Security News

This is Security News

  • Citrix ត្រូវបានហេគ និងបាត់បង់ទិន្ន័យជាង ៦តេរ៉ាបៃ

    ក្រុមហ៊ុនកម្មវិធីកុំព្យូទ័រសហគ្រាសដ៏ពេញនិយមដែលគេស្គាល់ថា Citrix ដែលផ្តល់សេវាកម្មដល់យោធាអាមេរិក, FBI, សាជីវកម្មអាមេរិក និងទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកជាច្រើន បានបង្ហាញពីការជ្រាបចេញទិន្នន័យដ៏ធំនៃបណ្តាញផ្ទៃក្នុងរបស់ខ្លួនដោយ “ឧក្រិដ្ឋជនអ៊ិនធឺណិតអន្ដរជាតិ” ។ Citrix បាននិយាយថា ខ្លួនត្រូវបានព្រមានដោយ FBI កាលពីថ្ងៃពុធសប្តាហ៍មុនថា ពួក Hacker បរទេសបានវាយលុកប្រព័ន្ធ IT របស់ខ្លួននិងលួច “ឯកសារអាជីវកម្ម”…

    Read More »
  • ធ្វើការអាប់ដេត Chrome ជាបន្ទាន់

    អ្នកស្រាវជ្រាវសន្តិសុខមានឈ្មោះថា Clement Lecigne មកពីក្រុមវិភាគការគំរាមកំហែងរបស់ ក្រុមហ៊ុន Google បានរកឃើញ និងរាយការណ៍ភាពងាយរងគ្រោះធ្ងន់ធ្ងរខ្លាំងនៅក្នុង Chrome កាលពីចុងខែមុនដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារពីចម្ងាយធ្វើការប្រតិបត្តិកូដនិងគ្រប់គ្រងពេញលេញលើកុំព្យូទ័រ។ ភាពងាយរងគ្រោះ ឬចំនុចខ្សោយដែលបានកំណត់ជាលេខ CVE-2019-5786 ប៉ះពាល់ដល់កម្មវិធីរុករកអ៊ីនធឺណិតសម្រាប់ប្រព័ន្ធប្រតិបត្តិការសំខាន់ៗទាំងអស់រួមទាំង Microsoft Windows, MacOS និង Linux ។…

    Read More »
  • ប្រទេសថៃអនុម័តច្បាប់សន្តិសុខ អ៊ិនធឺណិត (Cybersecurity Law)

    តាមព័ត៌មានពីកាសែត Straitstimes បានឱ្យដឹងថា រដ្ឋសភាថៃកាលពីពេលថ្មីៗនេះបានអនុម័តច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតដ៏ចម្រូងចម្រាសដែលផ្តល់អំណាចយ៉ាងច្រើនដល់ស្ថាប័នគ្រប់គ្រងអ៊ិនធឺណិតរបស់រដ្ឋាភិបាល ទោះបីជាមានការព្រួយបារម្ភពីក្រុមហ៊ុននិងសកម្មជនពាក់ព័ន្ធទៅនឹងការរំលោភបំពានលើអំណាច។ ច្បាប់ស្តីពីសន្តិសុខអ៊ិនធឺណិតដែលត្រូវបានអនុម័តជាឯកច្ឆ័យគឺជានិន្នាការចុងក្រោយបំផុតនៅក្នុងរលកនៃច្បាប់ថ្មីនៅក្នុងបណ្តាប្រទេសអាស៊ី ដែលអះអាងពីការគ្រប់គ្រងរបស់រដ្ឋាភិបាល លើអ៊ីនធឺណិត។ ក្រុមអ្នកតស៊ូមតិសេរីភាពស៊ីវិល, ក្រុមហ៊ុនអ៊ិនធឺណិត និងក្រុមជំនួញបានតវ៉ាប្រឆាំងនឹងច្បាប់ដោយនិយាយថាខ្លួននឹងលះបង់សិទ្ធិឯកជន និងនីតិរដ្ឋ ហើយព្រមានថាការដាក់បន្ទុកនៃអនុលោមភាពទៅតាមច្បាប់អាចជំរុញឱ្យក្រុមហ៊ុនបរទេសចេញពីប្រទេសថៃ។ រដ្ឋាភិបាលយោធាបានជំរុញឱ្យមានច្បាប់ជាច្រើនដែលខ្លួនបាននិយាយថានឹងគាំទ្រសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ រួមទាំងការធ្វើវិសោធនកម្មច្បាប់កុំព្យូទ័រឧក្រិដ្ឋកម្មនៅឆ្នាំ 2017 ដែលត្រូវបានប្រើដើម្បីបង្ក្រាបអ្នកប្រឆាំង។ សកម្មជនសេរីភាពអ៊ីនធឺណិតបានហៅច្បាប់នេះថាជា “ច្បាប់អាជ្ញាសិកតាមអ៊ីនធឺណិត” ព្រោះវាគ្របដណ្ដប់គ្រប់នីតិវិធីទាំងអស់…

