BlackOS Sells in Underground Market

នេះគឺជាការផ្សាយពាណិជ្ជកម្មអំពីផលិតផលថ្មីមួយឈ្មោះថា “BlackOS”។ វាមិនមែនជាប្រព័ន្ធប្រតិបត្តិការឡើយ តែវាគឺជាផលិតផលប្រើប្រាស់សម្រាប់ ធ្វើការគ្រប់គ្រង និងបង្វែរចរាចរអិុនធឺណែតចេញពីវិបសាយមួយ ទៅកាន់វិបសាយមួយទៀត។

ផលិតផលរបៀបនេះគឺមិនមែនថ្មីឡើយសម្រាប់ទីផ្សារងងឹត ហើយ ​”BlackOS” ក៏មិនមែនថ្មីដែរ តែគឺជាជំនាន់ថ្មីនៃផលិតផលមួយឈ្មោះថា ​”Tale of the North” ដែលត្រូវបានបកស្រាយដោយអ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មានក្នុងខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ។

លទ្ធភាពនៃ ​BlackOS

BlackOS និងកញ្ចប់កម្មវិធីស្រដៀងគ្នាផ្សេងៗទៀត គឺត្រូវបានរៀបចំឡើងដើម្បីដំណើរការដោយស្វ័យប្រវត្តិក្នុងការគ្រប់គ្រង និងវាយប្រហារទៅលើ វិបសាយ (exploite) ឲ្យកាន់តែមានភាពងាយស្រួល។ វាអនុញ្ញាតឲ្យឧក្រិដ្ឋជន ដើម្បីទាញយកនូវផលចំនេញឲ្យកាន់តែច្រើនពីជនរងគ្រោះ។ វាមាននូវ ផ្ទាំងគ្រប់គ្រងអភិបាលជាលក្ខណៈវិបសាយ ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើការគ្រប់គ្រងចរាចរវិបសាយ និងមុខងារផ្សេងៗរបស់វាជាច្រើនទៀត។ វាអាច ទ្រាំទ្របានជាមួយនឹងចរាចរអិុនធឺណែតធំៗ ហើយធ្វើការបញ្ចូលនូវ iframes និងបង្វែរចរចារទៅកាន់ទីតាំងដទៃ។

BlackOS គឺមិនមែនលក់ក្នុងតម្លៃថោកឡើយ គឺមានតម្លៃ 3,800$ ក្នុង១ឆ្នាំ ការបញ្ចូលឡើងវិញមានតម្លៃ 100$។

ខាងក្រោមនេះគឺជាមុខងារខ្លះៗនៃ BlackOS៖

1) Implement the optimal model of converting traffic. Distribute and installs on geo user agent;
2) Get a unique opportunity to refuse to sell iframe traffic ;
3) Automatically detect PR domains , links and implement an effective impact on the issuance of search engines ;
4) Get a fast , stable and socks5 private lists for any of your software, requiring the use of proxy;
5) Sort the list of accounts as fast as possible ;
6) Upload any of your scripts with verification . Pour shells and mass execute commands on them set / code cleanup , eval (), system (), sendmail and check antiDDOS ;
7) Perform a vulnerability scan on your servers
8) Proccess the parsing Databases of remote CMS

Exit mobile version