Security News

This is Security News

  • អត្ថបទទី៧៦៖ គិតថាប្រើកម្មវិធី CRACK មិនអស់លុយ?

    «នៅក្នុងពិភពសន្តិសុខសាយប័រ “គ្មានអ្វីដែលហ្វ្រីដោយគ្មានតម្លៃសងនោះឡើយ!” ពេលអ្នកមិនបានចំណាយលុយទិញ License នោះខ្លួនអ្នក ទិន្នន័យរបស់អ្នក និងកុំព្យូទ័ររបស់អ្នកហើយ គឺជាទំនិញដែលក្រុម Crackers យកទៅកេងចំណេញ!» កាលអត្ថបទមុន យើងបានសិក្សាពីច្បាប់សាយប័រ និងទំនួលខុសត្រូវក្នុងនាមជាពលរដ្ឋឌីជីថលនៅកម្ពុជារួចមកហើយ។ ថ្ងៃនេះ SecuDemy សូមលើកយករឿងពិតមួយដែលមនុស្សរាប់លាននាក់កំពុងមើលរំលង និងធ្វើវាជារៀងរាល់ថ្ងៃ នោះគឺ «ការប្រើប្រាស់កម្មវិធីលួចចម្លងខុសច្បាប់ (Pirated/Cracked Software)»។ នៅក្នុងប្រទេសកម្ពុជា ការទាញយកកម្មវិធី…

    Read More »
  • បង្ហោះឯកសារ បិទបាំងទិន្នន័យសិន!

    អត្ថបទទី៧៥៖ បង្ហោះឯកសារ បិទបាំងទិន្នន័យសំខាន់ៗសិន!

    «កុំចង់បានត្រឹមតែ Like និង Share មួយភ្លែត តែត្រូវមកក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន! អត្តសញ្ញាណប័ណ្ណមួយសន្លឹកដែលអ្នកគិតថាគ្មានរឿងអីនោះ គឺជាអ្វីដែលជនឆបោកកំពុងអង្គុយចាំយក!» ថ្ងៃនេះ SecuDemy សុំនិយាយចំៗ និងចាក់ដោតបន្តិចជុំវិញទម្លាប់មួយដែលអ្នកលេងហ្វេសប៊ុកចូលចិត្តធ្វើណាស់ គឺ «ការបង្ហោះរូបឯកសារផ្លូវការបង្ហាញគេ (អត្តសញ្ញាណប័ណ្ណ វីសារទៅបរទេស ប័ណ្ណឡើងយន្តហោះ ឬឯកសារផ្ទាល់ខ្លួនដទៃទៀត ដោយមិនព្រមបិទបាំងព័ត៌មានសំខាន់ៗ (Redaction/Blurring)»។ ឱ្យតែមានរឿងសប្បាយចិត្តដឹងតែអត់ទ្រាំមិនបានទេ ត្រូវតែដកទូរស័ព្ទមកថតបង្ហោះភ្លាម៖ ប្រឡងជាប់បាក់ឌុប…

    Read More »
  • អត្ថបទទី៧៤៖ Cyberbullying អាចសម្លាប់មនុស្សទាំងរស់នៅលើអ៊ីនធឺណិត!

    «សុវត្ថិភាពឌីជីថល មិនមែនបញ្ចប់ត្រឹមតែការការពារគណនីមិនឱ្យចោរ Hack នោះឡើយ… គ្រោះថ្នាក់ដ៏ធំមួយទៀតគឺការវាយប្រហារផ្លូវចិត្ត និងការបំផ្លាញកេរ្តិ៍ឈ្មោះតាមប្រព័ន្ធអនឡាញ ដែលកំពុងគំរាមកំហែងដល់ជីវិតរស់នៅប្រចាំថ្ងៃ!» ការវិវត្តនៃសង្គមឌីជីថលនៅកម្ពុជាបច្ចុប្បន្ន បានធ្វើឱ្យការប្រើប្រាស់បណ្ដាញសង្គមដូចជា Facebook, TikTok និង Telegramក្លាយជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវិតរស់នៅ។ ក៏ប៉ុន្តែ ស្របពេលជាមួយគ្នានេះ ករណីជេរប្រមាថ បង្អាប់កិត្តិយស ការរិះគន់ជាន់ពន្លិច និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) កំពុងតែកើនឡើងគួរឱ្យកត់សម្គាល់…

    Read More »
  • អត្ថបទទី ៧៣៖ អ្នកស្រាវជ្រាវ SecuDemy បើកបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរ ជុំវិញទម្លាប់ខ្ជិលអានរួចចុច “I Agree” យកតែរួចពីដៃ!

