វេបសាយរបស់កម្ពុជាប្រមាណច្រើនជាង ២០ ត្រូវរងការវាយប្រហារ

វេបសាយរបស់កម្ពុជាប្រមាណច្រើនជាង ២០ ត្រូវទទួលរងការវាយប្រហារពីសំណាក់ក្រុម Cyber TeamRox ។ បើតាមការសង្កេតឃើញថា នៅក្នុងក្រុមនេះ ក៏មានឈ្មោះ Harith101 ដែលជាឈ្មោះដែលបានវាយប្រហារទៅលើវេបសាយក្រុមហ៊ុន AEON កាលពីយប់មិញនេះផងដែរ

ខាងក្រោមនេះគឺជាឈ្មោះរបស់វេបសាយដែលទទួលរងការវាយប្រហារនោះ៖

ក្នុងខណៈនេះ វេបសាយដែលទទួលរងការវាយប្រហារទាំងនោះ គឺមិនមានសុវត្ថិភាពឡើយក្នុងការបើកមើល ដោយសារតែវាមានមេរោគបង្កប់នៅក្នុងវេបសាយ ទាំងនោះ ។ ខាងក្រោមនេះជាឧទាហរណ៍មួយនៃវេបសាយទាំងនោះ …

បើតាមព័ត៌មានពីវេបសាយរបស់ក្រុម Cyber Teamrox (http://www.cyberteamrox.org/) បានឲ្យដឹងថាក្រុមនេះមានគ្នាចំនួន ប្រាំបួន (9) នាក់ដែលមានឈ្មោះថា Th3_Witch3r, Psych0_r00t, ZeSn, Harith101, BadassElsa, JuniorHax0r, Mr.Ghost, D@rkC@der និង Clinkz48 ហើយដែលបានអៈអាងថា បេសកម្មរបស់ខ្លួនគឺការពារមនុស្សជាតិ និងសេរីភាពព័ត៌មាន ។

Exit mobile version