Apple updates iOS fixing 27 vulnerabilities
ក្រុមហ៊ុន Apple បានចេញនូវជំនាន់ iOS 6.1 ដែលគឺជាប្រព័ន្ធប្រតិបត្តិការខួរក្បាលសម្រាប់ ឧបករណ៍ iPhone, iPads និង iPod Touch រាប់លានគ្រឿង។ វាត្រូវបាន គេគិតថាជាការ ធ្វើបច្ចុប្បន្នភាពមួយដ៏សំខាន់ ដោយសារតែការជួសជុល ទៅលើចំនុចខ្សោយជាច្រើន ដែលអាចត្រូវបានប្រើប្រាស់ ដោយ hackers ដើម្បីជ្រៀតចូលគ្រប់គ្រងទៅ លើឧបករណ៍ របស់អ្នក។
iOS 6.1 គឺមានដាក់ឲ្យទាញយក សម្រាប់អ្នកប្រើប្រាស់ចាប់ពី iPhone 3GS ឡើងទៅ iPad2 ឡើងទៅ និង iPod Touch ជំនាន់ទី៤ ឡើងទៅ។ កំហុសឆ្គងជាច្រើន នោះគឺ មាននៅក្នុង WebKit ជាយន្តការមួយដែលប្រើប្រាស់ ដោយកម្មវិធី Safari ដើម្បីបង្ហាញនូវទីន្នន័យវិបសាយ។ វាក៍ជាចំនុចមួយដ៏គ្រោះថ្នាក់បំផុត ដែលទុកឲ្យមាននូវ កំហុសឆ្គងនេះ ពីព្រោះវាអាចត្រូវបានវាយប្រហារដោយ វិបភេជណាមួយដែលត្រូវបានគ្រប់គ្រងដោយនណាម្នាក់ ក្នុងគោលបំណងអាក្រក់។ វាគឺជាបញ្ហាចំបង ក្នុងការធ្វើបច្ចុប្បន្នកម្ម។
ក្រុមហ៊ុន Apple ក៏បានចេញនូវការធ្វើបច្ចុប្បន្នកម្មទៅលើ Apple TV ផងដែរ (ជំនាន់ 5.2)។
ចូរធ្វើការបច្ចុប្បន្នកម្មឲ្យបានឆាប់តាមតែអ្នកធ្វើបាន នោះអ្នកនឹងទទួលបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់។