Security News

This is Security News

  • អ្នកផលិតសន្យាហៅចូលត្រលប់មកវិញឧបករណ៍ ហើយគំរាមផ្លូវច្បាប់ប្រឆាំងអ្នកដែលចោទប្រកាន់

    ក្រុមហ៊ុនអេឡិចត្រូនិចចិនដែលត្រូវបានចោទប្រកាន់ដោយអ្នកជំនាញផ្នែកសន្តិសុខអ៊ិនធឺណិតថាជាអ្នកទទួលទទួលខុសត្រូវក្នុងការធ្វើឲ្យឧបករណ៍របស់ខ្លួនក្លាយទៅជាអាវុធនៃការវាយប្រហារទ្រង់ទ្រាយធំ ធ្វើឲ្យវេបសាយល្បីៗជាច្រើនមិនដំណើរការ បានប្តេជ្ញាចិនក្នុងការហៅចូលមកវិញ (recall) នូវផលិតផលមួយចំនួនរបស់ខ្លួន ហើយក៏មានទាំងគំរាមក្នុងការប្តឹងប្រឆាំងទៅនឹងការចោទប្រកាន់ ដែលធ្វើឲ្យប៉ៈពាល់ទៅដល់កេរ្ត៍ឈ្មោះក្រុមហ៊ុនខ្លួនផងដែរ។ ការវាយប្រហារកាលពីសប្តាហ៍មុនទៅលើក្រុមហ៊ុនផ្តល់សេវាកម្មហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត Dyn ដែលចូលរួមមួយផ្នែកដោយមេរោគ Mirai ហើយក្នុងពេលនេះបានក្លាយទៅជា open-source malware ដែលបានស្កេនអ៊ិនធឺណិតដើម្បីរុករកនូវ routers, cameras, digital video recorders…

    Read More »
  • ឧបករណ៍របស់អតិថិជនក្លាយទៅជាអាវុធវាយប្រហារ DDoS

    រលកនៃការវាយប្រហារចំនួនពីរលើកដែលបណ្តាលឲ្យបណ្តាញ broadband របស់ក្រុមហ៊ុន StarHub សឹង្ហបុរីមិនដំណើរការកាលពីថ្ងៃសៅរ៍ទី២២ តុលា និងថ្ងៃច័ន្ទ ទី២៤ តុលា គឺបណ្តាលមកពីឧបករណ៍របស់អ្នកប្រើប្រាស់ (ដែលភាគច្រើនគឺ ​routers) ដែលជាអតិថិជនរបស់ក្រុមហ៊ុននេះផ្ទាល់តែម្តង។ នេះគឺជាលទ្ធផលចុងក្រោយដែលត្រូវបានបញ្ចេញឲ្យដឹងនៅក្នុងសន្និសិទ្ធិការសែត ដែលរៀបចំឡើងដោយ StarHub ក្នុងល្ងាចថ្ងៃពុធ ទី២៦ ខែតុលានេះ។ បន្ទាប់មកភ្នាក់ងារសន្តិសុខអ៊ិនធឺណិតសឹង្ហបុរី…

    Read More »
  • iPhone របស់អ្នកអាចត្រូវបានហេគដោយគ្រាន់តែបើកមើលរូបភាព (JPEG) ឬឯកសារ PDF

    គ្មានអីដែលអាក្រក់ជាងដឹងថា ឯកសារជារូបភាពធម្មតា (JPEGs), ឯកសារប្រភេទ PDFs និង ​Font Files អាចហេគចូលទៅកាន់ iPhone, iPad និង iPod របស់អ្នកនោះទេ។ ជាការពិតណាស់ ហេគឃ័រអាចធ្វើការគ្រប់គ្រងឧបករណ៍ Apple’s iOS របស់អ្នកពីចម្ងាយ ដោយគ្រាន់តែអ្នកបើកមើលឯកសារជារូបភាព…

