General

  • E-shop លក់ផលិតផលអនឡាញ ក្នុងស្រុក: Khmum (ឃ្មុំ)

    អត្ថបទពាណិជ្ជកម្ម យើងមានមោទនភាព បង្ហាញកម្មវិធីទូរស័ព្ទខ្មែរដែលលក់នៅផលិតផលជាច្រើនមុខ។ Khmum-eShop របស់យើងបានជួយសម្រួលដល់ការលក់ផលិតផលនៅក្នុងស្រុកខ្មែរពីសមាគមស្ត្រី (CWEA, SHE-Invest) ស្របតាមទិសដៅនិងចក្ខុវិស័យរបស់ក្រសួងកិច្ចការនារីផងដែរ។ គោលបំណងរបស់ពួកគាត់គឺដើម្បីជួយជំរុញសហគ្រិនស្ត្រីទាំងអស់នៅក្នុងវិស័យឌីជីថល។ សូមទាញយកកម្មវិធីដូចខាងក្រោមជាមួយនឹងស្មាតហ្វូនរបស់អ្នក៖ Android: https://play.google.com/store/apps/details?id=com.versita.store.vr&hl=en iOS: https://apps.apple.com/us/app/khmum-eshop/id1471320793 សម្រាប់ម្ចាស់អាជីវកម្មថ្មីដែលចង់ចូលរួមក្នុងកម្មវិធីអេឡិកត្រូនិករបស់យើងអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៧៧ ៨២៧២៥២។ យើងកំពុងស្វែងរកផលិតផលធ្វើដោយដៃសិប្បករអ្នកផលិតក្នុងស្រុក។ https://www.facebook.com/KhmumEshop/videos/vb.101901474619124/815408902289786/?type=2&theater ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន…

    Read More »
  • ស្វែងយល់អំពី TCP និង ​UDP Protocol

    ១. តួនាទីនៃប្រូតូកូលគ្រប់គ្រងការបញ្ជូនទិន្នន័យ (TCP) នៅពេលដែល TCP បង្កើតឡើងនូវសម័យកាលនៃសកម្មភាព (session) មួយ,នោះវាអាចនឹងក្តាប់បានជាប្រចាំនូវពត៌មានស្តីពីការទាក់ទងគ្នានៅក្នុងក្របខ័ណ្ឌនៃ session នោះ។ ដោយសារសមត្ថភាពនៃ TCP ដើម្បីតាមដានមើលបណ្តាការទាក់ទងគ្នាជាក់ស្តែង, វាត្រូវបានចាត់ទុកថាជា stateful protocol មួយ។ Stateful protocol មួយគឺជាប្រូតូកូលមួយដែលតែងក្តាប់បាននូវសភាព…

    Read More »
  • ចំនុចខ្សោយនៅក្នុង ​Zoom App អាចឱ្យមានការលួចយក Windows Password

    Zoom មានអាយុកាលប្រមាណជា ៩ឆ្នាំមកហើយ ក៏ប៉ុន្តែដោយសារតែមានតម្រូវការបន្ទាន់នៃកម្មវិធី (app) ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាលក្ខណៈ video conferencing ក្នុងអំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩ បានធ្វើឱ្យ Zoom ក្លាយទៅជាកម្មវិធីមួយដែលមានការពេញនិយមពីមនុស្សរាប់លាននាក់ក្នុងរយៈពេលតែមួយយប់។ ទោះបីជា ​Zoom គឺជាកម្មវិធីមួយដែលមានប្រសិទ្ធិភាពសម្រាប់ដំណោះស្រាយ online video meeting ក៏ដោយ ក៏វានៅតែមិនមែនជាជម្រើសដ៏ល្អបំផុតដែរ…

    Read More »
  • តាមពិត Zoom មិនមានមុខងារ ​End-To-End Encryption នោះទេ

    កម្មវិធី ​Zoom បានបញ្ជាក់នៅលើវេបសាយរបស់ខ្លួន និងនៅក្នុងទំព័រសន្តិសុខ (security white paper) របស់ខ្លួនថា កម្មវិធីរបស់ខ្លួនគឺគាំទ្រការធ្វើកូដនីយកម្មទាំងសងខាង (end-to-end encryption) សម្រាប់មុខងារកិច្ចប្រជុំរបស់ខ្លួន។ ប៉ុន្តែការស្រាវជ្រាវថ្មីពី The Intercept បង្ហាញថាវាមិនពិតទេ។ The Intercept បានសាកសួរទៅកាន់អ្នកនាំពាក្យរបស់ក្រុមហ៊ុន Zoom…

    Read More »
  • ហេតុអ្វីត្រូវប្រើ OFDM?

