តាមព័ត៌មានពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានលើកយក ប្រធានបទស្តីពី “សុវត្ថិភាពនៃការប្រើប្រាស់ Wifi សាធារណ:” មកធ្វើការចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការស្វែងយល់ និងការពារការលួចយកព័ត៌មានដោយយថាហេតុពីសំណាក់ជនអនាមិកបច្ចេកវិទ្យា (hacker) ។
បណ្តាញ Wifi (Hotspots) គឺជាការតភ្ជាប់ឧបករណ៍បច្ចេកវិទ្យាដោយបណ្តាញឥតខ្សែ (Wireless) និងអាចដំណើរការបណ្តាញអ៊ីនធឺណេត។ យោងអត្ថបទចុះផ្សាយរបស់ Wiman បង្ហាញថា បណ្តាញតភ្ជាប់ “Mobile Free Wifi” ក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណ ១៨.៧៣១ (ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ ១២.៣៩៥) និងមួយចំនួនផ្សេងទៀតជាបណ្តាញ Wifi ឯកជន។
ការប្រើប្រាស់ Wifi សាធារណ: ជួយកាត់បន្ថយចំណាយកញ្ចប់អ៊ីនធឺណេតរបស់អ្នកប្រើប្រាស់ ប៉ុន្តែមានហានិភ័យមួយចំនួនដូចជា៖
- ការលួចស្កាត់យកទិន្នន័យចរាចរណ៍ (Network Traffic)
- ការជ្រៀតចូលម៉ាស៊ីនកុំព្យូទ័រ (Computer Hacking)
- ការលួចយកលេខសម្ងាត់គណនី និងជ្រៀតចូលប្រព័ន្ធ (Systems Compromise) ។ល។
ដើម្បីការពារខ្លួននៅពេលប្រើប្រាស់ Wifi សាធារណ: សូមអនុវត្តវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖
- ធ្វើការជ្រើសរើស Wifi Hotspot ដែលមានប្រភពច្បាស់លាស់
- បើកដំណើរការប្រព័ន្ធ Host-based Firewall ក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទ
- ប្រើប្រាស់បណ្តាញតភ្ជាប់ VPN ដែលមានប្រភពច្បាស់លាស់ និងទទួលស្គាល់ជាទូទៅ
- ត្រូវប្រើប្រាស់គេហទំព័រ HTTPS ពេលបញ្ចូលព័ត៌មានសម្ងាត់ផ្សេងៗ
- តម្លើង និងបើកដំណើរការកម្មវិធីកម្ចាត់មេរោគ ៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280