របាយការណ៍សន្តិសុខព័ត៌មាន – ការបរាជ័យនៃសេចក្តីស្រម័យរបស់ CEOs

តាមរយៈរបាយការណ៍មួយដែលចេញផ្សាយថ្មីៗនេះ ដោយ KPMG International ដែលបានធ្វើការស្ទង់មតិទៅលើនាយកប្រតិបត្តិក្រុមហ៊ុន (CEO) របស់ក្រុមហុ៊នច្រើនជាង ១,២០០ មកពីជុំវិញពិភពលោកទាំងធំ/ទាំងតូច បានរកឃើញនូវអ្វីដែលធ្វើឲ្យនាយកប្រតិបត្តិទាំងនោះភ្ញាក់ដឹងខ្លួននៅពេលយប់។

ក្រុមហ៊ុនដែលមានការរីកលូតលាស់បំផុត បានទទួលស្គាល់ថា សន្តិសុខព័ត៌មាន (CyberSecurity) គឺជាបទពិសោធន៍របស់អតិថិជន និងជាឧិកាសនៃប្រភពចំណូល មិនមែនគ្រាន់តែជាហានិភ័យដែលត្រូវតែគ្រប់គ្រងវានោះទេ។ ពួកគេបានរកឃើញនូវវិធីសាស្ត្រក្នុងការបង្វែរនូវភាពរួចរាល់នៃ ​CyberSecurity ទៅជា គុណសម្បត្តិនៃការប្រកួតប្រជែង ជាជាងថ្លៃដើមដែលចំណាយទៅលើផ្នែកសន្តិសុខចំពោះផលិតផលថ្មី ហើយនិងសេវាកម្មនៅក្នុងវគ្គរចនា។ ជាមួយគ្នានោះដែរ CEOs​ ទាំងនោះក៏បានទទួលស្គាល់ដែរថា CyberSecurity គឺមិនមែនជាបញ្ហារបស់ IT ឡើយ – វាត្រូវតែធ្វើការនៅក្នុងគ្រប់ផ្នែកទាំងអស់នៅក្នុងអង្គភាព ហើយវាគឺជា ecosystem ។

របាយការណ៍នេះផ្តល់នូវទិដ្ឋភាពទាំងមូលទូទាំងពិភពលោកចំពោះ CyberSecurity ហើយនឹងពិនិត្យទៅលើអ្វីដែលកើតមានឡើងនៅក្នុងរង្វង់បីឆ្នាំខាងមុខ ។

Exit mobile version