    កាលពីអត្ថបទមុន យើងបាននិយាយអំពីគោលការណ៍នៃ OFDM ហើយនៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពី ហេតុអ្វីដែលយើងត្រូវប្រើប្រាស់ OFDM? រយៈពេលប្រមាណជាដប់ឆ្នាំចុងក្រោយនេះ Orthogonal Frequency Division Multiplexing (OFDM) បានកា្លយទៅជាជំរើសដ៏ពេញនិយមសំរាប់បច្ចេកវិទ្យាប្រើខ្សែដូចជា ADSL, VDSL, Power Line Communications (PLC), បច្ចេកវិទ្យាប្រព័ន្ធវិទ្យុ…

    Read More »
  • ប្រយ័ត្ន៖ ការបោកប្រាស់ លក់ម៉ាសតាមអនឡាញ ក្នុងសម័យ Covid-19

    ថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គមហ្វេសប៊ុកបានលាតត្រដាងនូវការបោកប្រាស់លក់ម៉ាស អនឡាញ ដោយឱ្យអតិថិជនធ្វើការផ្ទេសាច់ប្រាក់ហើយ តែមិនបានដឹកទំនិញអោយឡើយ។ បើតាមគណនី Bunthorng Oeun បានសរសេរថា៖​ @ម្ចាស់ Page (KhMovie) នេះបានបោកប្រាប់ទឹកប្រាក់របស់យេីង​ ខ្ញុំ​ដោយមិនប្រគល់​ ទំនិញអោយខ្ញុំ ដូចកំណត់​ ។ លោកបានក្បត់សេចក្តីទុកចិត្តដោយរកសុី​ មិនពិតប្រាកដ ។…

    Read More »
  • ជំនាញគ្រប់គ្រងគម្រោងចំនួន ៦ ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងសន្តិសុខ​តាម​ប្រព័ន្ធអុីនធឺណែត

    ប្រែសម្រួលដោយ៖ លោក លឹម គឹមស្រេង អ្នកស្រាវជ្រាវសន្តិសុខអុីនធឺណែត អ្នកជំនាញសន្តិសុខ​អុីនធឺណែតត្រូវបានគេរំពឹងថានឹងមានជំនាញគ្រប់គ្រងគម្រោងយ៉ាងច្បាស់លាស់ ប៉ុន្តែជំនាញបច្ចេកទេស (technical skill) គ្រាន់តែជាចំណុចកំពូលនៃផ្ទាំងទឹកកកប៉ុណ្ណោះ។ វាជាការសំខាន់ណាស់ក្នុងការពិនិត្យទៅលើការងារសន្តិសុខអុីនធឺណិត ដោយមិនផ្តោតតែទៅលើចំណេះដឹងបច្ចេកទេសតែមួយមុខ គឺអ្នកត្រូវផ្តោតទៅលើគោលដៅអាជីវកម្មនៅក្នុងការគិតរបស់អ្នកផងដែរ។ នេះគឺជាជំនាញគ្រប់គ្រងគម្រោងចំនួន ៦ ដើម្បីអនុវត្តទៅលើសន្តិសុខ​តាម​ប្រព័ន្ធអុីនធឺណែត។ ១. កំណត់ការរំពឹងទុក ការយកចិត្តទុកដាក់ និងលទ្ធផលរបស់គម្រោងឱ្យច្បាស់លាស់ នៅពេលការរំពឹងទុកមិនច្បាស់…

    Read More »
  • Flat Fading និង Frequency Selective Fading

    នៅក្នុងមជ្ឃដ្ឋានបញ្ជូនស៊ីញ៉ាល់វិទ្យុក្នុងបរិយាកាស់ ជាពិសេសលើ Microwave Link, សំរាប់បណ្តាប្រេកង់ដែលខ្ពស់ជាង 13GHz, ការថយចុះថាមពលស៊ីញ៉ាល់ដោយសារ ព្រិល ភ្លៀង គឺជាកណ្តាចំបងដែលកំរិតប្រវែងបញ្ចូនស៊ីញ៉ាល់ពត៌មាន។ តំហយចុះនេះហៅថា flat attenuation រឺ flat fading។ Flat fading មានន័យថា តំហយចុះកើតឡើងចំពោះសមាសធាតុប្រេកង់ទាំងឡាយនៅក្នុងគំលាតបង់ប្រេកង់ទាំងមូលតាមលក្ខណះដូចៗគ្នា។…

    Read More »
  • អី្វទៅជា IOC (Indicator of Compromise)?

    ប្រែសម្រួលដោយ៖ លោក សួន បញ្ញា អ្នកស្រាវជ្រាវសន្តិសុខអុិនធឺណិត Indicator of Compromise (IOC) គឺជាពាក្យបច្ចេកទេសប្រើក្នុងការងារកោសលវិច័យ (forensics) ដែលសំដៅទៅលើភស្តុតាងនៅលើឧបករណ៍ដែលនាំបណ្តាលឱ្យការជ្រៀតចូលទៅក្នុងប្រព័ន្ធ (security breach)។ ទិន្នន័យនៃ ​IOC ត្រូវបានគេប្រមូលយកនៅពេលបន្ទាប់ពីមានឧប្បទេវហេតុសន្តិសុខគួរឱ្យសង្ស័យ (suspicious incident), ព្រឹត្តការណ៍សន្តិសុខ…

