ISAC Cambodia (InfoSec)
Security NewsWebsite Hack

HappyCambodia and its sub domain have been hacked by Jek Jeak again!

នាវេលាយប់ថ្ងៃពុធនេះ វិបសាយ HappyCambodia [www.happycambodia.com] និង Sub Domain [jobs.happycambodia.com] និង [news.happycambodia.com] របស់វាត្រូវបានទទួលរងការវាយប្រហារសារជាថ្មីដោយក្រុមចេនចៀនទៀតហើយ បន្ទាប់ពីទទួលរងការវាយប្រហារកាលពីលើកមុន (21/06/2013)។ បើតាមអ្នកគ្រប់គ្រង វិបសាយនោះបានឲ្យដឹងថា ខ្លួននឹងធ្វើការជួសជុលនូវកំហុសឆ្គងទាំងឡាយ ដែលជាហេតុធ្វើឲ្យក្រុមចេកចៀនអាចវាយលុកបានកាលពីលើកមុន ប៉ុន្តែយើងឃើញថា នៅពេលនេះវិបសាយនេះ នូវតែរងគ្រោះ។

រូបភាពនៃការជជែកគ្នារវាងអ្នកគ្រប់គ្រងវិបសាយ happyCambodia ពេលដែលទទួលរងការវាយប្រហារកាលពីលើកមុន
រូបភាពនៃការជជែកគ្នារវាងអ្នកគ្រប់គ្រងវិបសាយ happyCambodia ពេលដែលទទួលរងការវាយប្រហារកាលពីលើកមុន

បើសិនជាគ្មាន Hacker អ្នកនឹងមិនដឹងថាវិបសាយរបស់អ្នកមានចំណុចខ្សោយឡើយ។ នេះជាពាក្យពេចន៍ដែលក្រុមចេកចៀនបានសរសេរ ដូចសព្វដងនៅពេលដែលវាយប្រហារទៅលើ វិបសាយណាមួយ។

ខាងក្រោមនេះគឺជារូបភាពនៃវិបសាយដែលត្រូវវាយប្រហារ៖

វិបសាយ happycambodia.com ពេលត្រូវបានវាយប្រហារ
វិបសាយ happycambodia.com ពេលត្រូវបានវាយប្រហារ
វិបសាយ jobs.happycambodia.com ពេលត្រូវបានវាយប្រហារ
វិបសាយ news.happycambodia.com ពេលត្រូវបានវាយប្រហារ
វិបសាយ news.happycambodia.com ពេលត្រូវបានវាយប្រហារ
វិបសាយ jobs.happycambodia.com ពេលត្រូវបានវាយប្រហារ

ខាងក្រោមនេះគឺជារូបភាពនៃរិបសាយមុនពេលវាយប្រហារ៖

វិបសាយ news.happycambodia.com មុនពេលវាយប្រហារ
វិបសាយ news.happycambodia.com មុនពេលវាយប្រហារ
វិបសាយ jobs.happycambodia.com មុនពេលវាយប្រហារ
វិបសាយ jobs.happycambodia.com មុនពេលវាយប្រហារ

ជាមួួយគ្នានេះផងដែរ បើតាមប្រិយមិត្តម្នាក់ក្នុង Facebook  បានឲ្យដឹងថា “ម្ចាស់របស់វិបសាយបានឲ្យខ្ញុំដឹងថា បើសិនជាក្រុមចេកចៀន hack កាន់តែច្រើនចំពោះវិបសាយគាត់ គាត់នឹងទទួលបានចរាចរណ៍កាន់តែច្រើន ហើយទទួលបានប្រាក់របស់ Google Adsense កាន់តែច្រើនផងដែរ។ គាត់បានប្រាប់ខ្ញុំថា គាត់ទទួលបាន 100USD  ពី Google Adsense ពេលដែលទទួលការវាយប្រហារកាលពីលើកទីមួយ។

ការផ្តល់មតិរបស់ប្រិយមិត្តក្នុង Facebook
ការផ្តល់មតិរបស់ប្រិយមិត្តក្នុង Facebook
Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button