ករណីវាយប្រហារ cyber ថ្មីនៅផ្សារទំនើប៖ Hacker លួចចូលគ្រប់គ្រងប្រព័ន្ធទូទឹកកក នៅផ្សារទំនើបក្នុងប្រទេសបារាំង

យោងតាមរបាយការណ៍បានឱ្យដឹងថា គោលដៅនៃការវាយប្រហារលើកនេះ មិនមែនជាប្រព័ន្ធទូទាត់ប្រាក់ គណនីអតិថិជន ឬគេហទំព័រ E-commerce នោះទេ ប៉ុន្តែជា ឧបករណ៍ដែលប្រើប្រាស់សម្រាប់គ្រប់គ្រងប្រព័ន្ធត្រជាក់ (Refrigeration-control equipment) នៅតាមផ្សារទំនើបក្នុងប្រទេសបារាំង។
⚙️ ការដំណើរការប្រព័ន្ធ និងការកែប្រែបញ្ជា
សូហ្វវែរគ្រប់គ្រងប្រព័ន្ធត្រជាក់ មានតួនាទីគ្រប់គ្រងកម្រិតភាពត្រជាក់ ការកំណត់សីតុណ្ហភាព និងវដ្តនៃការរលាយទឹកកក (Defrost cycle)។ តាមធម្មតា វដ្តនៃការរលាយទឹកកក គឺជាដំណើរការដែលត្រូវគ្រប់គ្រងយ៉ាងម៉ត់ចត់ដើម្បីការពារកុំឱ្យកកស្ទះទឹកកក ប៉ុន្តែរបាយការណ៍បានបង្ហាញថា ក្រុមវាយប្រហារបានចូលទៅកែប្រែមុខងារនោះ ដោយធ្វើឱ្យឧបករណ៍ឡើងកម្តៅយូរជាងការកំណត់ ដែលបណ្តាលឱ្យខូចខាតទំនិញ និងអាហារស្រស់ជាច្រើន។
🏢 ប្រភពឧបករណ៍ និងក្រុមហ៊ុនផ្គត់ផ្គង់
សារព័ត៌មានក្នុងប្រទេសបារាំងបានបញ្ជាក់ថា ក្រុមហ៊ុន Danfoss គឺជាអ្នកផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងភាពត្រជាក់ដែលរងផលប៉ះពាល់នេះ។ ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមពេលសរសេរនេះ របាយការណ៍ដែលពិនិត្យដោយ Hackread.com មិនទាន់មានសេចក្តីថ្លែងការណ៍ជាសាធារណៈពី Danfoss ដើម្បីបញ្ជាក់ពីមូលហេតុបច្ចេកទេស ឬប្រាប់ពីកំណែ (Versions) សូហ្វវែរដែលរងផលប៉ះពាល់នៅឡើយទេ។
🔍 ស្ថានភាពបច្ចុប្បន្ន និងភាពមិនច្បាស់លាស់
អត្តសញ្ញាណអ្នកវាយប្រហារ៖ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា នរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ។
ផ្លូវនៃការចូល Hack៖ នៅតែមិនទាន់ច្បាស់ថាការវាយប្រហារនេះធ្វើឡើងតាមរយៈវិធីណាមួយ ដូចជាការចូលបញ្ជាពីចម្ងាយដោយគ្មានសុវត្ថិភាព (Remote access), ការលួចពាក្យសម្ងាត់ (Compromised credentials), ចន្លោះប្រហោងប្រព័ន្ធដែលមិនទាន់ Update (Unpatched vulnerabilities) ឬតាមច្រកផ្សេងទៀតចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងនោះទេ។
📌 Reference (ប្រភពយោង)
Hackread.com / Cybernews – Refrigeration Cyberattack Hits French Supermarkets
💬 សំណួរប្រចាំថ្ងៃសម្រាប់ប្រិយមិត្ត (DAILY QUESTIONS)
- តើអ្នកធ្លាប់បានចូលទៅប្តូរលេខសម្ងាត់ Admin របស់ Router Wi-Fi ផ្ទះរបស់អ្នកចេញពីពាក្យ
adminដើមហើយឬនៅ? - តើ Router ផ្ទះរបស់អ្នកធ្លាប់បានបើកមុខងារ Guest Network សម្រាប់ឱ្យភ្ញៀវប្រើប្រាស់ដែរឬទេ? ចែករំលែកបទពិសោធន៍ខាងក្រោមនេះទាំងអស់គ្នា!
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕




