GeneralSecurity News

Snowden leaks confirm existence of ECHELON

ឯកសារ NSA ដែលទាញយកបានដោយ Edward Snowden បានបញ្ជាក់ពីវត្តមាននៃ ECHELON បណ្តាញឃ្លាំមើលជាសម្ងាត់ចំពោះបណ្តាញទំនាក់ទំនង satellite ។ ដែលត្រូវបានបង្កើតដោយ US និង UK នៅក្នុងទស្សវត្សឆ្នាំ ១៩៦០, ECHELON គឺជាបណ្តាញមុនគេបង្អស់ក្នុងចំណោមបណ្តាញនានាក្នុង ពេលបច្ចុប្បន្ននេះ។

ការបញ្ចេញឲ្យដឹងនេះ គឺជាការបញ្ជាក់ការពិតអំពីការងាររបស់អ្នកសារព័ត៌មានស៊ើបអង្កេតឈ្មោះ Duncan Campbell ដែលជាអ្នកដំបូងគេបង្អស់សរសេរអំពី វត្តមាននៃ ECHELON ក្នុងឆ្នាំ ១៩៨៨ ហើយនៅដែលបន្តសរសេរអំពីកម្មវិធីនេះអស់រយៈពេល ២៧ឆ្នាំមកហើយ។

ដោយត្រូវបានចេញផ្សាយដោយវិបសាយ Intercept កម្មវិធី ECHELON ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៦ មួយឆ្នាំក្រោយពីបណ្តាញទំនាក់ទំនង satellites ដំបូងគេបង្អស់ត្រូវបានបង្ហោះទៅកាន់ទីគោចរនៃគន្លងផែនដី (Earth orbit)។ វាត្រូវបានគេដាក់ឈ្មោះថា FROSTING ហើយរួមមាននូវ កម្មវិធីតូចៗចំនួន ២ទៀត ដែល ១.TRANSIENT សម្រាប់គោលដៅទៅលើបណ្តាញទំនាក់ទំនងរបស់សូវៀត និង ២.​ECHELON គឺសម្រាប់ធ្វើការប្រមូលរាល់ រលកសញ្ញាផ្សេងៗទៀតនៅភាគខាងលិច។

ចំនុចចាប់ផ្តើមនៃការឃ្លាំមើលទូទាំងពិភពលោក ក្នុងពេលនេះគឺត្រូវបានកត់ត្រា និងទុកជាឯកសារហើយ។ នៅទីកំពូលនៃសង្គ្រាមត្រជាក់ ការងាររបស់ ECHELON គឺ ធ្វើការប្រមូល ដំណើរការ និងបញ្ជូនបន្តនូវ International Common Access telegraphy [telegrams and telex], សំលេង (voice), ហើយនឹង facsimile signals relayed over the [Intelsat satellites] ទៅឲ្យ NSA សម្រាប់ធ្វើការវិភាគ និងចេញជារបាយការណ៍ ។

ការងារខាងលើនេះ គឺចាប់ផ្តើមឡើងមុនពេលដែលមានការបញ្ចេញព័ត៌មាននៃប្រតិបត្តិការខុសច្បាប់ របស់ NSA cable surveillance and intelligence ដែលត្រូវបានធ្លាយចេញដោយសារតែរឿងរាវ Watergate ចន្លោះឆ្នាំ ១៩៧៣-១៩៧៤ ។ ទីតាំងស្ថានីយ៍ទីពីរនែ ECHELON ស្ថិតនៅ Yakima ជិតនឹងទីក្រុង Seattle ដែលចាប់ផ្តើមដំណើរការនាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧៣ ហើយដំណើរការសមត្ថភាពពេញលេញ នាខែតុលា ឆ្នាំ១៩៧៤ ។ វាធ្វើការស្ទាក់ចាប់នូវរាល់ទំនាក់ទំនងទាំងអស់ ដែលមាននៅក្នុងតំបន់ Pacific Ocean Intelsat satellite ។ ស្ថានីយ៍មួយនេះ ត្រូវបានគ្រប់គ្រងចេញ ពី “Terminal Operations Control” នៅឯស្នាក់ការកណ្តាលរបស់ NSA ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងឈ្មោះថា STARBURST និង OCEANFRONT ។

មុនពេលដែលត្រូវបានបញ្ជូនបន្តទៅកាន់ NSA, រាល់សារដែលស្ទាក់ចាប់បានត្រូវបានបញ្ចូលទៅក្នុង mainframe កុំព្យូទ័រ (a Univac 1108) សម្រាប់ធ្វើការជ្រើសរើស និងតំរៀបតាមលំដាប់ ​(sorting)។ Univac ត្រូវបានគេអៈអាងថា 1108 គឺជាខួរក្បាលដំបូងគេបំផុតសម្រាប់ដំណើរការការងារទូទៅ ដែលមាននៅក្នុងប្រព័ន្ធ។

នៅក្នុងរូបភាពខាងក្រោម ដែលទាញយមកបានពីក្នុងឯកសារ NSA ហើយនឹងប្រភពសាធារណៈ បានបង្ហាញឲ្យយើងដឹងអំពីវិធីសាស្ត្រដែល រដ្ឋភាគខាងលិចបាន បង្កើតនូវប្រព័ន្ធទំនាក់ទំនង satellite ចាប់ពីទស្សវត្សឆ្នាំ ១៩៧០ ហើយក៏បានបង្ហាញឲ្យឃើញថា NSA និង GCHQ សាងសង់នូវបណ្តាញស្រមោលសំងាត់ ដើម្បីធ្វើការស្តាប់ និងចំលងសារឯកជន និងការនិយាយទូរសព័្ទ។

ប្រភព៖

http://www.duncancampbell.org/content/nsa-yes-there-echelon-system

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button