    «កុំបន្ទោសតែ Hacker ថាចូលលួចទិន្នន័យ… ពេលខ្លះគឺម្រាមដៃយើងខ្លួនឯងទេ ដែលខ្ជិលអានរួចចុច “I Agree” បើកទ្វារឱ្យគេចូលមកប្រមូលទិន្នន័យទូរស័ព្ទយកទៅលក់បន្តដោយស្របច្បាប់!» ក្រុមការងារស្រាវជ្រាវផ្នែកសន្តិសុខឌីជីថលនៃ SecuDemy បានលើកឡើងពីបញ្ហាប្រឈមដ៏ធំមួយដែលអ្នកប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ីនធឺណិតស្ទើរតែទាំងអស់តែងតែមើលរំលង។ រាល់ពេលដំឡើងកម្មវិធីថ្មី (App) ឬបង្កើតគណនីប្រើប្រាស់ ផ្ទាំងលក្ខខណ្ឌសេវាកម្ម (Terms of Service – ToS) និងគោលនយោបាយភាពឯកជន…

    Read More »
  • អត្ថបទទី ៧១៖ ហេតុអ្វីគ្រាន់តែមើលទំនិញលើវេបសាយមួយសោះ ស្រាប់តែហោះមកលោតផ្ទាំង Ads តាមគ្រប់ទីកន្លែង?

    តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីគ្រាន់តែចូលមើលកាតាបស្ពាយ ឬស្បែកជើងលើវេបសាយទិញទំនិញមួយសោះ ស្រាប់តែពេលបើក Facebook, TikTok ឬ YouTube ឡើងមក ផ្ទាំងពាណិជ្ជកម្មនៃទំនិញនោះហោះមកលោតចំពីមុខភ្លាមៗ? តើទូរស័ព្ទរបស់អ្នកកំពុងលួចស្ដាប់ ឬមានចារកម្មលួចមើលពីក្រោយខ្នង? ស្វែងយល់ពីអាថ៌កំបាំងនៃ «Cookies» និងរបៀបដែលក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមប្រមាញ់ជីវិតឌីជីថលរបស់អ្នក រួមទាំងវិធីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ យើងបានយល់ដឹងពីគ្រោះថ្នាក់នៃ «ស្នាមជើងឌីជីថល (Digital Footprint)»…

    Read More »
  • អត្ថបទទី ៧០៖ មិនបាច់ហត់ជួលចារកម្មតាមដានទេ! គ្រាន់តែ Add Friend អ្នក ក៏ដឹងរឿងសម្ងាត់មួយស្ថាប័នបាត់ទៅហើយ!

    នៅក្នុងពិភព Ethical Hacking និងការធ្វើ Penetration Testing ដំណាក់កាលដំបូងគេបង្អស់ដែលគ្រោះថ្នាក់ និងមានប្រសិទ្ធភាពបំផុត មិនមែនជាការសរសេរកូដវាយប្រហារ (Exploit) នោះទេ ប៉ុន្តែវាគឺជា Reconnaissance (ការប្រមូលព័ត៌មានសម្ងាត់)។ យើងប្រើប្រាស់បច្ចេកទេស OSINT (Open-Source Intelligence) ដើម្បីស្រាវជ្រាវរកចំណុចខ្សោយរបស់គោលដៅ។ ហើយទាយមើលថាតើអ្នកណាជាអ្នកផ្ដល់ទិន្នន័យសម្ងាត់ទាំងនោះឱ្យយើងងាយស្រួលបំផុត? គឺរូបអ្នកផ្ទាល់ តាមរយៈស្នាមជើងឌីជីថល (Digital Footprint) ដែលអ្នកបន្សល់ទុកលើអនឡាញជារៀងរាល់ថ្ងៃ! ១. របៀបដែល Hacker…

    Read More »
  • អត្ថបទទី ៦៩៖ ខ្ញុំមិនដែលលេងវាផង គេ Hack យ៉ាងម៉េចកើត? ស្ដាប់ហេតុផលពិតដែលមនុស្សចាស់តែងតែយល់ខុស!

