ការផ្លាស់ប្តូរដំណើរការការងារទៅលើ Cloud (ដូចជា AWS, Azure, ឬ Google Cloud) ផ្តល់នូវភាពរហ័ស និងប្រសិទ្ធភាពខ្ពស់ ប៉ុន្តែវាក៏នាំមកនូវបណ្តុំហានិភ័យថ្មីៗផងដែរ។ ការការពារក្លោដមិនដូចជាការការពារបណ្តាញអុិនធឺណិតបែបប្រពៃណី (Traditional On-Premise) ដែលប្រើតែ Firewall នៅព្រំប្រទល់នោះទេ ប៉ុន្តែវាទាមទារនូវការគ្រប់គ្រងសុវត្ថិភាពបែបសកម្ម និងបន្តបន្ទាប់។
បញ្ហាប្រឈមចម្បងៗក្នុងសន្តិសុខក្លោដ
- ការកំណត់ខុស (Misconfigurations): ជាមូលហេតុចម្បងដែលនាំឱ្យលេចធ្លាយទិន្នន័យ ដោយសារការបើកសិទ្ធិ Access ជាសាធារណៈដោយអចេតនា។
- សិទ្ធិចូលប្រើប្រាស់ហួសប្រមាណ (Over-privileged Identities): គណនី ឬកម្មវិធីទទួលបានសិទ្ធិខ្ពស់ជាងតម្រូវការការងារជាក់ស្តែង។
- ខ្វះការមើលឃើញពេញលេញ (Lack of Visibility): ការប្រើប្រាស់ Multi-Cloud ធ្វើឱ្យអ្នកគ្រប់គ្រងលំបាកក្នុងការតាមដានស្ថានភាពសុវត្ថិភាពទាំងអស់ក្នុងពេលតែមួយ។
- ចន្លោះប្រហោងក្នុងកូដ (Vulnerable Code): ការទម្លាក់កម្មវិធីទៅលើ Cloud ដោយមិនបានស្កេនរកចន្លោះប្រហោងតាំងពីវគ្គសរសេរកូដ។
សមាសភាគស្នូលនៃការការពារ Cloud (Core Pillars)
| វិស័យការពារ (Pillars) | តួនាទី និងមុខងារសំខាន់ |
| CSPM (Cloud Security Posture Management) | ស្កេន និងកែតម្រូវការកំណត់រចនាសម្ព័ន្ធខុស ព្រមទាំងធានាការអនុវត្តតាមស្ដង់ដារ Compliance។ |
| CWP (Cloud Workload Protection) | ការពារម៉ាស៊ីនមេនិម្មិត (VMs), Containers, និង Serverless ពីការវាយប្រហារផ្សេងៗ។ |
| CIEM (Cloud Infrastructure Entitlement Management) | គ្រប់គ្រង និងកាត់បន្ថយសិទ្ធិជ្រុល (Identity & Permission Risk) របស់ Identity ទាំងមនុស្ស និង Machine។ |
| Code Security | ស្កេនរកចន្លោះប្រហោងក្នុងកូដ និង Infrastructure as Code (IaC) តាំងពីដំណាក់កាលអភិវឌ្ឍន៍ (Shift-Left)។ |
ដំណោះស្រាយជាមួយ Prisma Cloud និងការពិគ្រោះយោបល់
ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនេះ Prisma Cloud របស់ Palo Alto Networks ត្រូវបានបង្កើតឡើងជាថ្នាល CNAPP (Cloud-Native Application Protection Platform) ដែលបូកបញ្ចូលគ្នានូវមុខងារ CSPM, CWP, CIEM, និង Code Security ក្នុងប្រព័ន្ធតែមួយ។ Prisma Cloud ជួយផ្តល់នូវការការពារបែបពេញលេញចាប់ពីដំណាក់កាលសរសេរកូដ រហូតដល់ដំណាក់កាលប្រតិបត្តិការនៅលើ Cloud (Code-to-Cloud Protection) ដោយស្វ័យប្រវត្តិនឹងកាត់បន្ថយហានិភ័យបានទាន់ពេលវេលា។
ប្រសិនបើសុវត្ថិភាពក្លោដជាអាទិភាពសម្រាប់ស្ថាប័នរបស់លោកអ្នក ហើយចង់ស្វែងយល់បន្ថែមអំពីការអនុវត្តដំណោះស្រាយ Prisma Cloud ឱ្យមានប្រសិទ្ធភាព លោកអ្នកអាចទាក់ទងមកកាន់អ្នកជំនាញរបស់ក្រុមហ៊ុន PSCyber (Email: info@pscyber.asia) / លេខទូរស័ព្ទ +855 12 330 406 ឬតាមរយៈគេហទំព័រ www.pscyber.asia ដើម្បីទទួលបានការពិគ្រោះយោបល់ និងការគាំទ្រផ្នែកបច្ចេកទេស៕




