GeneralSecurity News

ជនភៀសខ្លួន Rohingya ប្តឹងហ្វេសប៊ុកចំនួន $150 billion ក្នុងករណីអំពើហឹង្សានៅមីយ៉ាន់ម៉ា

ISAC Cambodia (InfoSec)

តាមប្រភពព័ត៌មានពី ​Reuters បានឱ្យដឹងថា ជនភៀសខ្លួន Rohingya បានធ្វើការប្តឹងក្រុមហ៊ុន Meta (ពីមុនគឺក្រុមហ៊ុន Facebook) ក្នុងទំហំទឹកប្រាក់ចំនួន ១៥០ប៊ីលានដុល្លា ក្នុងការចោទប្រកាន់ថា ក្រុមហ៊ុនមិនបានធ្វើសកម្មភាពប្រឆាំងទៅនឹង anti-Rohingya hate speech ដែលបានចូលរួមចំណែកមានអំពើហឹង្សា។

ការប្តឹងនេះបានធ្វើឡើងនៅក្នុងរដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ដោយក្រុមហ៊ុនច្បាប់ Edelson PC និង Fields PLLC ដែលបានចោទប្រកាន់ថា ក្រុមហ៊ុនបានបរាជ័យក្នុងការគ្រប់គ្រងទៅលើមាតិការនៅលើថ្នាលរបស់ខ្លួន ដែលត្រូវបានរៀបចំឡើងក្នុងការចែករំលែកសកម្មភាពហឹង្សាជាក់ស្តែង (real-world violence) ដែលជួយប្រទៈដោយសហគមន៍ Rohingya ។ ក្នុងសកម្មភាពជាមួយគ្នានេះផងដែរ អ្នកច្បាប់អង់គ្លេស ក៏បានដាក់ឯកសាររបស់ខ្លួនទៅកាន់ការិយាល័យហ្វេសប៊ុកនៅក្នុងទីក្រុងឡុងដុងផងដែរ។

បើតាមការថ្លែងរបស់អ្នកនាំពាក្យក្រុមហ៊ុម ​Meta បានឱ្យដឹងថា យើងមានការរន្ធត់ចិត្តចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តលើជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងបានបង្កើតក្រុមការងារជនជាតិភូមា ដោយបានហាមឃាត់កងកម្លាំងយោធាមីយ៉ាន់ម៉ា ដែលបង្អាក់បណ្តាញ និងចាត់វិធានការលើព័ត៌មានមិនពិត ដែលបង្កគ្រោះថ្នាក់ដើម្បីជួយរក្សាសុវត្ថិភាពមនុស្ស។ យើងក៏បានវិនិយោគលើបច្ចេកវិទ្យាភាសាភូមាផងដែរ ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃការបំពានខ្លឹមសារ។

ចំណែកឯអ្នកនាំពាក្យយោធារបស់មីយ៉ាន់ម៉ា មិនបានធ្វើការឆ្លើយតបទៅនឹងការទូរស័ព្ទពីភ្នាក់ងារ ​Reuters ដើម្បីសុំការឆ្លើយតបទៅនឹងការប្តឹងផ្តល់ប្រឆាំងទៅនឹងក្រុមហ៊ុន Meta ផងដែរ។

កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ការស៊ើបអង្កេតសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ បាននិយាយថា ហ្វេសប៊ុកបានដើរតួនាទីក្នុងការរីករាលដាលនូវ hate speech ដែលជាការចាក់បន្ថែមសាំងទៅលើអំពើហឹង្សា។

ហ្វេសប៊ុកបាននិយាយថា ខ្លួនត្រូវបានការពារពីការទទួលខុសត្រូវទៅលើខ្លឹមសារដែលបានដាក់ដោយអ្នកប្រើប្រាស់ ដោយសារតែច្បាប់ US. internet law ដែលត្រូវបានគេស្គាល់ថា Section 230 ដែលមិនបានធ្វើការចោទប្រកាន់ទៅលើថ្នាលអនឡាញសម្រាប់រាល់ខ្លឹមសារដែលបានដាក់ដោយភាគីទី៣ ឡើយ។ ពាក្យបណ្តឹងនោះបាននិយាយថា ខ្លួននឹងប្រើប្រាស់ច្បាប់មីយ៉ាន់ម៉ាដើម្បីតវ៉ា ប្រសិនបើ Section 230 ត្រូវបានលើកយកមកតតាំងក្នុងករណីខាងលើនេះ។

ទោះបីជាតុលាការអាមេរិកអាចអនុវត្តច្បាប់បរទេសចំពោះករណីដែលការចោទប្រកាន់ និងសកម្មភាពរបស់ក្រុមហ៊ុននានាបានកើតឡើងនៅក្នុងប្រទេសផ្សេងទៀតក៏ដោយ អ្នកជំនាញផ្នែកច្បាប់ពីររូបដែលត្រូវបានសម្ភាសដោយ Reuters បាននិយាយថាពួកគេមិនដឹងពីគំរូជោគជ័យសម្រាប់ច្បាប់បរទេស ដែលត្រូវបានហៅនៅក្នុងបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែល Section 230 អាចត្រូវបានអនុវត្ត នោះទេ៕

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button