    Read More »
  • កាំមេរ៉ាសុវត្ថិភាពត្រូវបានហេគរួចប្រើប្រាស់ដើម្បីវាយប្រហារ

    ការវាយប្រហារទ្រង់ទ្រាយធំដែលបានបណ្តាលឲ្យមានការគាំងបណ្តាញនាពេលថ្មីៗនេះ ហើយធ្វើឲ្យវេបសាយធំៗជាច្រើនមិនដំណើរការផងដែរនោះ គឺត្រូវបានធ្វើឡើងដោយសារតែឧបករណ៍ដែលអាចភ្ជាប់ជាមួយអ៊ិនធឺណិតបាន (Internet of Things – IoT) ដែលក្នុងនោះមានដូចជា CCTV Video Cameras និង Digital Video Recorders ។ នាពេលថ្មីៗនេះ ឧក្រិដ្ឋជនបានចាប់ផ្តើមធ្វើតេស្តសាកល្បងការវាយប្រហាររបស់ពួកគេទៅលើក្រុម Dyn…

    Read More »
  • ការវាយប្រហារដែលធ្វើឲ្យវេបសាយធំៗមិនដំណើរការ

    Twitter, Spotify, Reddit, SoundCloud, PayPal និងវេបសាយធំៗជាច្រើនទៀតត្រូវទទួលរងផលប៉ៈពាល់ដោយសារការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត (Cyber attacks) ។ ក្រុមហ៊ុនដែលបានរៀបរាប់ខាងលើនេះគឺជាអតិថិជនរបស់ក្រុមហ៊ុនមួយហៅថា Dyn ដែលបាន ជួយដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកវេបសាយទាំងនោះនៅតាមអនឡាញ។ នៅក្នុងការវាយប្រហារនាពេលព្រឹកថ្ងៃសុក្រនេះ ប្រព័ន្ធរបស់ក្រុមហ៊ុន Dyn បានទទួលរងគ្រោះ ដោយការវាយប្រហារធំៗចំនួនពីរដង ដែលធ្វើឲ្យវេបសាយរបស់អតិថិជនរបស់ខ្លួនពិបាកក្នុងការ បើកចូលទីកាន់កាន់។…

    Read More »
  • Cyber Security Certifications ពេញនិយមទាំង ១០ សម្រាប់អ្នក

    ជំនាញផ្នែកសន្តិសុខព័ត៌មាន ​ឬសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺជាជំនាញមួយដែលត្រូវបានចែកចេញជាជំពូកជាច្រើន ក្នុងនោះមាន Secure Coding, Vulnerability and Penetration Testing, Breach Detection, និង Attack Mitigation ដែលអ្នកអាចជ្រើសរើសផ្អែកទៅលើចំណង់ចំណូលចិត្ត និងបទពិសោធន៍ ។ ខាងក្រោមនេះគឺជាវត្តមាននៃវិញ្ញាបនប័ត្រអាជីពដែលកំពុងតែពេញនិយមសម្រាប់អ្នកដែលចង់បំពេញការងារផ្នែកសន្តិសុខព័ត៌មាន…

    Read More »
  • ហេគឃ័រជនជាតិរុស្សីដែលលួចទិន្នន័យរបស់ LinkedIn ត្រូវបានចាប់ខ្លួនដោយ FBI

    អ្នកវាយប្រហារជនជាតិរុស្សីត្រូវបានចាប់ខ្លួនដោយ FBI នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹង Czech Police ដែលទំនងជាហេគឃ័រដែលត្រូវបានចោទប្រកាន់ជាអ្នកទទួលខុសត្រូវទៅលើការលួចទិន្នន័យដ៏ធំសំបើមនៃ LinkedIn ក្នុងឆ្នាំ២០១២ ដែលមានផលប៉ៈពាល់ទៅដល់ប្រមាណជា ១១៧លានគណនី។ Yevgeniy N មានអាយុ ២៩ឆ្នាំ គឺជាហេគឃ័រជនជាតិរុស្សីត្រូវបានចាប់ខ្លួននៅក្នុង Prague នាថ្ងៃទី០៥ ខែតុលា ដែលត្រូវបានចោទប្រកាន់ក្នុងការជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក –…

    Read More »
  • The Internet Society Survey on Policy Issues in Asia-Pacific 2016

