ISAC Cambodia (InfoSec)
GeneralSecurity News

ការបែកធ្លាយទិន្នន័យរបស់ក្រុមហ៊ុន ​SingTel ក្នុងឆ្នាំ២០២១ នេះ

បើតាមរបាយការណ៍ដែលចេញផ្សាយថ្មីៗនេះដោយ ​Singtel បានឱ្យដឹងថា ក្រុមហ៊ុនបាននឹងកំពុងធ្វើការស៊ើបអង្កេតទៅលើឧប្បទេវហេតុសន្តិសុខសាយប័រដែលពាក់ព័ន្ធទៅនឹងការបែកធ្លាយទិន្នន័យអតិថិជនរបស់ខ្លួន។ Singtel គឺជាក្រុុមហ៊ុនទូរគមនាគមន៍មួយដ៏ធំក្នុងតំបន់អាស៊ី ដែលទទួលបានអាជ្ញាប័ណ្ណទូរគមនាគមន៍ នៅក្នុងប្រទេសសឹង្ហបុរីផងដែរ។

​Singtel ត្រូវបានជូនដំណឹងអំពីបញ្ហានេះដោយក្រុមហ៊ុន ​Accellion ដែលការលួចទិន្នន័យទាំងនោះ (data breach) អាចកើតមានឡើងដោយមូលហេតុប្រព័ន្ធចែករំលែកឯកសាររបស់ខ្លួនមានកំហុសឆ្គង ដែលត្រូវបានហេគចូលដោយចោរបច្ចេកវិទ្យា។ ក្រុមហ៊ុន ​Singtel បានធ្វើការពន្យល់ថា វាគឺជាប្រព័ន្ធដំណើរការតែឯង (standalone) ហើយត្រូវបានប្រើប្រាស់ដើម្បីធ្វើការចែករំលែកព័ត៌មានទាំងក្នុង និងជាមួយភាគីខាងក្រៅ។

Singtel ប្រើប្រាស់ប្រព័ន្ធចែករំលែកទិន្នន័យរបស់ក្រុមហ៊ុន Accellion គឺស្របច្បាប់ត្រឹមត្រូវ ហើយដែលទទួលបានការគាំទ្របច្ចេកទេសរហូតដល់ខែមេសា ឆ្នាំ២០២១។ នៅក្នុងពាក់កណ្តាលខែធ្នូ ក្រុមហ៊ុន ​Accellion បានធ្វើការជួសជុលកំហុសឆ្គងដែលមាននៅក្នុងប្រព័ន្ធរបស់ខ្លួន ក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីមានការជូនដំណឹងអំពី Zero day។

ក្រុមហ៊ុន ​Accellion ក៏បានចេញផ្សាយសេចក្តីជូនដំណឹងរួចរាល់ផងដែរអំពីបញ្ហានេះ នៅក្នុងវេបសាយរបស់ខ្លួន។ ផលិតផលដែលរងគ្រោះនោះគឺមានអាយុកាលប្រើប្រាស់រយៈពេល ២០ឆ្នាំ ដែលខិតជិតដល់ពេលអស់អាយុកាលទៅហើយ ​(end-of-life)។ ទោះបីជាផលិតផលនេះស្ថិតនៅក្នុងការគាំទ្ររបស់ខ្លួនក៏ដោយ ក៏ក្រុមហ៊ុនបានជំរុញឱ្យអ្នកប្រើប្រាស់ធ្វើការ ​upgrade ទៅកាន់ជំនាន់ថ្មី។

បើតាមការចេញផ្សាយរបស់ CNA បានឱ្យដឹងថា នៅក្នុងឧប្បទេវហេតុសន្តិសុខសាយប័រខាងលើនេះ ព័ត៌មានផ្ទាល់ខ្លួនអតិថិជនប្រមាណជា ១២៩,០០០នាក់ ត្រូវបានលួច ដែលក្នុងនោះរួមមានព័ត៌មាន NRIC និងឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ និងអាស័យដ្ឋាន។ បន្ថែមទៅលើនេះ ព័ត៌មានអំពីគណនីធនាគារ នៃអតីតបុគ្គលចំនួន ២៨នាក់របស់ Singtel និងព័ត៌មានលំអិតកាតក្រេឌីដចំនួន ៤៥នាក់ នៃអតិថិជនរបស់ ​Singtel ក៏ត្រូវបានលួចផងដែរ។

ក្រុមហ៊ុនបានចាប់ផ្តើមធ្វើការជូនដំណឹងទៅកាន់បុគ្គលទាំងឡាយណាដែលរងផលប៉ៈពាល់ រួមទាំងសហគ្រាសនានា ដើម្បីជួយដល់ពួកគេក្នុងការគ្រប់គ្រងទៅលើហានិភ័យនានា ដែលពាក់ព័ន្ធ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ​Singtel ក៏បានចេញមុខសូមទោសផងដែរចំពោះផលប៉ៈពាល់ដែលកើតមានឡើង៕

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button