ESET and BitDefender Antivirus firm website defaced by KDMS

សកម្មជន hacking ដែលជាអ្នកគ្រាំទ្រ Palestinian ហើយដែលហៅខ្លួនឯងថា “KDMS Team” ដែលនាពេលថ្មីៗនេះ បានធ្វើការវាយប្រហារ ទៅលើវិបសាយ Metasploit និងក្រុមហ៊ុនសន្តិសុខ Rapid7 បានចាប់ផ្តើមល្បីឈ្មោះបន្ទាប់ពីធ្វើការ វាយប្រហារទៅលើក្រុមហ៊ុនវិប hosting ដ៏ធំបំផុតមួយឈ្មោះថា “LeaseWeb” ក្រុមហ៊ុនចែកចាយ កម្មវិធីកំចាត់មេរោគ AVG, Avira ក៏ដូចជាវិបសាយ WhataApp ផងដែរ។

នេះពេលថ្មីៗនេះ ក្រុមដែលតាំងខ្លួនស្របជាមួយនឹង ⁣Anonymous បានធ្វើការវាយប្រហារដោយជោគជ័យទៅលើ ក្រុមហ៊ុនចែកចាយកម្មវិធីកំចាត់មេរោគពីរ ទៀតគឺ ESET និង BitDefender។ ក្រុម KDMS បានធ្វើការដោយជោគជ័យ ផ្លាស់ប្តូរទិន្នន័យ DNS នៃវិបសាយទាំងពីរហើយបង្វែរអ្នកទស្សនាឲ្យចូលទៅកាន់វិបសាយដែលចាក់ផ្សាយនូវ ភ្លេងជាតិ Palestinian និងបង្ហាញនូវសារនយោបាយមួយចំនួន។

ពាក្យពេជន៍ដែលបង្ហាញនៅក្នុងវិបសាយ ⁣⁣Bitdefender និង Eset មានដូចខាងក្រោម៖

Hello bitdefender
Touched By KDMS team
We was thinking about quitting hacking and disappear again ..!
But we said : there is some sites must be hacked
You are one of our targets Therefore we are here ..
And there is another thing .. do you know Palestine ?
There is a land called Palestine on the earth This land has been stolen by Zionist Do you know it ?
Palestinian people has the right to live in peace Deserve to liberate their land and release all prisoners from israeli jails We want peace Long Live Palestine

Domain របស់វិបសាយទាំងពីរនេះគឺចុះឈ្មោះនៅក្រោមក្រុមហ៊ុន REGISTER.COM, INC (ដែលក៏ជាក្រុមហ៊ុនចុះឈ្មោះ របស់វិបសាយ Metasploit ផងដែរនោះ) ត្រូវវាយប្រហារពីម្សិលមិញ តាមរយៈការបន្លំឲ្យផ្លាស់ប្តូរព័ត៌មាន ដែលបាន faxed ទៅកាន់ក្រុមហ៊ុន ⁣register.com។ ប៉ុន្តែបច្ចេកទេសលំអិតអំពីវិធីសាស្ត្រដែល hackers ប្រើប្រាស់ក្នុងការវាយប្រហារ ទៅលើ ESET និង Bitdefender វិបសាយ គឺមិនទាន់មាននៅឡើយទេ។

ការវាយប្រហារ (defacement) ទៅលើក្រុមហ៊ុនផ្តល់េសវាកម្មសន្តិសុខព័ត៌មានគឺជាការធ្វើឲ្យអាម៉ាសមួយ ហើយដែល hackers អាចចែកចាយ នូវសារនយោយបាយរបស់ពួកគេទៅកាន់ អ្នកប្រើប្រាស់រាប់លាននាក់។

ខាងក្រោមនេះគឺជាវិដេអូបង្ហាញពីវិបសាយ ESET ត្រូវបានវាយប្រហារ៖

Exit mobile version