ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

How DDoS Attack Works?

ភាគច្រើននៃយើងទាំងអស់គ្នា ដឹងរួចហើយថា DDoS attack (Distributed Denial of Service) គឺជាប្រភេទនៃការវាយប្រហារមួយដែល យើងនិយមជួបប្រទៈក្នុងពេលបច្ចុប្បន្ននេះ ហើយនាពេលថ្មីៗនេះ មានការកើនឡើងគួរជាទីចាប់អារម្មណ៍នៃការវាយប្រហារក្នុងទ្រង់ទ្រាយបែបនេះ។

ថ្មីៗនេះ វិបសាយរបស់ទស្សនាវដ្តី New York បានទទួលការរំខានដោយសារតែការវាយប្រហារបែប DDoS ប្រមាណជា ១២ម៉ោង។ សម្រាប់អ្នកថ្មីចំពោះពាក្យថា DDoS នេះ គឺនិយាយដោយសាមញ្ញ វាគឺជាការព្យាយាមធ្វើឲ្យសេវាអនឡាញ ឬវិបសាយ មិនដំណើរការដោយការបញ្ជូននូវចរាចរជាច្រើន ចេញមកពីប្រភពជាច្រើនក្នុងពេលតែមួយទៅកាន់វិបសាយនោះ។

DDoS គឺជាកម្មវិធីមួយដ៏ពេញនិយមក្នុងការប្រើប្រាស់ដោយពួកសកម្មជនវាយប្រហារ (hacktivist) ហើយនឹងក្រុមដទៃទៀត ដែលចង់បំពេញនូវបំណងរបស់ខ្លួន ដោយលាក់បាំងអត្តសញ្ញាណ។

រូបភាពខាងក្រោម ត្រូវបានបង្កើតដោយក្រុមហ៊ុនសន្តិសុខ Barricade (មូលដ្ឋាននៅ Ireland) ដែលផ្តល់នូវរូបភាពទាំងមូលនៃការវាយប្រហារ ​DDoS និង កក្តាពាក់ព័ន្ធ។ ក្រុមហ៊ុននេះ បានប្រើប្រាស់នូវទិន្នន័យឧស្សាហកម្មជាច្រើន ដើម្បីបង្ហាញថា DDoS attack មានផលប៉ៈពាល់ច្រើនជាង ៤៥ភាគរយ។

ក្រុមហ៊ុនសន្តិសុខនេះ បានធ្វើការកត់សំគាល់ថា ការដំណើរការនូវការវាយប្រហារ DDoS ដែលមានតម្លៃត្រឹមតែ $150 អាចធ្វើឲ្យការខូចខាតមានកម្រិតខ្ពស់។ ក្នុងរូបភាពនោះ ក៏បានបង្ហាញថា ​China និង India បន្ទាប់មក US គឺជាមូលដ្ឋាននៃការប្រើប្រាស់សម្រាប់ការវាយប្រហារ DDoS។

ដកស្រង់ចេញពី៖ http://fossbytes.com/how-ddos-attack-works/

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button