ធនាគារ Ecuador ត្រូវបានហេគ បាត់ប្រាក់ចំនួន ១២លានដុល្លា
ធនាគារកណ្តាលបង់ក្លាេដស មិនមែនគឺជាធនាគារតែមួយប៉ុណ្ណោះទេដែលបានក្លាយជាជនរងគ្រោះដោយសារការលួចប្រាក់តាមប្រព័ន្ធអិុនធឺណិត។ វាគ្រាន់តែជាផ្នែកមួយនៃការរីករាលដាលលើការវាយប្រហារទៅលើប្រព័ន្ធធនាគារសកលលោក និងវិស័យហិរញ្ញវត្ថុដោយហេគឃ័រ ដែលបានដាក់គោលដៅទៅលើឆ្អឹងខ្នងនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដែលត្រូវបានស្គាល់ថា SWIFT ។
ករណីទីបីពាក់ព័ន្ធនឹង SWIFT បានបញ្ចេញឲ្យដឹង ដែលឧក្រិដ្ឋជនបានលួចទឹកប្រាក់ប្រមាណជា ១២លានដុល្លាពីធនាគារ Ecuadorian ដែលមានលក្ខណៈស្រដៀងគ្នាជាច្រើនទៅនឹងការវាយប្រហារទៅលើធនាគារកណ្តាលបង់ក្លាដេស ដែលអស់ទឹកប្រាក់ប្រមាណជា ៨១លានដុល្លា ។
ការវាយប្រហារទៅលើ Banco del Austro (BDA) នៅក្នុងប្រទេស Ecuador បានកើតឡើងក្នុងខែមករា ឆ្នាំ២០១៥ ហើយដែលត្រូវបានបញ្ចេញឲ្យដឹងតាមរយៈបណ្តឹងមួយដែលបានប្តឹងដោយ BDA ប្រឆាំងនឹង Wells Fargo (ធនាគារដែលមានមូលដ្ឋាននៅ San Francisco នាថ្ងៃទី២៨ ខែមករា) នេះបើតាមការរាយការណ៍ពី Reuters ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលឧក្រិដ្ឋជនវាយប្រហារទៅលើធនាគារ៖
– ប្រើប្រាស់មេរោគដើម្បីបញ្ជៀសប្រព័ន្ធសន្តិសុខរបស់ធនាគារ
– ចូលអាក់សេសទៅកាន់បណ្តាញ SWIFT messaging network
– បញ្ជូននូវសារក្លែងបន្លំតាមរយៈ SWIFT ដើម្បីចាប់ផ្តើមបញ្ជូនសាច់ប្រាក់ចេញពីគណនីនៅធនាគារដែលមានទំហំធំ
ក្នុងរង្វង់ពេល ១០ថ្ងៃ ហេគឃ័របានប្រើប្រាស់នូវ SWIFT credentials របស់បុគ្គលិកធនាគារដើម្បីកែប្រែទៅលើប្រតិបត្តិការសាច់ប្រាក់លំអិតយ៉ាង ហោចណាស់ចំនួន ១២ ដែលមានទំហំទឹកប្រាក់ច្រើនជាង ១២លានដុល្លា ហើយដែលត្រូវបានបញ្ជូនទៅកាន់គណនីនៅក្នុង Hong Kong, Dubai, New York និង Los Angeles ។
នៅក្នុងបណ្តឹងនោះ BDA បានចោទប្រកាន់ Wells Fargo អោយទទួលខុសត្រូវ ដោយមិនបានធ្វើការចាប់ឃាត់ទុកនូវប្រតិបត្តិការមិនត្រឹមត្រូវ (fraudulent transactions) ហើយបានទាមទារឲ្យ Wells Fargo សងនូវទំហំសាច់ប្រាក់ទាំងអស់ដែលបានលួចពីធនាគារ ។ បណ្តឹងនៅ តុលាការសហព័ន្ធទីក្រុងយូយ៉កបានរៀបរាប់ថា ការវាយប្រហារមួយចំនួនអាចត្រូវបានការពារបើសិនជាធនគារធ្វើការចែករំលែកព័ត៌មានលំអិតអំពីការវាយប្រហារ ជាមួយនឹងអង្គការ SWIFT ។
បើតាមរបាយការណ៍តុលាការបានឲ្យដឹងផងដែរថា Wells Fargo ក៏បានធ្វើការចោទប្រកាន់ និងស្តីបន្ទោសទៅលើធនាគារ BDA វិញ ដោយថាខ្លួនធ្វើត្រឹមត្រូវទៅតាមបញ្ជាតាមខ្សែរ (wire instructions) ដែលខ្លួនទទួលតាមរយៈសារ SWIFT មានសិទ្ធិត្រឹមត្រូវ (SWIFT authenticated messages) ។ នោះគឺបណ្តាលមកពី គោលនយោបាយសន្តិសុខព័ត៌មាន និងនីតិវិធីរបស់ធនាគារ BDA តែម្តង ។
យោងទៅតាមរបាយការណ៍ ការលួចនេះគឺស្ថិតនៅជាការសំងាត់អស់រយៈពេលជាយូរមកហើយ ទើបតែត្រូវបានបញ្ចេញនៅពេលដែរ BDA បានធ្វើការសំេរចចិត្តធ្វើការប្តឹងធនាគារ Wells Fargo ក្នុងការឯកភាពទៅលើការបញ្ជូនប្រាក់មិនត្រឹមត្រូវ ។
SWIFT មិនមានយោបល់អ្វីឡើយទៅលើករណីនេះ ដោយហេតុតែធនាគារទាំងពីរ (BDA និង Wells Fargo មិនបានធ្វើការចែករំលែកព័ត៌មាន អំពីការវាយប្រហារនេះ) ៕
ប្រភព៖ CNN Money / ប្រែសម្រួលដោយ៖ SecuDemy.com