GeneralSecurity News

តាដាបេសនៃអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណជា ៥៣៣លាននាក់ត្រូវបានគេដាក់បង្ហាញជាសាធារណៈ តែហ្វេសប៊ុកថាជាទិន្នន័យចាស់

ISAC Cambodia (InfoSec)

ទិន្នន័យដ៏ធំសំបើម ដោយរួមមានទាំងឈ្មោះ លេខទូរស័ព្ទ និងអុីម៉ែលរបស់គណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ប្រមាណជា ៥៣៣លាននាក់ ត្រូវបានគេបញ្ចេញទៅលើអនឡាញ។ បណ្តាញសង្គមយក្សមួយនេះបានមើលស្រាលទៅលើឧប្បទេវេហតុនេះ ដោយអៈអាងថាទិន្នន័យនេះគឺជាទិន្នន័យចាស់ពីមុនមកទេនេះបើតាមការឱ្យដឹងពីវេបសាយ RT

មូលទិន្នន័យ ​​(database) ដែលត្រូវបានចែកចាយជាលក្ខណៈសំងាត់នោះ ត្រូវបានគេដាក់បង្ហាញនៅក្នុងវេបសាយ ​(hacking forum) ដោយឥតគិតថ្លៃ។ ទិន្នន័យទាំងនេះប៉ៈពាល់ទៅដល់អ្នកប្រើប្រាស់នៅក្នុង ១០៦ប្រទេស ដែលរួមមានច្រើនជាង ៣២លានជាជនជាតិអាមេរិក ជនជាតិអង់គ្លេសប្រមាណជា ១១លាន និងជនជាតិឥណ្ឌា ៦លាន។

ទិន្នន័យទាំងនោះរួមមានឈ្មោះ លេខទូរស័ព្ទ Facebook IDs និងប្រវត្តិរូបសង្ខេប (biographies)។ បណ្តាញសង្គមយក្សមួយនេះ ជឿជាក់ថាមានហេតុផលតិចតួចប៉ុណ្ណោះដែលគួរបារម្មណ៍ ដោយសារតែទិន្នន័យទាំងនោះគឺជាទិន្នន័យចាស់រាប់ឆ្នាំមុន ហើយធ្លាប់ត្រូវបានប្រកាសរួចផងដែរ។ អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកបាននិយាយនៅក្នុង ​​Twitter ថា ភាពងាយរងគ្រោះដែលអនុញ្ញាតឱ្យហេគឃ័រទាញយកទិន្នន័យត្រូវបានជួសជុលរួចទៅហើយក្នុងឆ្នាំ ២០១៩។

https://twitter.com/UnderTheBreach/status/1378314424239460352

បើតាមអ្នកជំនាញសន្តិសុខសាយប័រនានាបាននិយាយថា ទិន្ននន័យទាំងនោះអាចត្រូវបានប្រើប្រាស់ដោយចោរបច្ចេកវិទ្យាដើម្បីធ្វើការបន្លំខ្លួនជាអ្នកប្រើប្រាស់ដើម្បីធ្វើសកម្មភាពបោកប្រាស់នានា។

កាលពីខែឧសភា ឆ្នាំ២០១៩ ទិន្នន័យលំអិតនៃអ្នកប្រើប្រាស់ ​Instagram ច្រើនជាង ៤៩លាននាក់ ត្រូវបានជ្រាបចេញ ហើយនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ដដែលនេះ មានលេខទូរស័ព្ទប្រមាណជា ៤១៩លាន ដែលភ្ជាប់ជាមួយគណនីហ្វេសប៊ុកត្រូវបានគេដាក់នៅលើម៉ាស៊ីនមេដែលមិនមានការការពារត្រឹមត្រូវ។

បើតាមគណនីហ្វេសប៊ុករបស់លោក ជី សុផាត ក៏បានរៀបចំជាព័ត៌មានសង្ខេបដូចរូបខាងក្រោម៖

JOIN OUR TELEGRAM: https://t.me/infosecisac

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button