    សេចក្តីផ្តើម ក្រោមគំនិតផ្តួចផ្តើមរបស់ការិយាល័យតំបន់អាស៊ីប៉ាស៊ីភិច ឯកសារស្តីអំពី Internet Society Survey on Policy Issues ត្រូវបានរៀបចំឡើង ដែលវាគឺជាការសិក្សាមួយទាក់ទងនឹងការយល់ដឹងពហុវិស័យ ​(cross-sectional) របស់អ្នកពាក់ព័ន្ធនឹងអ៊ិនធឺណិត (Intenret stakeholders) ទៅនឹងគោលនយោបាយអ៊ិនធឺណិតដែលជាការបារម្ភមួយនៅក្នុងតំបន់។ វាគឺជាឆ្នាំទីបីហើយដែលឯកសារនេះត្រូវបានបង្កើតឡើង ហើយដែលនៅក្នុងឆ្នាំនេះការសិក្សាគឺផ្តោតលើការត្រួតពិនិត្យមើលយ៉ាងលំអិតទៅលើការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការរៀបចំនូវគោលនយោបាយអ៊ិនធឺណិត ហើយបន្ទាប់មកផ្តោតសំខាន់ទៅលើចំនុចពីរ (02)…

    Read More »
  • Vision Fund: IT Security Administrator (Head Office)

    ថ្មីៗនេះ VisionFund បានធ្វើការប្រកាសជ្រើសរើស បេក្ខជនមួយ ​(01)រូប ដើម្បីបំពេញការងារជា IT Security Administator មានមូលដ្ឋាននៅក្នុងស្នាក់ការធំក្នុងរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងទៅលើប្រព័ន្ធសន្តិសុខព័ត៌មាន, គ្រប់គ្រងទៅលើកម្មវិធី និងឧបករណ៍សន្តិសុខព័ត៌មាន, គ្រប់គ្រងទៅលើហេតុការណ៍សន្តិសុខ, ធ្វើផែនការ អភិវឌ្ឍន៍ និងត្រួតពិនិត្យទៅលើស្តង់ដារសន្តិសុខ, នីតិវិធី និងការណែនាំនានាដើម្បីការពារប្រព័ន្ធ, ការពារដាតាេបស…

    Read More »
  • Install now: Secudemy is on iOS

    បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងកម្មវិធីសម្រាប់ Android រួចមក វេបសាយ Secudmy មានវត្តមានរួចហើយនៅក្នុង AppStore ដែលដំណើរការនៅក្នុង iOS device ។ វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។…

    Read More »
  • សូមមានការប្រុងប្រយ័ត្ន! អ្នកអាចត្រូវបានហេគដោយគ្រាន់តែចុចលើរូបភាព

    អ្នកស្រាវជ្រាវបានបញ្ចេញព័ត៌មានអំពីចំនុចខ្សោយថ្ងៃសូន្យ (zero-day vulnerability) នៅក្នុងប្រភេទឯកសារជារូបភាព JPEG 2000 image file ដែលអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការកូដពីចម្ងាយនៅលើប្រព័ន្ធដែលរងគ្រោះ។ ចំនុចខ្សោយនេះត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវមកពី ​Cisco Talos ដែលត្រូវបានគេដាក់លេខកូដថា TALOS-2016-0193/CVE-2016-8332 ។ OpenJPEG គឺជា open-source JPEG 2000…

    Read More »
  • ALERT! ហ្វេសប៊ុកភេជមួយបន្លំធ្វើជាក្រុមហ៊ុនហ្វេសប៊ុក ហើយបញ្ជោតយកលេខសម្ងាត់

    នាពេលថ្មីៗនេះ ក្រុមការងារវេបសាយ SecuDemy បានទទួលព័ត៌មានមួយពីអ្នកប្រើប្រាស់អំពី Facebook Page មួយដែលបន្លំតាំងខ្លួនជាតំណាងក្រុមហ៊ុនហ្វេសប៊ុក ហើយធ្វើការព្រមានឲ្យអ្នកបញ្ចូលព័ត៌មានរបស់អ្នកសារជាថ្មី បើមិនអញ្ជឹងទេអ្នកនឹងប្រឈមមុខនឹងការប្លុក ពីក្រុមហ៊ុនហ្វេសប៊ុក។ នេះគឺជាបច្ចេកទេសថ្មីមួយទៀតរបស់ឧក្រិដ្ឋជន ដែលមានបំណងលួចយកព័ត៌មានអំពីគណនីហ្វេសប៊ុក (អីុម៉ែល និងពាក្យសម្ងាត់) ក្នុងគោលបំណងបម្រើផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនណាមួយ ហើយគួរឲ្យកត់សំគាល់ផងដែរនោះ គឺភាគច្រើនសុទ្ធតែជាទំព័រហេ្វសប៊ុកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានអ្នកប្រើប្រាស់ជាច្រើនបានធ្លាក់ទៅនឹងអន្ទាក់របស់ក្រុមឧក្រិដ្ឋជននេះរួចទៅហើយ ហើយប្រហែលជាមានអ្នកប្រើប្រាស់ផ្សេងទៀតអាចនឹងរងគ្រោះនាពេលខាងមុខដែរ។ >>…

