ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

[EternalSilence] Routers ប្រមាណជា ៤៥,០០០គ្រឿងត្រូវបានវាយលុកចូល និងប្រើប្រាស់ដើម្បីវាយប្រហារ

ម៉ាស៊ីន routers ប្រមាណជា ៤៥,០០០គ្រឿងជុំវិញពិភពលោក ត្រូវបានទទួលរងការវាយលុកដោយការប្រើប្រាស់នូវ UPnP NAT ដែលមានគោលដៅទៅលើ SMB services នេះបើតាមរបាយការណ៍ពីក្រុមហ៊ុន Akamai SITR ។

អ្នកវាយប្រហារប្រើប្រាស់នូវ​ malicious proxy system មានឈ្មោះថា UPnProxy ដែលកាលពីដើមឆ្នាំ ២០១៨ វាត្រូវបានប្រើប្រាស់ដើម្បីធ្វើការបញ្ជូន spam, click fraud និង​ DDoS ឬក៏ phishing ជាដើម។

កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Akamai បានរកឃើញនូវចំនុចខ្សោយ “UPnProxy” ដែលប៉ៈពាល់ទៅដល់ឧបករណ៍ប្រមាណជា ២៧៧,០០០គ្រឿង ដែលក្នុងនោះមាន ៤៥,០០០ គ្រឿងគឺកំពុងតែត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ។

ការវាយប្រហារប្រភេទថ្មីនេះគឺប្រើប្រាស់នូវបច្ចេកទេសឈ្មោះថា EternalSilence ដែលប្រើប្រាស់​ port 139 និង 445 ហើយត្រូវបានជឿថាប្រើប្រាស់ដោយ NSA Eternal exploits ដើម្បីវាយប្រហារទៅលើគោលដៅ។

ក្នុងការរកឃើញដោយ Akamai នេះផងដែរ អ្នកវាយប្រហារបានប្រើប្រាស់ EternalSilence ក្នុងការព្យាយាមជ្រៀតចូលទៅកាន់ម៉ាស៊ីនកុំព្យូទ័ររាប់សិបលានគ្រឿង ដែលកំពុងដែលប្រើប្រាស់ឧបករណ៍ routers រងគ្រោះ។

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) ក៏បានចេញផ្សាយនូវការណែនាំអំពីបញ្ហានេះផងដែរ

បញ្ជីនៃ Routers ដែលរងគ្រោះ

ខាងក្រោមនេះគឺជារបាយការណ៍លំអិតរបស់ក្រុមហ៊ុន Akamai

https://www.akamai.com/cn/zh/multimedia/documents/white-paper/upnproxy-blackhat-proxies-via-nat-injections-white-paper.pdf

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button