ISAC Cambodia (InfoSec)
Tools

Free Malware Connection Detection Software: Bot Revolt

កម្មវិធីសម្រាប់ត្រួតពិនិត្យការភ្ជាប់របស់មេរោគទៅកាន់ម៉ាស៊ីនរបស់ ⁣Hackers

Bot Revolt Free គឺជាកម្មវិធីសម្រាប់ត្រួតពិនិត្យរកការភ្ជាប់របស់មេរោគទៅកាន់ម៉ាស៊ីនមេ ឥតគិតថ្លៃ សម្រាប់ប្រើប្រាស់នៅក្នុងវិនដូរ។ ដោយជំនួសមិនចាំបាច់ធ្វើការស្កេនរកនូវរោគសញ្ញានៃការឆ្លង Bot Revolt ធ្វើការឃ្លាំមើលនូវការភ្ជាប់ (connection) ទាំងឡាយដែលអាចមាន។ វាធ្វើការបង្ហាញនូវរាល់ ដំណើរការទាំងអស់ (processes) ដែលកុំព្យូទ័ររបស់អ្នកភ្ជាប់ទៅកាន់ IP មួយណា ហើយបន្ទាប់មកធ្វើ ការប្រៀបធៀបជាមួយនឹងបញ្ជីនៃ malicious IP Address រួចធ្វើការបង្ខាំង (block) មិនឲ្យមានការ ភ្ជាប់ទៅកាន់។

Bot-Revolt-default-window-01

កម្មវិធីនេះវាជួយការពារដល់អ្នកភ្លាមៗតែម្តងនៅពេលដែលអ្នកដំណើការកុំព្យូទ័ររបស់អ្នក។ មុខងារ សំខាន់ៗនៃកម្មវិធីនេះមានដូចតទៅ៖

  • បង្ខាំងមិនឲ្យមានការភ្ជាប់ទៅកាន់ម៉ាស៊ីនដែលគ្រប់គ្រងដោយ hackers
  • ការពារផ្ទាល់ (real-time protection)
  • ការពារមិនឲ្យមានការភ្ជាប់ទៅកាន់វិបសាយដែលផ្ទុកដោយ malware, spyware, scam និង spam
  • ផ្តល់ដំណឹងនៅពេលដែលមានការភ្ជាប់ណាត្រូវបានបង្ខាំង
  • ផ្តល់ការគាំទ្រនូវការពង្រីកបញ្ជីនៃ malware IP ពីវិបសាយ iblocklist.com

មានចំនុចតែមួយប៉ុណ្ណោះដែលអ្នកត្រូវយកចិត្តទុកដាក់នោះគឺបញ្ជីនៃ malicious IP ដែលកម្មវិធី Bot Revolt ប្រើប្រាស់ដើម្បីធ្វើការប្រៀបធៀប។

Bot-Revolt-list-manager-02

វាមានសារៈសំខាន់ណាស់ ដែលអ្នកត្រូវតែព្យាយាមធ្វើបច្ចុប្បន្នភាពនៃបញ្ជី malicious IP ។ ដោយ សារតែកម្មវិធី Bot Revolt ឥតគិតថ្លៃមិនអាចធ្វើបច្ចុប្បន្នភាពបាន ដូច្នេះអ្នកត្រូវតែទាញយកនូវបញ្ជី នោះពីវិបសាយ iblocklist.com ដោយខ្លួនឯង។

Bot-Revolt-adding-lists-03

នៅពេលដែលបើកនូវបញ្ជីគ្រប់គ្រង អ្នកអាចចុចលើ Add button ហើយដាក់យកនូវ URL ដែលអ្នក អាចទាញយកពីវិបសាយ iblocklist.com ។

Bot-Revolt-right-click-block-04

 

ទាញយកកម្មវិធី៖ Bot Revolt

ប្រភព៖⁣

http://www.ilovefreesoftware.com/18/windows/security/malware-connection-detection-software-bot-revolt.html

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button