    Read More »
  • ក្រុមហ៊ុន Yahoo ទទួលស្គាល់ការលួចទិន្នន័យចំនួន ៥០០លាននាក់ ក្នុងឆ្នាំ២០១៤

    ក្រុមហ៊ុន Yahoo Inc បានប្រកាសកាលពីថ្ងៃព្រហស្បតិ័ម្សិលមិញថា យ៉ាងហោចណាស់មានគណនីអ្នក ប្រើប្រាស់ប្រមាណជា ៥០០លាននាក់ ត្រូវបានគេលួចបាននៅក្នុងឆ្នាំ២០១៤ ហើយដែលជាអ្វីដែលខ្លួនជឿជាក់ថា គឺជាសកម្មភាពរបស់ហេគឃ័រដែលគាំទ្រដោយរដ្ឋ (state-sponsored) ។ នេះគឺជាការលួច មួយដ៏ធំសំបើមនៃការលួចទិន្នន័យដែលគេបានដឹងកន្លងមកនេះ។ ចោរតាមប្រព័ន្ធអិុនធឺណិតនោះអាចលួចបាននូវ ឈ្មោះ, អាស័យដ្ឋានអីុម៉ែល, លេខទូរស័ព្ទ, ថ្ងៃខែឆ្នាំកំណើត និងពាក្យសម្ងាត់ដែលបានធ្វើកូដនីយកម្ម…

    Read More »
  • ការគំរាមគំហែងតាមអិុនធឺណិតធំៗទាំង ១០ ចំពោះអង្គភាពហិរញ្ញវត្ថុ

    ដោយសារតែទិន្នន័យហិរញ្ញវត្ថុគឺជាគោលដៅមួយដ៏ចំបងសម្រាប់ហេគឃ័រ អង្គភាពហិរញ្ញវត្ថុទាំងអស់ត្រូវតែគិតគូរឲ្យបានម៉ត់ចត់អំពីសន្តិសុខព័ត៌មាន (cybersecurity) ។ ជាការពិតណាស់ អ្នកជំនាញការសន្តិសុខតែងតែចាត់ទុកការគំរាមគំហែងតាមអិុនធឺណិត (cyber threats) គឺជាហានិភ័យមួយក្នុងចំណោមហានិភ័យនានានៅក្នងទីផ្សារហិរញ្ញវត្ថុ។ ដើម្បីជួយទៅដល់អង្គភាពហរិញ្ញវត្ថុ ធ្វើផែនការសម្រាប់ឆ្នាំថ្មីខាងមុខនេះ ខាងក្រោមគឺជាកត្តាគំរាមគំហែងធំៗទាំងដប់ ​(១០) ចំពោះអង្គភាពហិរញ្ញវត្ថុ។ ទិន្នន័យ ឬព័ត៌មានដែលមិនបានធ្វើកូដនីយកម្ម (Unencrypted Data) ទិន្នន័យសំខាន់ៗដែលមិនបានធ្វើកូដនីយកម្ម ​(encrypted)…

    Read More »
  • Cisco បានរកឃើញចំនុចខ្សោយថ្ងៃសូន្យថ្មីមួយទៀត ពាក់ព័ន្ធនឹងហេគឃ័ររបស់ NSA

    ក្រុមហ៊ុន Cisco បានចេញនូវការព្រមានចុងក្រោយមួយទៅដល់អតិថិជនរបស់ខ្លួន ចំពោះការរកឃើញនូវចំនុចខ្សោយថ្ងៃសូន្យមួយទៀត (zero-day vulnerability) ដែលក្រុមហ៊ុនបានរកឃើញពាក់ព័ន្ធទៅនឹងការបញ្ចេញរបស់ក្រុម “The Shadow Brokers” ។ កាលពីខែមុន ក្រុម Shadow Brokers បានបញ្ចេញនូវ firewall exploits, implants, និង…

    Read More »
Back to top button