Cyberspace គឺជាដែនថ្មីមួយទៀតនៃការធ្វើសង្គ្រាម: NATO
អង្គភាព The North Atlantic Trade Organization (NATO) បានធ្វើការប្រកាសជាផ្លូវការថា cyberspace គឺជាដែនមួយទៀតនៃសង្គ្រាម (domain for war) បន្ថែមទៅលើដែនដែលមានស្រាប់ land, sea និង air ។
ការផ្លាស់ប្តូរនេះ គឺវាឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃយុទ្ធសាស្ត្រនៃការធ្វើសង្គ្រាម ដែល cyber-attacks គឺជាបញ្ហាមួយសំខាន់ និងមានប្រសិទ្ធិភាពដូចទៅនឹងវិធីសាស្ត្រប្រពៃណីផងដែរ ។
និយាយនៅក្នុងកិច្ចប្រជុំ, អគ្គលេខាធិការ NATO Jens Stoltenberg បាននិយាយថា “នេះគឺមានន័យថា យើងនឹងធ្វើការសម្របសម្រួល និងរៀបចំកិច្ចប្រឹងប្រែងរបស់យើងក្នុងការការពារប្រឆាំងទៅនឹង cyber-attacks នៅក្នុងទម្រង់មួយប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ ។ នេះគឺការពង្រឹងសមត្ថភាព និងលទ្ធភាពរបស់យើងក្នុងការការពារ NATO cyber networks ហើយវាក៏នឹងជួយដល់ប្រទេសក្នុងការការពារណេតវើករបស់ខ្លួនផងដែរ ។ ”
វាមានន័យថា សមាជិក NATO ទាំងអស់អាចធ្វើការរួមគ្នា ហើយគាំទ្រគ្នាទៅវិញទៅមកក្នុងការងារ cyber defense ។ នេះគឺជាក្របខណ្ឌថ្មីមួយ ក្នុងការគ្រប់គ្រងធនធាន ជំនាញ និងសមត្ថភាព និងការសម្របសម្រួលយ៉ាងល្អនៃការសម្រេចចិត្តនានា – នេះបើតាមលោក Stoltenberg បាននិយាយ ។
NATO បានបន្ថែមនៅក្នុងបទបញ្ជាថ្មីរបស់ខ្លួនថា cyber-attack ទៅលើសម្ព័ន្ធមិត្ត NATO អាចដំណើរការ (trigger) Article 5 – ដែលនៅពេលណាមានការវាយប្រហារទៅលើសមាជិកណាមួយ គឺត្រូវបានចាត់ទុកថាទាំងអស់ ដែលអាចឲ្យមានការឆ្លើយតបជាទ្រង់ទ្រាយធំ ។
ប៉ុន្តែវាមិនត្រឹមតែបញ្ហាដែលមានចែងនៅក្នុងមាត្រា៥ ប៉ុណ្ណោះទេដែលការប្រកាសរបស់ NATO អាចមានផលប៉ៈពាល់ដល់នោះ។ NATO ធ្វើការនៅក្នុងប្រទេសអាហ្វានីស្ថាន (ជាឧទាហរណ៍) ក៏អាចទទួលបានផលប្រយោជន៍ពីការការពារនេះដែរ ដើម្បីប្រាកដថាខ្លួនមានសុវត្ថិភាពពីការវាយប្រហាររបស់ហេគឃ័រ ឬក៏សកម្មភាពមិនល្អនានា ។
ប្រភព៖ InfoSec Magazine ប្រែសម្រួល៖ SecuDemy.com