Commonwealth Bank of Australia Hacked

⁣Hacker ដែលមានឈ្មោះនៅក្នុង ⁣twitter ថា  @LatinHackTeamR បានធ្វើការ hacked ចូលទៅកាន់ធនាគារ Commonwealth Bank of Australia (https://www.commonbankuk.co.uk) ហើយបញ្ចេញនូវ ដាតាបេស (database) វិបសាយក្នុងថ្ងៃអង្គារនេះ។ ទិន្នន័យដាតាបេសទាំងនោះ ត្រូវបានបង្ហោះនៅក្នុង Anonpaste ដែលត្រូវបានប្រកាសតាម twitter ។ Commonwealth Bank of Australia គឺជាធនាគារ ពហុជាតិសាសន៍របស់អូស្រ្តាលី ដែលធ្វើអាជីវកម្មក្នុងប្រទេស New Zealand, Fiju, Asia, USA និង United Kingdom។ ទិន្នន័យដែលត្រូវបានបញ្ចេញនោះ រួមមាននូវអ៊ីម៉ែលចំនួន ១៩០០ ពាក្សសម្ងាត់ដែលត្រូវបាន encrypted និងឈ្មោះ របស់អ្នកប្រើប្រាស់។

Exit mobile version