ប្រយ័ត្នមានសល់ទិន្នន័យនៅក្នុង Hard Drive ពេលដែលអ្នកលក់វា
បើអ្នកមានការលប់ទិន្នន័យផ្ទាល់ខ្លួននៅក្នុងកុំព្យូទ័រ, ធ្វើការ format នូវ hard drive, ផ្ញើរ hard drive ទៅឲ្យហាងកុំព្យូទ័រដើម្បីសំអាតវា … សូមធ្វើការត្រួតពិនិត្យម្តងទៀតជាការចាំបាច់ ។
បើតាមវេបសាយ Channel NewsAsia បានបង្ហាញថា hard drive ដែលត្រូវបានគេធ្វើការ formated ហើយប្រកាសថា “ល្អអាចប្រើប្រាស់សារជាថ្មីហើយនោះ – clean” ត្រូវបានគេរកឃើញឯកសារជារូបភាព ព័ត៌មានលំអិតនៃលិខិតឆ្លងដែន និងឯកសារសំខាន់ៗរបស់ក្រុមហ៊ុន ។
បើតាមការស្ទាបស្ទង់មតិទៅលើប្រជាជនសឹង្ហបុរីចំនួន ១០០០ នាក់បានឲ្យដឹងថា មាន ២៤ភាគរយមិនបានធ្វើអ្វីសោះចំពោះ hard drive មុនពេលដែលលក់ចេញ ហើយនឹង ៣៧ភាគរយបានធ្វើការ fomate វាម្តង។
ដើម្បីធ្វើការស្វែងយល់ថា ព័ត៌មានដែលត្រូវបានគេលប់ចេញពី hard drives នោះពិតជាត្រូវបានបាត់មែននោះ កម្មវិធី Trash Trail បានផលិតជាវិដេអូយល់ដឹងមួយ ដោយបានទៅទិញយក hard drives ជជុះចំនួន ០៩គ្រឿងពីហាងផ្សេងៗគ្នា ដែលហាងនិមួយៗបាននិយាយថា hard drives ទាំងនោះគឺត្រូវបានគេសំអាត (formatted) រួចរាល់ហើយ (មិនមានទិន្នន័យនៅសេសសល់) ។
Hard Drives ទាំង ០៩គ្រឿងនោះ ត្រូវបានបញ្ជូនទៅលោក Associate Professor Biplab Sikdar មកពីមហាវិទ្យាល័យ Electrical and Computer Engineering នៃសាកលវិទ្យាល័យ Singapore ដើម្បីធ្វើការវាយតម្លៃពីទិន្នន័យនៅក្នុងនោះ ។ គាត់មានជំនាញនៅក្នុងការប្រើប្រាស់វិធីសាស្ត្រដើម្បីធ្វើឲ្យទិន្នន័យអាចត្រូវបានបញ្ជូន រក្សា និងអាក់សេសដោយសុវត្ថិភាព ។
លទ្ធផលគឺអ្នកប្រាកដជាភ្ញាក់ផ្អើលជាមិនខាន ។ Dr. Sikdar បានរកឃើញព័ត៌មានផ្ទាល់ខ្លួននៅលើ Hard Drives ចំនួន ០៥គ្រឿង ដែលក្នុងនោះមាន ០៣ គ្រឿងមានរូបភាពផ្ទាល់ខ្លួនផងដែរ។
សូមទស្សនាវិដេអូខាងក្រោម ព្រមទាំងអនុសាសន៍ក្នុងការលប់ទិន្នន័យនៅក្នុង Hard Drive: