Cisco បានរកឃើញចំនុចខ្សោយថ្ងៃសូន្យថ្មីមួយទៀត ពាក់ព័ន្ធនឹងហេគឃ័ររបស់ NSA
ក្រុមហ៊ុន Cisco បានចេញនូវការព្រមានចុងក្រោយមួយទៅដល់អតិថិជនរបស់ខ្លួន ចំពោះការរកឃើញនូវចំនុចខ្សោយថ្ងៃសូន្យមួយទៀត (zero-day vulnerability) ដែលក្រុមហ៊ុនបានរកឃើញពាក់ព័ន្ធទៅនឹងការបញ្ចេញរបស់ក្រុម “The Shadow Brokers” ។
កាលពីខែមុន ក្រុម Shadow Brokers បានបញ្ចេញនូវ firewall exploits, implants, និង hacking tools មួយចំនួន ដែលបានអៈអាងថា បានលួចមកពី NSA’s Equation Group ហើយដែលកម្មវិធីដែលលួចបានទាំងនោះ ត្រូវបានគេអភិវឌ្ឍឡើងក្នុងគោលដៅទៅលើក្រុមហ៊ុនធំៗ មានដូចជា Cisco, Juniper និង Fortinet ។
កម្មវិធីវាយប្រហារមួយ មានឈ្មោះថា “ExtraBacon” ដែលប្រើប្រាស់ចំនុចខ្សោយថ្ងៃសូន្យ (CVE-2016-6366) មាននៅក្នុង Simple Network Management Protocol (SNMP) នៃ Cisco ASA Software ដែលអាចអនុញ្ញាតឲ្យមានការធ្វើការជ្រៀតចូលពីចម្ងាយ ហើយធ្វើការគ្រប់គ្រង។
ក្នុងពេលនេះ ក្រុមហ៊ុន Cisco បានរកឃើញនូវចំនុចខ្សោយថ្ងៃសូន្យថ្មីមួយទៀត មានឈ្មោះថា “Benigncertain” ដែលមានគោលដៅវាយប្រហារ ទៅលើ PIX firewalls ។ ការវិភាគបានរកឃើញថា វាបានប៉ៈពាល់ទៅដល់ផលិតផល Cisco products ដំណើរការ IOS, IOS XE និង IOS XR software ។
ចំនុចខ្សោយថ្មីនេះ នឹងអនុញ្ញាតឲ្យមានការជ្រៀតចូលពីចម្ងាយហើយទាញយកនូវខ្លឹមសារ (contents) ដែលមាននៅក្នុង memory ពីក្នុងត្រាហ្វិក និងបញ្ចេញនូវព័ត៌មានសំខាន់ៗ មានដូចជា RSA private keys និង configuration information តាមរយៈការផ្ញើរនូវ special crafted IKEv1 packets ទៅកាន់ឧបករណ៍ដែលរងផលប៉ៈពាល់នោះ។
ប្រព័ន្ធប្រតិបត្តិការ Cisco’s IOS ជំនាន់ 4.3.x, 5.0.x, 5.1.x និង 5.2.x ក៏ដូចជា PIX firewalls ជំនាន់ទី 6.x និងមុននេះ គឺមានផលប៉ៈពាល់ ទោះបីជាក្រុមហ៊ុនមិនបានផ្តល់ការគាំទ្រ PIX តាំងពីឆ្នាំ២០០៩ មកម្លេះ។ មកដល់ពេលនេះ Cisco មិនទាន់ធ្វើការបញ្ចេញកម្មវិធីជួសជុលកំហុសឆ្គងនេះ នៅឡើយទេ។
ក្រុមហ៊ុនបានណែនាំឲ្យអតិថិជនរបស់ខ្លួន ដាក់នូវ intrusion detection system (IDS) និង intrusion prevention systems (IPS) ដើម្បីបញ្ឈប់ការវាយប្រហារពីអ្នកវាយប្រហារ ។ Cisco បានសន្យាថានឹងបញ្ចេញនូវ software updates ដើម្បីជួសជុលវា ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាណាមួយឡើយ ៕
ប្រភព៖ The Hacker New ប្រែសម្រួល៖ SecuDemy.com