅដល់គ្រប់ជំនាន់នៃប្រព័ន្ធប្រតិបត្តិការវិនដូរទាំងអស់ ។ បើតាមការណែនាំរបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វបានឲ្យដឹងថា “អ្នកវាយប្រហារ អាចធ្វើការបញ្ចូលកម្មវិធី បើកមើល កែប្រែ ឬលប់ទិន្នន័យ ឬបងើ្កតនូវគណនីថ្មីមួយទៀតជាមួយនឹងសិទ្ធពេញលេញ (full rights)”។

អ្នកស្រាវជ្រាវផ្នែកសន្តិសុខពីរនាក់ គឺលោក Mateusz Jurczyk មកពីគម្រោង Google Project Zero និង Genwei Jiang មកពី FireEye ត្រូវបានគេផ្តល់ការកោតសរសើរចំពោះការរកឃើញនូវបញ្ហានេះ។

ប្រភព៖

http://thehackernews.com/2015/07/Windows-vulnerability-patch-update.html

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button