    តើអ្នកធ្លាប់បង្កើត Email ប៉ុន្មានមកហើយក្នុងមួយជីវិតនេះ? ចុះ Account ហ្វេសប៊ុកចាស់ៗ, Telegram, TikTok, Forum សម័យមុន ឬវេបសាយ Shopping អនឡាញដែល Login តែម្តងរួចភ្លេចចោល? មិនតែប៉ុណ្ណោះ អ្នកប្រហែលជាមានទាំងទូរស័ព្ទចាស់, Laptop បែកអេក្រង់ ឬ…

    Read More »
  • បើ Telegram ត្រូវគេលួច មិនដឹងទៅពឹងអ្នកណា? នេះវិធីដោះស្រាយដោយខ្លួនឯង

    វិធីដោះស្រាយជាក់ស្តែងដើម្បីទាញយកគណនី Telegram មកវិញពេលត្រូវគេលួច ឬភ្លេចលេខសម្ងាត់ 2FA ព្រមទាំងគន្លឹះការពារសុវត្ថិភាពកុំឱ្យបាត់បង់ទិន្នន័យ។ មួយរយៈចុងក្រោយនេះ ករណីលួចគណនី Telegram (Telegram Hacked) បានកើតឡើងជាញឹកញាប់។ ចំណុចសំខាន់ដែលអ្នកត្រូវយល់ដឹងគឺ Telegram ប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព End-to-End Encryption និងគ្រប់គ្រងតាម Session ដូច្នេះសូម្បីតែក្រុមការងារ Telegram…

    Read More »
  • អត្ថបទទី ៦៨៖ ជាងសុំ Passcode ក៏ឱ្យភ្លាម… ម៉េចមិនហុចកុងធនាគារឱ្យគេដកលុយចាយហ្មងទៅ?

    «បង! សុំ Password ឬ Screen Lock មួយមក ដើម្បីស្រួល Test ម៉ាស៊ីនពេលជួសជុលរួច…» ឮសំណួរនេះ មនុស្សភាគច្រើនតែងតែប្រគល់ Passcode ឬ Pattern ឱ្យជាងភ្លាមៗដោយមិនស្ទាក់ស្ទើរ។ ប៉ុន្តែឈប់សិន! មុននឹងសម្រេចចិត្តប្រគល់ឱ្យ សូមសួរខ្លួនឯងមួយសំណួរ៖ តើអ្នកហ៊ានហុចកូនសោរផ្ទះ និងបន្ទប់គេងផ្ទាល់ខ្លួន…

    Read More »
  • អត្ថបទទី ៦៧៖ USB Baiting ល្បិច Social Engineering ដ៏សាហាវដែលបុគ្គលិកតែងតែចាញ់បោក!

    រយៈពេលអាន៖ ២ នាទីកម្រិតយល់ដឹង៖ អ្នករៀន IT USB ដែលគេទម្លាក់នៅមុខការិយាល័យ ឬចំណតរថយន្ត អាចមិនមែនជារបស់ដែលគេជ្រុះទេ ប៉ុន្តែជានុយដែលរៀបចំឡើងដើម្បីឱ្យអ្នករើសយកទៅដោតកុំព្យូទ័រ។ ល្បិចនេះហៅថា USB Drop Attack។ ១. ហានិភ័យ៖ USB អាចវាយប្រហារបានច្រើនរបៀប USB ធម្មតាអាចផ្ទុកឯកសារមេរោគដែលបន្លំជារូបភាព PDF ឬឯកសារការងារ។ ពេលអ្នកបើកឯកសារ…

    Read More »
  • អត្ថបទទី៦៦៖ តើគេលួចបន្លំជាអ្នកតាមរយៈអ្វី បើគ្មាន Password? អាថ៌កំបាំងនៅពីក្រោយ Session Cookie ដែលអ្នករៀន IT ត្រូវដឹង!

