កំហុសឆ្គងក្នុងហ្វេសប៊ុក បើកកាំេម៉រាដោយស្វ័យប្រវត្តិដោយអ្នកមិនដឹងខ្លូននៅ ​background

Cover Photo: Thenextweb

មានមនុស្សមួយចំនួនបានធ្វើការតវ៉ាថា កាំមេរ៉ាស្មាតហ្វូនរបស់ពួកគេបានបើកនៅពេល ដែលពួកគេកំពុងបើកកម្មវិធី Facebook – នេះបើតាមព័ត៌មានពីវេបសាយ CNET

នៅពេលដែលអ្នកកំពុងធ្វើការចុចចុះចុចឡើង (scroll) នៅក្នុងកម្មវិធីហ្វេសប៊ុក កម្មវិធីនេះអាចនឹងកំពុងប្រើប្រាស់កាំមេរ៉ា ​(camera) របស់អ្នក នេះគឺជាក្តីបារម្ភដែលអ្នកប្រើប្រាស់បានរកឃើញ។ បុគ្គលជាច្រើនបានរកឃើញបញ្ហានេះ ហើយបានរាយការណ៍ថា កាំមេរ៉ា ​iPhone របស់ពួកគេត្រូវបានបើកដោយស្វ័យប្រវត្តិនៅពីក្រោយ ​(background) នៅពេលដែលពួកគេមើលព័ត៌មាននៅក្នុងហ្វេសប៊ុក ​feed។

បញ្ហានេះបានចេញចេញជារូបរៀងកាន់តែច្បាស់ឡើងតាមរយៈការបង្ហោះនៅក្នុងបណ្តាញសង្គម ​Twitter ដែលអ្នកប្រើប្រាស់ដឹងថា cameras របស់ខ្លួនបានបើក នៅពេលដែលអ្នកប្រើប្រាស់កំពុងតែមើលវីដេអូ ឬមើលរូបថតនៅក្នុងហ្វេសប៊ុក។ នៅពេលដែលអ្នកប្រើប្រាស់ចុចលើ video ទៅជា full-screen ហើយចុចត្រលប់មកធម្មតាវិញ វានឹងបង្កើតនូវកំហុសឆ្គងនៅក្នុង Facebook’s mobile layout ដែលរត់ទៅនៅចំហៀងខាងស្តាំដៃ។ ករណីនេះវានឹងសល់លំហរនៅខាងធ្វេងដៃ ដែលអ្នកអាចឃើញនូវ camera កំពុងតែបើកនៅផ្ទាំងខាងក្រោយ (background)។

តាមលោក ​Guy Rosen, Vice President of Integrity របស់ហ្វេសប៊ុក បានឱ្យដឹងថា វាមើលទៅទំនងជាកំហុសឆ្គង (bug) ហើយក្រុមហ៊ុនកំពុងតែពិនិត្យទៅលើបញ្ហានេះ។ នៅក្នុងការប្រកាសមួយទៀតបានឱ្យដឹងថា ហ្វេសប៊ុកបានបញ្ជូនកំណែថ្មីជាមួយនឹងការជួសជុលទៅលើបញ្ហានេះទៅកាន់ ​AppStore រួចទៅហើយកាលពីថ្ងៃអង្គារ៍។

បន្ទាប់មកលោក ​Rosen បានធ្វើការបញ្ជាក់សារជាថ្មីថា Facebook មិនបានផ្តិតយករូបភាព ឬវីដេអូអ្វីឡើយដោយសារកំហុសឆ្គងមួយនេះ៕

Exit mobile version