Your antivirus software probably won’t prevent a cyberattack
ក្នុងកំឡុងពេល ៤ខែនៃការវាយប្រហារដោយ hackers ចិន ទៅលើក្រុមហ៊ុនកាសែត New York Times កម្មវិធីកំចាត់និងទប់ស្កាត់មេរោគ ស្វែងរកមិនឃើញនូវមេរោគ ចំនួន ៤៤ ក្នុងចំណោមមេរោគ ៤៥ ដែលត្រូវបាន បញ្ជូលដោយ hackers នៅក្នុងបណ្តាញ។ វាគឺជាការដាស់ពញ្ញាក់ដល់មនុស្សនិងក្រុមហ៊ុនទាំងឡាយ ដែលបានគិតថា គាត់ត្រូវបានការពារ យ៉ាងពេញលេញ ដោយសារកម្មវិធី កំចាត់និងទប់ស្កាត់មេរោគ របស់ពួគគេ។
ទោះបីជាជំនាន់ថ្មីទំនើបបំផុត នៃកម្មវិធីកំចាត់និងទប់ស្កាត់មេរោគ ក៍មិនបានផ្តល់ឲ្យអ្នកប្រើប្រាស់ ឬសហគ្រាស ទាំងឡាយនូវអ្វើដែលពួកគេត្រូវការ ក្នុងការប្រកួតប្រជែង ក្នុងសម័យពិភព hacker ឡើយ នេះបើតាមប្រសាសន៍ របស់លោក Dave Aitel ជា CEO របស់ក្រុមហ៊ុនប្រឹក្សាសន្តិសុខ Immunity។
ក្រុមហ៊ុនកាសែត The New York Times បាននិយាយថា ពួគគេមាននូវប្រព័ន្ធ antivirus ពីក្រុមហ៊ុន Symantec បញ្ជូលទៅលើឧបករណ៍ទាំងអស់ ដែលភ្ជាប់ចូល ទៅកាន់បណ្តាញរបស់ពួកគេ។ Hackers ចិន បានបង្កើតនូវមេរោគ (malware) ទាញយក usernames និង passwords របស់អ្នករាយការណ៍ព័ត៌មាន របស់ពួកគេ។ ដោយសារតែ មេរោគថ្មីនេះ មិនមាននៅក្នុងបញ្ជីរបស់ Symantec ដែលជាហេតុធ្វើឲ្យ មេរោគភាគច្រើនបំផុត បានឆ្លងកាត់ដោយ មិនមានការចាប់បានឡើយ។
Symantec បានឆ្លើយតបថា ខ្លួនមានជម្រើសដំណោះស្រាយខ្ពស់ប្រសើរជាងអ្វីដែលក្រុមហ៊ុនកាសែត New York Times បានកំពុងតែប្រើប្រាស់ទៅទៀត។
កាវាយប្រហារកម្រិតខ្ពស់ដូចដែលក្រុមហ៊ុនកាសែត New York Times បានរៀបរាប់នោះ បានបង្ហាញឲ្យយើង ទាំងអស់គ្នាដឹងថា តើវាមានសារៈសំខាន់ប៉ុណ្ណាចំពោះ ក្រុមហ៊ុន ឬប្រទេស ឬអ្នកប្រើប្រាស់ ដើម្បីធ្វើឲ្យប្រាកដថា ពួកគេប្រើប្រាស់ដំណោះស្រាយសន្តិសុខឲ្យបានពេញសមត្ថភាព។ កម្មវិធី antivirus software តែមួយមិនគ្រប់ គ្រាន់នោះទេ ( នេះបើតាមការសរសេររបស់ក្រុមហ៊ុន)។
ចំនុចមួយដែលច្បាស់ប្រាកដគឺថា មិនមានដំណោះស្រាយណាមួយ ដែលអាចការពារបានរាល់ ការគំរាមគំហែង ទាំងអស់នោះទេ។ ការវាយប្រហារស្មុគស្មាញទៅលើបណ្តាញ ជាទូទៅគឺរំលងនូវប្រព័ន្ធសន្តិសុខបណ្តាញ ទោះបីជាយើងមានប្រព័ន្ធខ្លាំងក្លាប៉ុណ្ណាក៏ដោយ។
ដំណោះស្រាយគឺត្រូវបំពាក់នូវបច្ចេកវិទ្យាណាដែលអាចមើលបានជិតជាទីបំផុត នូវអ្វើដែលកំពុងកើតមានឡើង ក្នុងបណ្តាញអ្នក។ អ្នកមិនអាចទប់ស្កាត់ attackers មិនឲ្យចូល ទៅកាន់ប្រព័ន្ធរបស់អ្នកបានរហូតនោះទេ ប៉ុន្តែយ៉ាងហោចណាស់ វាអាចផ្តល់ដំណឹងឲ្យអ្នក នៅពេលដែលត្រូវបានគេជ្រៀតចូល។
ប្រភព៖ http://money.cnn.com/2013/01/31/technology/security/antivirus/