GeneralSecurity News

Brain Cipher: ក្រុមចោរព័ត៌មានវិទ្យាដែលស្ថិតនៅពីក្រោយវាយប្រហារទៅលើមជ្ឈមណ្ឌលទិន្នន័យជាតិរបស់ឥណ្ឌូនេស៊ី

ISAC Cambodia (InfoSec)

ប្រតិបត្តិការថ្មីមួយដែលមានឈ្មោះថា Brain Cipher បានចាប់ផ្តើមមានគោលដៅវាយប្រហារទៅលើអង្គភាពជាច្រើននៅជុំវិញពិភពលោក ដែលបានទាញចំណាប់អារម្មណ៍សារព័ត៌មាននៅជុំវិញពិភពលោកដោយវាយប្រហារទៅលើមជ្ឈមណ្ឌលទិន្នន័យជាតិរបស់ឥណ្ឌូនេស៊ី។

កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលទិន្នន័យជាតិរបស់ឥណ្ឌូនេស៊ីត្រូវបានទទួលរងការវាយប្រហារដោយមេរោគចាប់ជំរិត ហើយបានធ្វើកូដនីយកម្មទៅលើម៉ាស៊ីនសេវូបករណ៍ (servers) ដែលបានប៉ៈព​ាល់ទៅលើសេវាអនឡាញជាច្រើន ហើយដែលជាស្នាដៃនៃប្រតិបត្តិការមួយឈ្មោះថា Brain Cipher ។ មានការទាមទារទឹកប្រាក់លោះចំនួន ៨លានដុល្លា ក្នុងទម្រង់ជា Monero cryptocurrency ដើម្បីធ្វើវិកូដនីយកម្ម (decrypt) និងមិនធ្វើការបញ្ចេញទិន្នន័យដែលលួចបាន។

តើនរណាជា ​Brain Cipher?

Brain Cipher គឺជាប្រតិបត្តិការមេរោគចាប់ជំរិតថ្មីមួយដែលទើបតែដំណើរការនាពេលថ្មីៗនេះ ។ ខាងក្រោមនេះជារូបភាពគម្រូនៃអ្វីដែលមេរោគនេះបានវាយលុកចូលទៅក្នុងកុំព្យូទ័រ។

ជាមួយគ្នានេះផងដែរ មេរោគនេះក៏បានដាក់បង្ហាញនូវសេចក្តីរៀបរាប់មួយដូចទម្រង់ខាងក្រោម៖

ជនរងគ្រោះនីមួយៗមាននូវលេខកូដសំគាល់ជាក់លាក់មួយសម្រាប់ធ្វើការចូលទៅកាន់វេបសាយដែលបានកំណត់សម្រាប់ធ្វើការចរចារទៅលើតម្លៃ (ដូចខាងក្រោម)៖

Brain Cipher ក៏មិនខុសគ្នាទៅនឹងក្រុមចោរព័ត៌មានវិទ្យាដទៃទៀតដែរ គឺនឹងធ្វើការវាយលុកចូលទៅកាន់បណ្តាញព័ត៌មានវិទ្យារបស់ក្រុមហ៊ុន រួចធ្វើការរីករាលដាលទៅកាន់ឧបករណ៍ផ្សេងៗទៀត។ នៅពេលដែលបានវាយលុកទាញយកសិទ្ធិគ្រប់គ្រងទៅលើ Windows domain admin រួចរាល់ហើយនោះ ចោរព័ត៌មានវិទ្យានឹងធ្វើការដាក់មេរោគចាប់ជំរិតទៅក្នុងបណ្តាញទាំងមូល។

មុនពេលដែលធ្វើកូដនីយកម្មឯកសារ ចោរព័ត៌មានវិទ្យានឹងធ្វើការលួចយកទិន្នន័យជាមុនសម្រាប់គាំទ្រដល់ការចាប់ជំរិត ដោយធ្វើការគំរាមថានឹងធ្វើការបញ្ចេញទិន្នន័យទាំងអស់ក្នុងករណីដែលមិនព្រមបង់សាច់ប្រាក់ដែលទាមទារ។

ក្រុម ​Brain Cipher ក៏បានបញ្ចេញនូវវេបសាយរបស់ខ្លួនដើម្បីបញ្ចេញទិន្នន័យផងដែរ តែក្នុងពេលនេះគឺមិនទាន់មានទិន្នន័យណាឡើយ។

ប្រភព៖

https://www.bleepingcomputer.com/news/security/meet-brain-cipher-the-new-ransomware-behind-indonesia-data-center-attack

Cover Image: FreePik

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button