ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាមរយៈអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នេះ។

បើតាមមាត្រា១ នៃអនុក្រឹត្យនេះបានសរសេរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារដែលមានអាស័យដ្ឋាន verify.gov.kh របស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តាល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលសារធារណៈ។

សូមអានអនុក្រឹត្យដែលមានខ្លឹមសារទាំងស្រុង

Exit mobile version