    Read More »
  • ពិបាកចាំពាក្យសម្ងាត់៖ គួរចាប់ផ្តើមប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់

    តើអ្នកមានពាក្យសម្ងាត់ចំនួនប៉ុន្មាន? អ្នកទាំងអស់គ្នាអាចចាប់ផ្តើមធ្វើការរាប់ពាក្យសម្ងាត់របស់អ្នកលេងៗមើល នោះអ្នកប្រាកដជាមានការភ្ញាក់ផ្អើលជាមិនខាន។ នៅរាល់សេវាកម្មអនឡាញនិមួយៗ បើសិនជាអ្នកចង់ប្រើប្រាស់វា នោះអ្នកនឹងត្រូវការនូវ ឈ្មោះគណនី (username) និងពាក្យសម្ងាត់​ (password)។ ក្នុងខណៈពេលដែលសេវាអនឡាញមានការកើនឡើងជារៀងរាល់ថ្ងៃ នោះពាក្យសម្ងាត់ដែលអ្នកត្រូវប្រើប្រាស់ក៏នឹងមានច្រើនផងដែរ។ ដោយសារតែមានឧក្រិដ្ឋជនបច្ចេកវិទ្យាមានកើនឡើង នោះអ្នកត្រូវតែមានពាក្យសម្ងាត់ដែលខ្លាំងមិនអាចបំបែកបាន។ ពាក្យសម្ងាត់ដែលខ្លាំង គឺអាចត្រូវបានបង្កើតឡើងដោយសារមានការបញ្ចូលគ្នានៃលេខ, និមិ្មតសញ្ញា, តួអក្សរតូច, តួអក្សរធំ ហើយមិនត្រូវប្រើប្រាស់ពាក្យដែលមាននៅក្នុងវចនានុក្រមឡើយ។…

    Read More »
  • តើក្រុមក្រហម និងខៀវផ្តល់អត្ថប្រយោជន៍យ៉ាងដូម្តេច?

    ក្រុមក្រហម និងក្រុមខៀវ គឺជាយុទ្ធសាស្ត្រពីរផ្សេងពីគ្នាសម្រាប់ធ្វើការវាយតម្លៃ​ (assessment) ទៅលើស្ថានភាពសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់អង្គភាព។ នៅក្នុងអត្ថបទនេះ អ្នកនឹងស្វែងយល់ដឹងអំពីគុណសម្បត្តិធំៗនៃវិធីសាស្រ្តរបស់ក្រុមមួយៗ ហើយនឹងថាតើក្រុមទាំងពីរនេះអាចផ្តល់ផលវិបាកយ៉ាងដូចម្តេចខ្លះនៅពេលដែលយើងធ្វើការតេស្តទៅលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (penetration testing)។ តើអ្វីទៅជា Red Team និង Blue Team? ក្រុមទាំងពីរខាងលើនេះគឺជាការប្រើប្រាស់អភិក្រម​ (approaches)…

    Read More »
  • ប្រយ័ត្នបើឃើញមានពាក្យ​ ‘Invoice’ នៅក្នុងអ៊ីមែ៉ល ឬក៏ឯកសារភ្ជាប់ជាប្រភេទ MS- Office