    រយៈពេលអាន៖ ២ នាទីកម្រិតយល់ដឹង៖ អ្នករៀន IT មនុស្សជាច្រើនគិតថា បើ Hacker មិនស្គាល់ Password នោះពួកគេមិនអាចចូល Account បានទេ។ ប៉ុន្តែការពិត ពួកគេអាចក្លែងធ្វើជាអ្នកបាន បើលួចយក Session Cookie ដែលនៅមានសុពលភាព។ Session Cookie ជាអ្វី? នៅពេលអ្នកបញ្ចូល Username…

    Read More »
  • អត្ថបទទី ៦៥៖ Hacker មិនបាច់ហត់ទេ បើជួប Dev បែបនេះ!

    រយៈពេលអាន៖ ២ នាទី កម្រិតយល់ដឹង៖ ងាយស្រួលយល់ ប្រភេទមាតិកា៖ សន្តិសុខបច្ចេកវិទ្យា និងការការពារគណនី កុំព្យូទ័រនៅតាមហាងអ៊ីនធឺណិត បណ្ណាល័យ សាលារៀន ឬកុំព្យូទ័រយួរដៃដែលខ្ចីគេប្រើ អាចជួយដោះស្រាយការងារបន្ទាន់បានលឿន។ ប៉ុន្តែ យើងមិនអាចដឹងទេថាតើម៉ាស៊ីនទាំងនោះ មានបង្កប់មេរោគលួចទិន្នន័យ ឬបានកំណត់ឱ្យលួចចងចាំព័ត៌មានរបស់យើងដែរឬទេ។ ⚠️ ការពិតដែលគ្រប់គ្នាតែងយល់ច្រឡំ៖ មនុស្សភាគច្រើនគិតថា ឱ្យតែបើក VPN ឬចូលវេបសាយដែលមានសញ្ញារូបសោរ (HTTPS) គឺមានសុវត្ថិភាពហើយ។…

    Read More »
  • អត្ថបទទី ៦៤៖ កុំទុកចិត្ត VPN ពេក ប្រយ័ត្នអស់ទាំងលុយ អស់ទាំងទិន្នន័យ!

    កាលពីអត្ថបទមុន យើងបានដឹងហើយថា ការធ្វើការពីផ្ទះដោយមិនប្រយ័ត្ន អាចធ្វើឱ្យបែកធ្លាយឯកសារក្រុមហ៊ុន។ មនុស្សជាច្រើនគិតថា ឱ្យតែបើកប្រើ VPN លើទូរស័ព្ទឬកុំព្យូទ័រ គឺមានសុវត្ថិភាព ១០០% គ្មានអ្នកណាធ្វើអីបានទេ។តែការពិតមិនដូច្នោះទេ! បើអ្នកចេះតែដោនឡូត App VPN ផ្តេសផ្តាសមកប្រើ វាប្រៀបដូចជារត់គេចពីចោរខាងក្រៅ តែបែរជាបើកទ្វារផ្ទះឱ្យចោរមួយទៀតចូលមកលួចទិន្នន័យដល់ក្នុងបន្ទប់ទៅវិញ។១. គ្រោះថ្នាក់នៃកម្មវិធី VPN ឥតគិតថ្លៃ…

    Read More »
  • ស្វែងយល់ពីបច្ចេកវិទ្យា SASE

    ស្វែងយល់ពីបច្ចេកវិទ្យា SASE៖ ដំណោះស្រាយសន្តិសុខបណ្តាញសម្រាប់យុគសម័យឌីជីថល

    ការផ្លាស់ប្តូររបៀបធ្វើការពីចម្ងាយ (Remote Work) និងការប្រើប្រាស់ Cloud កាន់តែច្រើន បានធ្វើឱ្យប្រព័ន្ធការពារបណ្តាញបែបប្រពៃណីលែងមានប្រសិទ្ធភាព ដែលទាមទារឱ្យស្ថាប័ននានាផ្លាស់ប្តូរទៅប្រើប្រាស់ស្ថាបត្យកម្ម SASE (Secure Access Service Edge)។ SASE គឺជាការបូកបញ្ចូលគ្នារវាងបណ្តាញទំនាក់ទំនង (Networking) និងសន្តិសុខសុវត្ថិភាព (Security) ទៅជាប្រព័ន្ធតែមួយដែលដំណើរការនៅលើ Cloud…

    Read More »
Back to top button