By The Numbers: The French Cybercriminal Underground

ទោះបីជាវាមិនធំដូចទៅនឹង Russia ឬ Germany ហើយនឹងមិនមានលក្ខណៈស្មុគស្មាញដូចចិនក៏ដោយ ក៏ French underground មាននូវចំនុចប្លែកពីគេដែលធ្វើឲ្យវាស្ថិតនៅដាច់ដោយឡែកពី regional underground។ វាមិនដូចគ្នាទៅនឹង underground markets ផងដែរ គឺវាមានលក្ខណៈសម្ងាត់ ហើយវេបសាយនិមួយៗមានការលាក់យ៉ាងជិត ហើយមានខ្លះទៀតត្រូវការបង់ប្រាក់ និងត្រួតពិនិត្យច្បាស់លាស់។

មានការប៉ាន់ស្មានថា French underground មានសមាជិកប្រហែលជា ៤០,០០០។ វាមានចំនួនតិចតួចណាស់បើប្រៀបធៀបជាមួយនឹងប្រទេសផ្សេងទៀត ប៉ុន្តែវាមានការរកចំណូលបានគួរឲ្យកត់សំគាល់ ។ យោងទៅតាម Gendermarie Nationale និង Police Nationale បានឲ្យដឹងថា French underground អាចរកបានប្រមាណជា 5-10 million euros ក្នុង១ខែ។

អ្នកស្រាវជ្រាវក៏បានរកឃើញនូវអ្វីដែលធ្វើឲ្យ French underground market ខុសប្លែកពីគេក្នុងការការផ្តល់សេវាកម្ម និងលក់ផលិតផល។ ក្រៅតែពីការលក់ drugs និង weapons វាក៏មានផ្តល់នូវសេវាកម្មប្លែកពីគេដូចជាការបង្កើតនូវ proxy bank account ដែលអាចអនុញ្ញាតឲ្យ buyers បង្កើតនូវគណនីធនាគារបានដោយអនាមិក។

មានអ្នកលក់ម្នាក់បានផ្តល់នូវឧបករណ៍សម្រាប់ធ្វើអត្តឃាតក្នុងតម្លៃ ៥០០អឺរ៉ូផងដែរ ដែលប្រើប្រាស់នូវបច្ចេកទេស BitCoin សម្រាប់បង់ប្រាក់។

ខាងក្រោមនេះគឺជាចំនួនតួលេខមួយចំនួនដែលទទួលបានពីការស្រាវជ្រាវរបស់ក្រុមហ៊ុន Trend Micro:

សម្រាប់អ្នកដែលចង់ទាញយកឯកសាររបាយការណ៍ទាំងមូល៖

https://www.trendmicro.com/cloud-content/us/pdfs/security-intelligence/white-papers/wp-the-french-underground.pdf

ប្រភព: Trend Micro

Exit mobile version