GeneralSecurity NewsVulnerability

ចំនុចខ្សោយធ្ងន់ធ្ងរនៅក្នុង Linux ដែលអ្នកត្រូវធ្វើការជួសជុលបន្ទាន់

ចំនុចខ្សោយធ្ងន់ធ្ងរមួយដែលត្រូវបានរកឃើញនៅក្នុង GNU C Library (glibc) ដែលគឺជាធាតុមួយដ៏សំខាន់នៅក្នុងប្រព័ន្ធប្រតិបត្តិការប្រភេទ Linux បានធ្វើឲ្យរាល់ម៉ាសីុនដែលដំណើរការប្រព័ន្ធប្រតិបត្តិការប្រភេទ Linux ស្ទើរតែទាំងអស់ បូកផ្សំជាមួយនឹងកម្មវិធីរាប់ពាន់ និងឧបករណ៍អេឡិកត្រូនិចជាច្រើនកំពុងប្រឈមមុខទៅនឹងការវាយប្រហារ ដែលអាចធ្វើការគ្រប់គ្រងម៉ាសីុននោះបានទាំងស្រុង។

ដោយគ្រាន់តែចុចទៅលើតំណរភ្ជាប់ណាមួយ (link) ឬភ្ជាប់ទៅកាន់ (connecting) ម៉ាសីុនមេណាមួយ វាអាចបណ្តាលឲ្យមានដំណើរការកូដពីចម្ងាយ (Remote Code Execution – RCE) ដែលអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការលួចយកនូវព័ត៌មាន username/password, ចាំឃ្លាំមើលអ្នកប្រើប្រាស់ (spy), គ្រប់គ្រងកុំព្យូទ័រទាំងស្រុង និងមានច្រើនជាងនេះទៀត ។

ចំនុចខ្សោយនេះគឺវាស្រដៀងគ្នាទៅនឹងចំនុចខ្សោយកាលពីឆ្នាំមុន GHOST (CVE-2015-0235) ដែលមានផលប៉ៈពាល់ទៅដល់កុំព្យូទ័រជាច្រើនពាន់គ្រឿង ប្រឈមមុខនឹងហានិភ័យនៃការវាយប្រហារពីចម្ងាយ ។ GNU C Library (glibc) គឺជាបណ្តុំនៃប្រភពកូដចំហរ (open source code) សម្រាប់ដំណើរការនូវកម្មវិធីរាប់ពាន់ ហើយនឹងភ្ជាប់ទៅជាមួយនឹងប្រព័ន្ធប្រតិបត្តិការប្រភេទ Linux និងរួមមានទាំងឧបករណ៍ routers និងប្រភេទផ្សេងៗទៀតនៃ hardware ជាច្រើន។

ចំនុចខ្សោយថ្មីៗនេះ គឺត្រូវបានគេដាក់លេខកូដជា CVE-2015-7547 ហើយជាប្រភេទនៃចំនុចខ្សោយ buffer overflow នៅក្នុង glibc’s DNS client-side resolver ដែលត្រូវបានប្រើប្រាស់ដើម្បីធ្វើការបកប្រែទៅជាឈ្មោះដែលងាយស្រួលអានរបស់ដូមែន ដូចជាពី Google.com ទៅជាអស័យដ្ឋានអាយភី។

កម្មវិធី និងឧបករណ័ដែលរងផលប៉ៈពាល់

រាល់កំណែក្រោយពី ២.៩ ទាំងអស់នៃ Glibc គឺមានចំនុចខ្សោយ។ ហេតុដូច្នេះ រាល់សូហ្វវែរ ឬកម្មវិធីដែលធ្វើការភ្ជាប់ទៅកាន់ឧបករណ៍ទាំងអស់នៅក្នុងណេតវើក ឬអ៊ិនធឺណិត ដែលប្រើប្រាស់ Glibc គឺកំពុងតែប្រឈមមុខនឹងហានិភ័យ

កម្មវិធីតូចៗដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយមានដូចជា SSH, sudo, និង curl utilities ត្រូវបានទទួលរងគ្រោះដោយសារបញ្ហានេះ ហើយអ្នកស្រាវ ជ្រាវផ្នែកសន្តិសុខបានធ្វើការព្រមានថា នៅមានកម្មវិធីជាច្រើនដែលរងគ្រោះផងដែរ។