    Read More »
  • ស្វែងយល់ពី latitude និង longitude

    រយះទទឹង (latitude) និងរយះបណ្តាយ (longitude) គឺជាមុំទាំងឡាយដែលកំនត់ចំនុចខុសៗគ្នានៅលើស្វ៊ែរមួយ។ តំលៃទាំងពីរនេះបង្កើតបានជាកូអរដោនេមួយដែលអាចកំនត់ចំណាំទីតាំងភូមិសាស្រ្តទាំងឡាយនៅលើផ្ទៃនៃបណ្តាភពទាំងឡាយដូចជាផែនដីដើម។ 1. រយះទទឹង (latitude) រយះទទឹងនៃចំនុចមួយនៅលើផែនដីគឺជាមុំមួយដែលត្រូវបានវាស់ដោយធៀបទៅនឹងប្លង់គោលមួយដែលកាត់តាមខ្សែអេក្វាទ័រ (equator)។ ខ្សែអេក្វាទ័រគឺជាខ្សែដែលប្លង់របស់វាកាត់តាមផ្ចិតផែនដី ហើយបែងចែកពាក់កណ្តាលម្នាក់រវាងប៉ូលខាងជើងនិងប៉ូលខាងត្បូង។ ទីតាំងទាំងឡាយនៅលើប្លង់នៃខ្សែអេក្វាទ័រត្រូវបានចាត់ទុកថាមានរយះទទឹង 0 ដឺក្រេ(0 degree latitude)។ មុំនៃរយះទទឺងមានតំលៃរហូតដល់ +90…

    Read More »
  • គោលការណ៍នៃ OFDM

    ក្នុងប្រព័ន្ធ OFDM (Frequency Division Multiplexing) មួយ, ស្បិចត្រូម (spectrum) ដែលមានស្រាប់ត្រូវបានចែកចេញជារលកនាំជាច្រើន ដែលនិមួយៗត្រូវបានហៅថារលកនាំរង (subcarriers) អូតូកូណាល់ជាមួយនឹងគ្នា, មានន័យថាការរំខានឆ្លងគ្នា (cross-talk) រវាងបណ្តារលកនាំទាំងនោះត្រូវបានកាត់បន្ថយដោយមិនតម្រូវអោយមានបង់ការពារ (guard band) រវាងបណ្តារលកនាំនោះឡើយ។ OFDM ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធ…

    Read More »
  • ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានបង្កើត

    ច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ ២០១/០០១/២០២០ កបធ.ច ចុះថ្ងៃទី២៥…

    Read More »
  • អ្វីទៅជា Licensed Assisted Access (LAA)

    LAA គឺជាបច្ចេកវិទ្យាថ្មីមួយប្រើក្នុងបណ្តាញចល័តដែលនឹងអនុញ្ញាត្តិអោយបង់ប្រេកង់ដែលត្រូវសុំអាជ្ញាប័ណ្ណសំរាប់ប្រើនៅក្នុងបណ្តាញចល័ត LTE អាចប្រើរួមគ្នាជាមួយនឹងបង់ប្រេកង់ដែលពុំចាំបាច់មានអាជ្ញាប័ណ្ណបាន (ជាអាថ៌ បង់ 2.4 GHz, 5 GHz សំរាប់ប្រើនៅក្នុងបណ្តាញ WiFi) សំរាប់ប្រើក្នុង LTE តាមរយះការប្រើបច្ចេកទេសនៃការបញ្ចូលរលកនាំច្រើនរួមគ្នាទៅជារលកនាំតែមួយ (CA-Carrier Aggregation) ។ តាមរយះ LAA,…

    Read More »
  • ចង់ប្តឹងប៉ូលីសរឿងបទល្មើសបច្ចេកវិទ្យាត្រូវធ្វើដូចម្តេច?

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានចេញផ្សាយអំពីនីតិវិធីនៃការទទួលពាក្យបណ្តឹង ស្របពេលនៃការកើនឡើងនៃការរីករាលដាលនៃជំងឺវីរ៉ុសកូវីដ១៩ ​(COVID-19) ដូចខាងក្រោម៖ ដោយយអនុវត្ដ តាមសារាចរណែនាំលេខ ០១សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងសេចក្ដីណែនាំលេខ ០០២ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ…

    Read More »
  • ស្វែងយល់អំពី TCP/IP និង MPLS

    ១.តួនាទីនៃស្រទាប់ដឹកជញ្ជូនក្នុង TCP/IP (Role of the Transport Layer) ស្រទាប់ដឹកជញ្ជូនទទួលខុសត្រូវលើការបង្កើតឡើងនូវពេល (session) មួយនៃការទាក់ទងគ្នាជាបណ្តោះអាសន្នរវាង applications ពីរព្រមទាំងការនាំយកទិន្នន័យរវាងពួកវា។ Application មួយនឹងបង្កើតបានជាទិន្នន័យដែលនឹងត្រូវបានបញ្ជូនចេញពី application មួយនៅលើ host ជាប្រភពមួយទៅកាន់ application មួយនៅលើ…

    Read More »
Back to top button