    បើតាមរបាយការណ៍ចុងក្រោយស្តីអំពីការគំរាមគំហែងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិតរបស់ក្រុមហ៊ុន Symantec បានបង្ហាញថា ១ ក្នុងចំណោមអ៊ីម៉ែល ៤១២ ដែលបានផ្ញើរក្នុងឆ្នាំ២០១៨ គឺជាមេរោគ។ បើសិនជាអ្នកទទួលបានអ៊ីម៉ែលដែលមានប្រធានបទ (subject) ថា​ “bill” ឬ “email delivery failure” ដែលមាន keywords ដូចជា “invoice”…

    Read More »
  • Training: Basic Cyber Incident Analysis

    វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការវិភាគឧប្បទេវហេតុសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាន” ក្រុមការងារ SecuDemy.com សហការណ៍ជាមួយនឹងវិទ្យាស្ថាន INSTINCT នឹងរៀបចំវគ្គបណ្តុះបណ្តាលមួយផ្តោតទៅលើចំណេះដឹង និងជំនាញជាមូលដ្ឋានក្នុងការវិភាគទៅលើឧប្បទេវហេតុសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Basic Cyber Indient Anaysis) នានា ដែលកើតមានឡើងនៅក្នុងអង្គភាពរបស់អ្នក។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឲ្យអ្នកសិក្សាទាំងអស់នូវជំនាញមូលដ្ឋានសម្រាប់ធ្វើការវិភាគស្វែងរកភស្តុតាងនានាដែលជាផ្នែកមួយនៃការស្រាវជ្រាវរកមូលហេតុនៃឧប្បទេវហេតុទាំងមូល ដែលនៅក្នុងនោះរួមមានៈ យល់ដឹងអំពីមុខងារជាមូលដ្ឋាននៃក្រុមការងារឆ្លើយតបឧប្បទេវេហតុសន្តិសុខបច្ចេកវិទ្យាគមនាគមន៍…

    Read More »
  • សំណួរសាកល្បងសម្រាប់ប្រឡងយក CISSP

    ខាងក្រោមនេះគឺជាសំណួរសាកល្បងសម្រាប់ប្រឡងយកវិញ្ញាបនប័ត្រ CISSP ដែលអ្នកដែលចង់ធ្វើការប្រឡងគួរធ្វើការសាកល្បងឆ្លើយ CISSP_Baseline_Exam_V5.5Download

    Read More »
  • ពាក្យសម្ងាត់ប្រវែង០៨តួៈ គួបញ្ឈប់ការប្រើប្រាស់

    វាដល់ពេលដែលយើងត្រូវធ្វើការបោះចោលពាក្យសម្ងាត់ដែលមានប្រវែងប្រាំបីតួ ឬតិចជាងនេះហើយ ដោយអ្នកត្រូវប្រើប្រាស់ពាក្យសម្ងាត់យ៉ាងហោចណាស់ប្រវែង១២តួវិញ។ ពាក្យសម្ងាត់ដែលមានប្រវែងប្រាំបីតួ ឬតិចជាងនេះ ត្រូវបានបំលែង “hashed” ដោយប្រើប្រាស់នូវបច្ចេកទេសទូលំទូលាយមួយគឺ NTLM algorithm របស់ Microsoft ហើយក្នុងពេលនេះត្រូវបានគេបំបែកបានហើយដោយប្រើប្រាស់ពេលវេលាស្មើនឹងខ្សែភាពយន្តមួយប៉ុណ្ណោះ។ បើតាមហេគឃ័រមានឈ្មោះថា “Tinker” បានប្រាប់ទៅដល់សារព័ត៌មាន The Register កាលពីពាក់កណ្តាលខែកុម្ភៈ បានឲ្យដឹងថា…

    Read More »
  • ចំនុចទាំង5 នៃអ៊ីម៉ែលក្លែងបន្លំៈ សូមគិតអោយច្បាស់មុនពេលអ្នកចុច!

