CyberAttack
-
General

ធនាគារយក្សបារាំង Crédit Mutuel Arkéa រងការហេគលួចលុយរហូតដល់ ១៣៣ លានដុល្លារ តាមរយៈដៃគូផ្គត់ផ្គង់សេវាកម្ម (Third-Party Service Provider) 🚨
ធនាគារសហករណ៍ដ៏ធំមួយរបស់បារាំង Crédit Mutuel Arkéa (ដែលមានទ្រព្យសកម្មសរុបជាង ២១១.៥ ពាន់លានអឺរ៉ូ និងអតិថិជនជាង ៥.៨ លាននាក់) បានរងការវាយប្រហារសាយប័រដ៏ធំមួយ ដែលអនុញ្ញាតឱ្យហេគឃ័រធ្វើប្រតិបត្តិការផ្ទេរប្រាក់ក្លែងបន្លំជាទឹកប្រាក់រហូតដល់ ១១៨ លានអឺរ៉ូ (ប្រមាណ ១៣៣ លានដុល្លារអាមេរិក) ចូលទៅកាន់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ រួចបំប្លែងទៅជាកាក់គ្រីបតូ Stablecoins (USDC និង USDT)។…
Read More » -
General

ក្រុមហ៊ុន Synology ព្រមានជាបន្ទាន់៖ មេរោគជំរិតទារប្រាក់ C3RB3R កំពុងវាយប្រហារសន្ធាប់លើឧបករណ៍ផ្ទុកទិន្នន័យ NAS អ៊ិនគ្រីបឯកសារជាប់កូដ .L0CK3D
ក្រុមហ៊ុនផលិតឧបករណ៍ផ្ទុកទិន្នន័យបណ្តាញ (NAS) ដ៏ល្បីល្បាញរបស់តៃវ៉ាន់ Synology បានចេញសេចក្តីប្រកាសអាសន្នជំរុញឱ្យអតិថិជនទាំងអស់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ DSM ជាបន្ទាន់ បន្ទាប់ពីមានការកើនឡើងយ៉ាងគំហុកនៃការវាយប្រហារដោយមេរោគជំរិតទារប្រាក់ C3RB3R (Cerber) ដែលបានចូលអ៊ិនគ្រីបទិន្នន័យ (Lock ឯកសារ) និងជំរិតទារប្រាក់រាប់ពាន់ដុល្លារពីអ្នកប្រើប្រាស់ទូទាំងពិភពលោក។ «Synology បានរកឃើញតួអង្គគំរាមកំហែងកំពុងកេងប្រវ័ញ្ចលើចន្លោះប្រហោងចាស់ដែលត្រូវបានបញ្ចេញ Patch តាំងពីខែធ្នូ ឆ្នាំ ២០២៤ ដើម្បីវាយលុកលើឧបករណ៍ដែលដំណើរការ DSM ជំនាន់ចាស់។…
Read More » -
General

ហេគឃ័រវាយប្រហារទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ដំឡើងកម្ដៅដល់ ៥០°C បំផ្លាញអាហាររាប់លានដុល្លារ 🚨
រលកនៃការវាយប្រហារសាយប័រលើប្រព័ន្ធបញ្ជាឧបករណ៍រូបវន្ត (OT/IoT) បានវាយលុកលើបណ្តាញផ្សារទំនើបធំៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប រួមមានប្រទេសស៊ុយអែត បែលហ្ស៊ិក លុចសំបួរ អៀរឡង់ និងបារាំង។ ហេគឃ័របានលួចចូលបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនៃទូទឹកកក និងទូក្លាសេ (Cooling & Freezer Units) របស់ផ្សារទំនើបល្បីៗដូចជា Ahold Delhaize, Carrefour, SPAR, ICA, Coop និង…
Read More » -
General

ក្រុមហ៊ុនវិភាគប្លុកឆេនយក្ស Chainalysis រងការវាយប្រហារទម្លុះប្រព័ន្ធផ្ទៃក្នុង ធ្លាយទិន្នន័យអត្តសញ្ញាណអតិថិជន — បញ្ជាក់ថាហេគឃ័រប្រើប្រាស់បច្ចេកទេស Offensive AI Agents 🚨
ក្រុមហ៊ុនវិភាគទិន្នន័យប្លុកឆេន និងស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រីបតូលំដាប់កំពូលរបស់សហរដ្ឋអាមេរិក Chainalysis បានទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃសុក្រថា ខ្លួនបានរងនូវឧប្បត្តិហេតុសន្តិសុខសាយប័រមួយ ដែលបណ្តាលឱ្យតួអង្គគំរាមកំហែងខាងក្រៅ (External Actor) អាចជ្រៀតចូលទៅកាន់ប្រព័ន្ធ និងឧបករណ៍ផ្ទៃក្នុង (Internal Tools) របស់ក្រុមហ៊ុន ព្រមទាំងបានលួចចូលមើលទិន្នន័យអត្តសញ្ញាណរបស់អតិថិជនមួយចំនួន។ យ៉ាងណាក៏ដោយ Chainalysis បានបញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហារនេះមិនបានប៉ះពាល់ ឬចូលទៅដល់ទិន្នន័យស៊ើបអង្កេតស៊ីជម្រៅ (Investigation Content), លេខកូដសម្ងាត់ផ្ទៀងផ្ទាត់ (Authentication…
Read More » -
General

ករណីវាយប្រហារ cyber ថ្មីនៅផ្សារទំនើប៖ Hacker លួចចូលគ្រប់គ្រងប្រព័ន្ធទូទឹកកក នៅផ្សារទំនើបក្នុងប្រទេសបារាំង
យោងតាមរបាយការណ៍បានឱ្យដឹងថា គោលដៅនៃការវាយប្រហារលើកនេះ មិនមែនជាប្រព័ន្ធទូទាត់ប្រាក់ គណនីអតិថិជន ឬគេហទំព័រ E-commerce នោះទេ ប៉ុន្តែជា ឧបករណ៍ដែលប្រើប្រាស់សម្រាប់គ្រប់គ្រងប្រព័ន្ធត្រជាក់ (Refrigeration-control equipment) នៅតាមផ្សារទំនើបក្នុងប្រទេសបារាំង។ ⚙️ ការដំណើរការប្រព័ន្ធ និងការកែប្រែបញ្ជា សូហ្វវែរគ្រប់គ្រងប្រព័ន្ធត្រជាក់ មានតួនាទីគ្រប់គ្រងកម្រិតភាពត្រជាក់ ការកំណត់សីតុណ្ហភាព និងវដ្តនៃការរលាយទឹកកក (Defrost…
Read More »