ចំនុចខ្សោយនេះក៍មានការកើតឡើងផងដែរ ចំពោះសូហ្វវែរធំៗ ដោយរួមមាន៖

  • រាល់ប្រព័ន្ធប្រតិបត្តិការប្រភេទ ​Linux
  • ភាសាសរសេរកម្មវិធីដូចជា Python, PHP, Ruby on Rails
  • ប្រភេទកម្មវិធីតូចៗជាច្រើនទៀត ដែលប្រើប្រាស់កូដ linux សម្រាប់ធ្វើការស្វែងរកនូវ IP address នៃ Internet domain
  • សូហ្វវែរ Bitcoin ភាគច្រើន គឺត្រូវបានរាយការណ៍ថារងគ្រោះផងដែរ

តើនរណាខ្លះមិនមានផលប៉ៈពាល់

ដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Google’s Android មិនទទួលរងផលប៉ៈពាល់ដោយសារបញ្ហានេះទេ ដោយសារតែក្រុមហ៊ុនបានប្រើប្រាស់ ​Bionic ជំនួសអោយ Glibc ។ បន្ថែមជាមួយគ្នានេះដែរ មាននូវឧបករណ៍ប្រើប្រាស់ linux ជាច្រើនទៀត ដោយក្នុងនោះមាន home routers និងឧបករណ៍ផ្សេងៗទៀត គឺមិនទទួលរងផលប៉ៈពាល់ដោយបញ្ហានេះទេ ដោយសារតែវាប្រើប្រាស់នូវ Uclibc library មានទំហំតូចជាង Glibc ។

ភស្តុតាងបញ្ជាក់ការវាយប្រហារ (Proof-of-Concept Exploit Released)

Google bod Fermin J. Serna បានបញ្ចេញនូវភស្តុតាងបញ្ជាក់ការវាយប្រហារ (Proof-of-Concept) កាលពីថ្ងៃអង្គារ៍ ។ ជាមួយនឹង POC code អ្នកអាចធ្វើការផ្ទៀងផ្ទាត់ ថាតើអ្នកបានរងគ្រោះដោយការវាយប្រហារនេះទេ។

ជួសជុល ​Glibc ចំនុចខ្សោយ

អ្នកស្រាវជ្រាវមកពី ​Google បានធ្វើការងារជាមួយនឹងអ្នកស្រាវជ្រាវផ្នែកសន្តិសុខមកពី Red Hat បានធ្វើការបញ្ចេញនូវកូនកម្មវិធីជួសជុល (Patch) ដើម្បីជួសជុលបញ្ហានេះ។ ក្នុងពេលនេះ គឺវាអាស្រ័យតែទៅលើសហគមន៍នានា និងអ្នកផលិត ធ្វើការបញ្ចេញនូវ patch នេះទៅកាន់សូហ្វវែរ និងឧបករណ៍បានលឿន យ៉ាងណា ។ សម្រាប់អ្នកប្រើប្រាស់ម៉ាស៊ីនមេ ការជួសជុលបញ្ហានេះ គឺគ្រាន់តែធ្វើការទាញយក និងបញ្ចូលវាតែប៉ុណ្ណោះ។

ក្នុងកំឡុងពេលនេះ អ្នកអាចជួយក្នុងការការពារមិនឲ្យមានការវាយប្រហារ បើសិនជាអ្នកមិនទាន់អាចធ្វើការតម្លើងកម្មវិធីជួសជុលវា ដោយការកំណត់រាល់ TCP DNS replies ក្នុងទំហំ 1024 bytes ហើយធ្វើការបោះចោល ​(dropping) DNS packets ដែលមានទំហំធំជាង 512 bytes ។

បើសិនជាអ្នកចង់ដឹងព័ត៌មានលំអិតជាងនេះ សូមចូលទៅកាន់ប្លុករបស់ Red Hat

ប្រភព៖

https://thehackernews.com/2016/02/glibc-linux-flaw.html

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button