Encrypt Your Files Before Uploading to Cloud Storage

អ្នកផ្តល់សេវាកម្ម Free Cloud Storages ជាច្រើនមានដូចជា ⁣Google Drive, Dropbox, Box, Rapidshare, Amazon Cloud Drive, Microsoft SkyDrive ហើយនឹងជាច្រើនទៀត។ សេវាកម្មទាំងនេះ គឺមានការកំណត់ដោយមិនមានការបំលែងទិន្នន័យឲ្យអ្នកឡើយ (unencrypted)។

ដូច្នេះ ក្នុងនាមជាអ្នកប្រើប្រាស់ អ្នកអាចគិតពីសន្តិសុខ និងភាពឯកជន ⁣(privacy) នៃទិន្នន័យរបស់អ្នក។ ជាដំបូងអ្នកត្រូវធ្វើការ encrypt រាល់ files របស់អ្នកជាមុនសិន រួចបន្ទាប់មកចាំបញ្ជួនវាទៅ រក្សាទុកនៅលើអិនធឺណែត (cloud storage)។

អ្នកអាចប្រើប្រាស់នូវ កម្មវិធីមួយឈ្មោះថា CloudFogger ដែលមិនគិតថ្លៃ ហើយមិនចាំបាច់ជាអ្នកបច្ចេកទេសឡើយក្នុងការប្រើប្រាស់។ វាផ្តល់នូវ encryption 256 bit AES សម្រាប់ឯកសារ របស់អ្នក។

ចូរធ្វើតាមជំហានខាងក្រោមនេះ ក្នុងការប្រើប្រាស់ CloudFogger។

ទី១៖ ចូរធ្វើការទាញយកកម្មវិធី ⁣CloudFogger រួចបញ្ចូលកម្មវិធីនេះ។ បើកម្មវិធី រួចបង្កើតនូវ account ជាជំហានដំបូង
ទី២៖ ជ្រើសរើសយកនូវប្រអប់ដែលអ្នកកំពុងប្រើប្រាស់ ដើម្បីធ្វើការ Sync  ជាមួយនឹង cloud storage (Google Drive, Sky Drive, and Dropbox …etc)
ទី៣៖ អ្នកគ្រាន់តែត្រូវការទាញយកឯកសារទាំងអស់ចូលទៅកាន់ប្រអប់នោះជាការស្រេច។ និមិត្តសញ្ញាពណ៌បៃតងនឹងធ្វើការបង្ហាញនៅលើឯកសារបស់អ្នក ។
Extension ថ្មីនៃឯកសារដែលអ្នកបាន encrypted ទាំងអស់នឹងមាន “.cfog” នៅខាងចុង ហើយដែលអាចធ្វើការបំលែងមកធម្មតាវិញបាន ⁣(decrypt) ដោយប្រើប្រាស់នូវ keys ផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះរបស់ CloudFogger។
Exit mobile version