    ការចុចតែមួយម្តង អាចជាភាពខុសគ្នារវាងការថែរក្សាសុវត្ថិភាពទិន្នន័យ និងទទួលរងការបាត់បង់ហិរញ្ញវត្ថុដ៏ធំសម្បើម។ ចាប់ពីពេលដែលមានបុគ្គលិកម្នាក់ធ្លាក់ក្នុងអន្ទាក់អ៊ីម៉ែលក្លែងបន្លំហើយនោះ អាជីវកម្មរបស់អ្នកគឺងាយរងការលួចទិន្នន័យ និងការខាតបង់យ៉ាងធំ។ សូមមើលចំនុចទាំង ៥ ខាងក្រោម៖ ១. អក្ខរាវិរុទ្ធ និងវេយ្យាករណ៍មានការសរសេរខុសច្រើន ខណៈពេលដែលការប្រៀបធៀបនេះកើតឡើងម្តងម្កាលក៏ដោយ តែវាពិតជាល្អបំផុតសម្រាប់យើង ដែលថាអ៊ីម៉ែលដែលសរសេរមានកំហុសពាក្យពេជន៍ជាច្រើននោះគឺជាសញ្ញាព្រមានមួយសម្រាប់រឿងនេះ។ ក្រុមហ៊ុនជាច្រើនគឺមានយន្តការក្នុងការត្រួតពិនិត្យទៅលើអក្ខរាវិរុទ្ធ និងផ្ទៀងផ្ទាត់ពាក្យពេចន៍ច្រើនលើកច្រើនសារមុននឹងបញ្ជូនចេញ។ ហេតុដូច្នេះ សារដែលមានកំហុសឆ្គងពាក្យពេចន៍ គឺទំនងជាសារក្លែងបន្លំ។…

    Read More »
  • តើអ្វីទៅជា Red Team? ហេតុអ្វីបានជាខ្ញុំត្រូវការវា?

    នៅក្នុងសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត អ្នកប្រហែលជាចង់ចូលទៅក្នុងក្រុមពណ៌ក្រហម (Red Team)។  នៅក្នុងអត្ថបទនេះ នឹងការពន្យល់ថាតើ Read Team មានន័យយ៉ាងដូចម្តេច? ហើយតើក្រុមមួយនេះអាចជួយដល់អង្គភាពគ្រប់ទំហំ គ្រប់ឧស្សាហកម្ម និងគ្រប់កម្រិតបច្ចេកទេសយ៉ាងណា? តើ Red Team ជាអ្វី? Red Team គឺជាការពិសោធន៏នៃការវាយប្រហារពហុស្រទាប់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើការវាស់វែង ថាតើមនុស្ស…

    Read More »
  • ផលវិបាកជាច្រើននៃការចោរកម្ម (Piracy) ឬការលួចចំលងឌីជីថល

    មាតិកាឌីជីថល (Digital Content) អាចមានតម្លៃថ្លៃណាស់ ជាពិសេសគឺកញ្ចប់សូហ្វវែ៉រ (software packages)។ ពេលខ្លះ មាតិកានេះត្រូវចំណាយអស់ទឹកប្រាក់ជាច្រើនពាន់ដុល្លារ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានលទ្ធភាពទិញនៅក្នុងតម្លៃថ្លៃបែបនេះទេ។ ប្រសិនបើអ្នកចំណាយពេលខ្លះនៅលើអ៊ីនធឺណិតនោះ អ្នកអាចនឹងលឺអំពីការលួចចម្លង ឬចោរកម្មឌីជីថល។ ការលួចចម្លងឌីជីថលគឺជាទម្រង់មួយនៃការរំលោភបំពានច្បាប់រក្សាកម្មសិទ្ធិបញ្ញា។ ទោះជាយ៉ាងណាក៏ដោយ ការលួចចម្លងមិនត្រូវបានកំណត់ត្រឹមតែសូហ្វវែ៉រ នោះទេ។ ការលួចចម្លងរួមបញ្ចូលខ្សែភាពយន្ត សៀវភៅ និងហ្គេមជាច្រើនផងដែរ។…

    Read More »
  • ជំនាញដែលល្អបំផុតសម្រាប់អាជីពការងារជាអ្នកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

