NSA Open Sources its Linux-based Cyber Security Tool
ភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិក (NSA) បានបញ្ចេញនូវ source code របស់ប្រព័ន្ធគ្រប់គ្រងរួម (system integrity management) ហៅថា SIMP នៅក្នុងវិបសាយ GitHub។ NISA ធ្វើដូចនេះ គឺដើម្បីជួយដល់ស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជនក្នុងការធ្វើឲ្យប្រសើរឡើងនូវយន្តការសន្តិសុខរបស់ពួកគេ។
SIMP មានគោលបំណងក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធិភាពនៃបណ្តាញសន្តិសុខរបស់ប្រព័ន្ធ ដោយរក្សាបាននូវបច្ចុប្បន្នភាព និងត្រឹមត្រូវជាមួយនឹងស្តង់ដារ បច្ចេកទេសចុងក្រោយបំផុត។ វាគឺជាស្រទាប់មួយនៃយន្តការ defense-in-dept សម្រាប់សន្តិសុខ។ NSA បាននិយាយថា cyber security tool មួយនេះ ត្រូវបានបញ្ចេញ គឺដើម្បីជៀសវាងនូវការជាន់គ្នា (duplicity) នៅក្នុងរដ្ឋាភិបាលអាមេរិក និងក្រុមជាច្រើន ដែលកំពុងតែធ្វើយ៉ាងណាឲ្យត្រូវតាម ស្តង់ដារទាបបំផុតដែលកំណត់ដោយភ្នាក់ងារសន្តិសុខ និងអង្គភាពការពារជាតិ។
កាលពីពេលថ្មីៗនេះ NSA បានចេញនូវកម្មវិធីផ្ទេរចំណេះដឹងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យសាធារណៈ និងឯកជន។ Linda Burger ដែលជានាយកកម្មវិធីនេះ បាននិយាយថា ការបើកឲ្យឃើញនូវ source code នៃផលិតផលនេះ គឺវាមានប្រសិទ្ធិភាពខ្លាំងណាស់ ហើយសហគមន៍គួរតែ ប្រើប្រាស់វាជាប្រយោជន៍ទៅដល់សង្គម និងជាតិ។
ប្រភព៖
http://fossbytes.com/nsa-open-sources-its-linux-based-cyber-security-tool/