កំហុសឆ្គងនៅក្នុងហ្វេសប៊ុក អនុញ្ញាតឱ្យមានការប្រមូលព័ត៌មានផ្ទាល់ខ្លួន

តាមព័ត៌មានពីវេបសាយ BBC បានឱ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុកមានកំហុសដោយបានអនុញ្ញាតអ្នកអភិវឌ្ឍន៍សុសវែរកុំព្យូទ័រចំនួន ៥,000 នាក់ ធ្វើការប្រមូលយកព័ត៌មានពី profile របស់អ្នកប្រើប្រាស់ បន្ទាប់ពីពេលវេលានៃការអនុញ្ញាតរបស់ពួកគេបានផុតកំណត់ហើយនោះ។

កម្មវិធី (Apps) នៅលើហ្វេសប៊ុកត្រូវបានគេសន្មតថាត្រូវបានរារាំងពីការចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ប្រសិនបើកម្មវិធីនេះមិនត្រូវបានប្រើអស់រយៈពេល 90 ថ្ងៃ។

ក៏ប៉ុន្តែហ្វេសប៊ុកបាននិយាយថា បញ្ហាខាងលើនេះមិនបានដំណើរការដោយសារតែមានកំហុសឆ្គង នៅក្នុងបច្ចេកទេសដែលវាធ្វើការកត់ត្រាសកម្មភាពរបស់ ​Apps។ ក្នុងពេលនេះ ហ្វេសប៊ុកបានធ្វើការជួសជុលកំហុសឆ្គងនេះរួចរាល់ហើយ។

ក្រុមហ៊ុនហ្វេសប៊ុក មិនបាននិយាយថាតើមានអ្នកប្រើប្រាស់ប៉ុន្មានអ្នកនោះទេ ដែលត្រូវបានលួចទិន្នន័យផ្ទាល់ខ្លួននោះ។

កាលពីពេលមុន (ឆ្នាំ២០១៨) ក្រុមហ៊ុនហ្វេសប៊ុកបានជួបប្រទៈទៅនឹងបញ្ហាដ៏ធំម្តងរួចមកហើយ ដោយរឿងអាស្រូវរបស់ Cambridge Analytica ។

ជាមួយគ្នានេះផងដែរ ហ្វេសប៊ុកក៏បានប្រកាសថាខ្លួនកំពុងផ្លាស់ប្តូរលក្ខខណ្ឌ និងគោលនយោបាយរបស់អ្នកអភិវឌ្ឍន៍ “ដើម្បីធានាថាពាណិជ្ជកម្ម និងអ្នកអភិវឌ្ឍន៍យល់ច្បាស់ពីទំនួលខុសត្រូវរបស់ពួកគេក្នុងការការពារទិន្នន័យ និងគោរពភាពឯកជនរបស់អ្នកប្រើប្រាស់” ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Exit mobile version