    ក្រោយពីអានអត្ថបទ តើអ្នកចាប់យកអាជីពការងារផ្នែក PenTest យ៉ាងដូចម្តេចមក ខ្ញុំបានទទួលសំណួរជាច្រើនទាក់ទងទៅនឹងជំនាញដែលពាក់ព័ន្ធទៅនឹងអាជីពការងារនេះ។ ខ្ញុំបាទសូមលើកយកនូវជំនាញបឋមមួយចំនួនដែលអ្នកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (penentration tester) ទាំងអស់គួរតែមាន។ យើងនឹងពិភាក្សាគ្នាទៅលើជំនាញដែលដូចគ្នាៗ ដោយសារតែយើងមិនអាចរំពឹងថាមនុស្សម្នាក់ៗមានជំនាញដូចគ្នានោះទេ។ ១. យល់ឲ្យបានច្បាស់ពីប្រព័ន្ធប្រតិបត្តិការ។ ខ្ញុំមិនអាចសង្កត់ធ្ងន់ថា វាសំខាន់ប៉ុនណានោះទេ។ មនុស្សជាច្រើនចង់ក្លាយទៅជាអ្នកវាយប្រហារ (hackers) ឬជាអ្នកជំនាញសន្តិសុខប្រព័ន្ធ តែបែជាមិនដឹងអំពីប្រព័ន្ធទាំងនោះទៅវិញ។…

    Read More »
  • ធនាគារកណ្តាលម៉ាឡេស៊ីនឹងដាក់ឲ្យដំណើរការគោលនយោបាយបច្ចេកវិទ្យាក្នុងការគ្រប់គ្រងហានិភ័យ

    ធនាគារកណ្តាលម៉ាឡេស៊ីនឹងដាក់ឲ្យប្រើប្រាស់នូវគោលនយោបាយបច្ចេកវិទ្យាគ្រប់គ្រងហានិភ័យ (Risk Managment in Technology Policy) នៅក្នុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីផ្តល់ជាគោលការណ៍ណែនាំទៅដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើងឥតឈប់ឈរនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ បើតាមការឱ្យដឹងពីនាយកប្រតិបត្តិនៃអង្គភាព CyberSecurity Malaysia លោក Amirudin បានឲ្យដឹងថាក្នុងឆ្នាំ ២០១៨ មានច្រើនជាង ១០,០០០ ករណីដែលត្រូវបានរាយការណ៍…

    Read More »
  • តើអ្នកចាប់យកអាជីពការងារផ្នែក PenTest យ៉ាងដូចម្តេច?

    ១. ព័ត៌មានទូទៅ អាជីពការងារផ្នែកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Pentesting) គឺជាការងារមួយមិនដូចការងារផ្សេងទៀតនៅក្នុងទម្រង់ច្រើនយ៉ាង។ វានឹងសាកល្បង​កម្រិតសមត្ថភាពរបស់អ្នកស្ទើរតែរាល់ថ្ងៃ ដែលជំរុញភាពច្នៃប្រឌិតនិងប្រទាក់ក្រឡា ដោយសារតែអ្នកធ្វើតេស្តដើម្បីស្វែងរកចំនុចខ្សោយ និងទម្រង់នៃការវាយប្រហារជាច្រើនបែបច្រើនយ៉ាង។ នៅក្នុងអាជីពនេះ អ្នកនឹងដើរតួនាទីជាហេគឃ័រដែលមានក្រមសីលធម៌​ (ethical hacker) ដែលត្រូវបានជួលដើម្បីពង្រឹងសន្តិសុខអ៊ិនធឺណិតនិងប្រព័ន្ធនៅក្នុងអង្គភាពមួយ។ ការងារនេះ​គឺរួមផ្សំទាំងកិច្ចការបច្ចេកទេស និងការសរសេររបាយការណ៍ពាក់ព័ន្ធផងដែរ។ ការស្វែងរក, ការធ្វើតេស្ត និងការជួសជុលចំនុចខ្សោយទាំងនោះត្រូវតែអមទៅដោយឯកសាររបាយការណ៍ដ៏ល្អ…

    Read More »
Back to top button