ISAC Cambodia (InfoSec)
GeneralSecurity News

វិធីងាយៗ ដើម្បីពិនិត្យឯកសារ (File) សង្ស័យ ថាតើមានបង្កប់មេរោគដែរឬទេ!

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដូចដែលបងប្អូនប្រជាពលរដ្ឋបានដឹងរួចមកហើយថា ដើម្បីត្រួតពិនិត្យឯកសារក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ ស្វែងរកនូវកូដបង្កប់ជាប្រភេទមេរោគ យើងត្រូវប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដែលមានច្រើនប្រភេទ និងតម្លៃខុសៗគ្នាដែលអាចជ្រើសរើសបានដោយសេរី។

ថ្ងៃនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកវិធីសាស្ត្រងាយៗឥតគិតថ្លៃក្នុងការត្រួតពិនិត្យឯកសារសង្ស័យថាតើមានបង្កប់មេរោគឬអត់ ដោយអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖

  • ដំបូងត្រូវរក្សាទុក (Save) ឯកសារ (File) សង្ស័យក្នុងកុំព្យូទ័រ ឬទូរស័ព្ទដៃ
  • បន្ទាប់មកបើកកម្មវិធី Browser (ឧទាហរណ៍ កម្មវិធី Chrome, Firefox ឬ Safari ជាដើម)
  • នៅក្នុង URL សូមវាយបញ្ចូលតំណភ្ជាប់ www.virustotal.com
  • តាមរយៈតំណភ្ជាប់(URL)នេះលោកអ្នកអាចធ្វើការស្កេន (Scan) ឯកសារដោយប្រើវិធីសាស្ត្រ Upload File ដោយចុចលើផ្ទាំង File -> រើសយក Chose File -> ជ្រើសរើសយកឯកសារសង្ស័យ ដែលបានរក្សាទុកក្នុងកុំព្យូទ័រ ឬទូរស័ព្ទដៃ -> បន្ទាប់មកចុចលើពាក្យ Confirm Upload
  • បន្ទាប់ពីការស្កេន (Scan) រួចរាល់ កម្មវិធី VirusTotal និងធ្វើការបង្ហាញតារាងលទ្ធផលឯកសារ ដែលបានស្កេនដោយកម្មវិធីកម្ចាត់មេរោគជាច្រើនរបស់ក្រុមហ៊ុននានា (ដូចជា កម្មវិធី Avast, AVG, Baidu, BitDefender, F-Secure, Fortinet, Symantec ជាដើម)។

ជាថ្មីម្តងទៀង សូមពុកម៉ែបងប្អូនមេត្តាប្រុងប្រយ័ត្នរាល់ឯកសារដែលទាញយកពីអ៊ីនធឺណេត តួរយ៉ាងដូចជា កម្មវិធី Torrent ឬគេហទំព័រដែលពុំមានប្រភពច្បាស់លាស់។ សូមពិនិត្យស្កេនរកកូដមេរោគ ឬធ្វើការផ្ទៀងផ្ទាត់ដោយប្រើប្រាស់បច្ចេកទេសផ្សេងៗ មុននឹងធ្វើការចុចដំណើរការឯកសារទាំងនោះ។\

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

ប្រភពពី៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button