ISAC Cambodia (InfoSec)
GeneralSecurity News

Hacker Controls 17,000 Apple Computers

អ្នកវាយប្រហារបានធ្វើការគ្រប់គ្រងម៉ាសីុន Mac ចំនួន ១៧,០០០ គ្រឿង

ឧក្រិដ្ឋជនបានរកឃើញនូវចំនុចខ្សោយនៅក្នុង OS X (ប្រព័ន្ធប្រតិបត្តិការនៅក្នុង Mac) ហើយបានប្រើប្រាស់វាដើមី្បធ្វើការគ្រប់គ្រង ទៅលើម៉ាសីុន Apple រាប់ពាន់គ្រឿងជុំវិញពិភពលោក។

ក្រុមហ៊ុនសន្តិសុខឈ្មោះថា Dr. Web របស់រុស្សី បានរកឃើញវាដំបូង ដែលមានឈ្មោះថា “Mac.BackDoor.iWorm”។ យើងមិនទាន់ដឹងថា មេរោគនេះវាធ្វើការរីករាលដាលរបៀបណានោះទេ ប៉ុន្តែ Dr. Web បានបញ្ចេញព័ត៌មានអំពីវីធីសាស្ត្រដែលមេរោគនេះ វាធ្វើការភ្ជាប់ទៅកាន់ឧក្រិដ្ឋជន។

នៅពេលដែល Mac ត្រូវបានឆ្លងជាមួយមេរោគ Mac.BackDoor.iWorm នោះវានឹងព្យាយាមធ្វើការភ្ជាប់ទៅកាន់ម៉ាសីុនមេ ដែលគ្រប់គ្រងដោយអ្នកវាយប្រហារ។ iWorm បានត្រូវបានគេរាយការណ៍មកថា ប្រើប្រាស់នូវមុខងាររុករករបស់វិបសាយ Reddit ក្នុងការស្វែងរកនូវមតិយោបល់ដែលត្រូវបាន សរសេរដោយឧក្រិដ្ឋជននៅក្នុង តំបន់ពិភាក្សាអំពី MineCraft នៃវិបសាយ Reddit។ (Minecraft គឺជាវិដេអូហ្គេម ដែលបានបង្កើតឡើងដោយលោក Mojang ហើយត្រូវបានក្រុមហ៊ុនមៃ៉ក្រូសូហ្វទិញក្នុងតម្លៃ 2.5 Billion កាលពីខែកញ្ញាកន្លងទៅនេះ)។

នៅពេលដែលភ្ជាប់ទៅកាន់ម៉ាសីុនមេបានជោគជ័យហើយនោះ ឧក្រិដ្ឋជនអាចធ្វើការផ្ញើរនូវពាក្យបញ្ជាទៅកាន់មេរោគនោះ (ដែលជាទូទៅគេហៅថា BotNET)។ BotNET ជាទូទៅត្រូវបានប្រើប្រាស់ក្នុងការផ្ញើរចេញនូវ Spam emails, mine BitCoin ឬក៍ធ្វើការវាយប្រហារវិបសាយ (DDoS)។

វាមើលទៅហាក់ដូចជា កុំព្យូទ័រដែលឆ្លងទាំងអស់នោះ មិនទាន់ត្រូវបានប្រើប្រាស់សម្រាប់ធ្វើការវាយប្រហារបែបណាមួយឡើយ ហេតុដូច្នេះឧក្រិដ្ឋជនដែលស្ថិត នៅពីក្រោយមេរោគនេះ គឺមើលទៅគ្រាន់តែមានបំណងក្នុងការបង្កើននូវចំនួន តែប៉ុណ្ណោះក្នុងពេលនេះ។

Dr. Web បានបញ្ចេញនូវចំនួនកុំព្យូទ័រដែលជឿជាក់ថា បានឆ្លងដោយមេរោក iWorm។ ក្នុងថ្ងៃសុ្រកនេះ មាន 17,658 ម៉ាសីុនត្រូវបានរកឃើញ ហើយដែល 4,610 ស្ថិតនៅក្នុងសហរដ្ឋអាមេរិក។

ព័ត៌មានបន្ថែម៖

http://news.drweb.com/show/?i=5976&lng=en

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button